23/10/2016 10:29 GMT+7 Email Print Like 0

ពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម


ពិធីរំលឹកខូបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម

នាព្រឹកថ្ងៃទី២២ ខែ​តុលា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម បាន​រៀបចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២០ ទិវាបង្កើត ( ១៩៩៦-២០១៦) និងទទួល​គ្រឿង​ឥស្សារិយយ​ស​ឯករាជ្យ ថ្នាក់ទី​មួយ។ អញ្ជើញ​ចូល​រួម​ពិធី​នេះ មាន​អគ្គលេ​ខា​បក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang  សមាជិក​អចិន្ត្រៃយ៍​គណលេខា​ លោក​ Dinh The Huynh រួមជាមួយ​បណ្ដាថ្នាក់​ដឹកនាំ​ក្រសួង ស្ថាប័ន​មជ្ឈឹមមួយ​ចំនួន​ទៀត​ផង។​

​ថ្លែង​មតិនៅទី​នេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​សង្កត់​ធ្ងន់​ថា៖ នៅលើមាគា៍​ផ្លាស់​ប្តូរ​ថ្មី និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ ប្រទេសជាតិនៅជួបការលំ​បាក​សាកល្បង​ជាច្រើន ដូច្នេះ​ត្រូវ​ប្រមូល​ផ្តុំដោះស្រាយ​ការ​លំ​បាក​ដើម្បី​ជំរុញ​ប្រទេស​ជាតិ​អភិវឌ្ឍន៍ត​ទៅទៀត​។ ដូច្នេះ ​ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមត្រូវបំពេញការងារល្អថែម​ទៀត ផ្តល់​ទ្រឹស្តីវិទ្យាសាស្ត្រ​ នាំ​ចេញគោល​មាគា៍សំខាន់បក្ស គោលនយោបាយ និង​ច្បាប់​របស់រដ្ឋ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ