25/08/2016 10:20 GMT+7 Email Print Like 0

ពិធីមីទ្ទីញនៅសាធារណៈរដ្ឋឆែកគាំទ្រសាលក្រមរបស់ PCA ស្តីពីជំលោះ នៅសមុទ្រខាងកើត


 ពិធីមីទ្ទីញនៅសាធារណៈរដ្ឋឆែកគាំទ្រសាលក្រមរបស់ PCA ស្តីពីជំលោះ នៅសមុទ្រខាងកើត (VOV)

នារសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុង Prague ក្រុមភាតរៈដើម្បី ស្រុកកំណើតនិងសមាគម​ជន​វៀត​ណាម​នៅទីក្រុង Chomutov ប្រទេសឆែកបានសហការរៀបចំពិធីមីទ្ទីញគាំទ្រសាលក្រមរបស់តុលាការមជ្ឈត្តកម្មអន្តរជាតិ (PCA) ស្តីពីបញ្ហានៅសមុទ្រខាងកើត។ លោក  Pham Hong Thai តំណាងគណៈចាត់តាំងបានសង្ខេបខ្លី​ៗសាលក្រមរបស់ PCA ស្តីពីបណ្តឹងតវ៉ារបស់ហ្វីលីពីនប្រឆាំងចិនលើសមុទ្រខាងកើត។ គណៈចាត់តាំងបានចេញ​ផ្សាយសេចក្តីប្រកាសតាមភាសាអង់គ្លេសនិងភាសាឆែកដែលគាំទ្រសាលរបស់របស់ PCA អំពីជំលោះនៅសមុទ្រខាងកើត គាំទ្រដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ហើយទាមទាចិនបញ្ឈប់ភ្លាមមួយរំពេចរាល់សកម្មភាពយោធា​ភាវូបនីយកម្ម ទង្វើបង្កើនភាពតានតាំង ក៏ដូចជា រាល់សកម្មភាពគំរាមកំហែងអ្នកនេសាទនៅសមុទ្រខាងកើត​។ គណៈចាត់តឹងក៏បានចេញសេចក្តីប្រកាសភាសាអង់គ្លេសនិងភាសាឆែកសំរាប់ប្រជាពលរដ្ឋប្រទេសសាមីនិង​ភ្ញៀវទេសចរអន្តរជាតិ យល់បន្ថែមអំពីសាលក្រមរបស់ PCA។​ លោក Marcel Winter ប្រជាពលរដ្ឋឆែកមួយរូប​បានឲ្យដឹងថា៖ លោកចូលរួមពិធីមីទ្ទីញនេះសំដៅបង្ហាញនូវការគាំទ្ររបស់ខ្លួនចំពោះប្រជាពលរដ្ឋវៀតណាមក្នុងការតស៊ូការពារអធិបតេយ្យភាពកោះសមុទ្រព្រមទាំង វាយតំលៃខ្ពស់ចំពោះដំណោះស្រាយរបស់វៀតណាមនៅ សមុទ្រខាងកើតផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ