19/12/2016 10:29 GMT+7 Email Print Like 0

ពិធីមីទ្ទីងរំលឹកខួបលើកទី៧០​​នៃទិវាប្រទេស​ជាតិទាំងមូល​តស៊ូប្រយុទ្ធថ្ងៃ​ទី១៩ខែ​ធ្នូ


លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai អញ្ជើញថ្លែងសន្ទរកថានៅក្នុងពិធី

ពិធីមីទ្ទីងរំលឹកខួបលើកទី៧០ នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ ​ថ្ងៃទី១៩​ខែធ្នូ ឆ្នាំ២០១៦ បានប្រារព្ធ​យ៉ាងឱឡារិកនាព្រឹកថ្ងៃទី១៨ខែធ្នូ នៅទី​ក្រុង​ហា​ណូយ​។ អញ្ជើញ​ចូល​​រួមក្នុង​ពិធី មាន​វត្តមាន​អគ្គលេខា​បក្ស​កុម្មុយ​​និស្ត​វៀត​ណាម​ លោក Nguyen Phu Trong ប្រធាន​រដ្ឋ លោក Tran Dai Quang ប្រធាន​រដ្ឋ​សភា លោក​ស្រី Nguyen Thi Kim Ngan ប្រធាន​គណៈកម្មា ធិការ​រណសិរ្ស​មាតុ​ភូមិ លោក Nguyen Thien Nhan  ឧបនាយក​​រដ្ឋមន្ត្រី លោក Pham Binh Minh រួម​ទាំងបដិវត្តន៍ជើង​ចាស់​ច្រើន រូបនិងតំ​ណាង​ក្រសួង​ស្ថាប័ន​នានា​ពី​មជ្ឈឹម​ទៅ​​ដល់​​តំបន់ផងដែរ។ ក្នុងសន្ទរកថា បើក លេខាគណៈ​កម្មា​ធិការ​បក្ស​ទីក្រុង​ហា​ណូយ​ លោក​ Hoang Trung Hai បាន​លើកច្បាស់ថា៖
 
​“ក្នុងប៉ុន្មានថ្ងៃប្រទេសជាតិ​ទាំងមូលតស៊ូប្រយុទ្ធ ក៏ដូច​ជាក្នុង​អំឡុង​ពេល​សង្រ្គាម​​​ប្រឆាំង នឹង​អាណានិគម​បារាំង​ បក្សកុម្មុយនិស្ត​វៀតណាម បាន​ពង្រីក​នូវ​​ស្មារតី ប្រ​ពៃណីស្នេហាជាតិ​របស់ប្រជា​ជន​ទាំងមូល ដោយ​ឆន្ទៈ​មោះ​មុត “នឹង​លះ​បង់​អ្វីគ្រប់​យ៉ាង​នោះទេ ប៉ុន្តែពិតជាមិនឲ្យបាត់បង់​ទឹកដី​ប្រទេស​ជាតិ ពិត​ជា​មិន​ធ្វើ​ជា​ទាសក​​រទេ”។​ នោះគឺបំផុស​និងពង្រីកកម្លាំង​ មហាសាមគ្គីជាតិទាំង​មូល ដោយ​បាន​តភ្ជាប់​កម្លាំង​ពលំ​ជាតិ​ជាមួយ​​កម្លាំង​សម័យ​កាល​សំដៅ​ បង្កើត​ឡើង​កម្លាំង​សំ​យោគ​ឆ្ពោះទៅ​ដណ្តើម​ជ័យជំនះ​ ពីជំហានៗ​ហើយ​ចុង​ក្រោយ​​គឺដណ្តើម​ជ័យ​​ជ​ម្នះទាំង​ស្រុង”។

​លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai បាន​លើកច្បាស់ថា​​ពង្រីក​ស្មារតី​ ទិវា​ប្រទេស​​ជាតិ​ទាំង​មូល​តស៊ូ​ប្រយុទ្ធ ​រួមជា​មួយ​​បក្ស​ទាំងមូល កងទ័ពទាំងមូល​និងប្រជាជនទាំងមូល​នោះ បក្សភាគ រដ្ឋ​អំណាច​​និងប្រ​ជាជន​រដ្ឋធានី​​សច្ចារ រួមកម្លាំងកាយចិត្ត​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​ នូវ​សេចក្តី​សម្រេចចិត្ត របស់មហាសន្និបាតលើកទី១២របស់បក្ស៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ