03/01/2017 10:01 GMT+7 Email Print Like 0

ពិធីរំលឹកខួបលើកទី៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមជាមួយប៊ូតាន

 


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា ប៊ូតាននិង នេប៉ាល់
លោក Ton Sinh Thanh ថ្លែងមតិក្នុងពិធី

នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅស្ថានទូតវៀតណាមប្រចាំប្រទេសឥណ្ឌាបានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមជាមួយប៊ូតាន ថ្ងៃទី១៩មករា។​ អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា ប៊ូតាននិង នេប៉ាល់លោក Ton Sinh Thanh បានសង្កត់ធ្ងន់ថា ការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមជាមួយប៊ូតានជាព្រឹត្តិការណ៍សំខាន់គូសសញ្ញានូវការបោះជំហានថ្មីសម្រាប់ប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានពិនិត្យថា ទាំងវៀតណាមនិងប៊ូតាននៅមានសក្កានុភាព​សហប្រតិប​ត្តិការជាច្រើន ព្រមទាំងសម្តែងគោលបំណងប្រែក្លាយសក្កានុភាពនេះឲ្យក្លាយទៅជាការពិតតាម​រយៈ​ការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំទ្វេភាគី ក៏ដូចជាបង្កើនសកម្មភាព ពាណិជ្ជកម្ម​ វប្បធម៌និងទេសចរណ៍ ជាពិសេសគាំទ្រគ្នាទៅវិញទៅមកលើបណ្តា​វេទិកាតំបន់និងអន្តរជាតិ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតប៊ូតានប្រចាំនៅឥណ្ឌា លោក Vstsop Namgye បានឲ្យដឹងថា ប៊ូតានយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយវៀតណាម។​លោករូបនេះក៏បានចាត់ទុកថា ប្រទេសទាំងពីរនៅមានសក្កានុភាពជាច្រើនសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យទេសចរណ៍និងកសិកម្ម។ ទន្ទឹមជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតប៊ូតានក៏សម្តែងគោលបំណងចង់ឲ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ