30/11/2015 09:38 GMT+7 Email Print Like 0

ពិធីមីទ្ទិញជ្រោមជ្រែងខែធ្វើសកម្មភាពជាតិបង្ការប្រឆាំង HIV/AIDS

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​ នៅទីក្រុង Bac Ninh ភាគខាងជើងវៀតណាម​បាន​ប្រព្រឹត្ត​ទៅពិធី​មីទ្ទិញ​ជ្រោម​ជ្រែង​ខែធ្វើសកម្មភាព​ជាតិបង្ការប្រឆាំង HIV/AIDS​ និងទិវាពិភពលោកបង្ការប្រឆាំង AIDS (ថ្ងៃទី១ខែ​ធ្នូ)។ ដោយ​មាន​សារ​ “ចូរស្វ័យការ​ពារសុខភាពរបស់ខ្លួន និងមានការទទួលខុសត្រូវក្នុងកិច្ចការពារសុខភាពរបស់អ្នក​ដទៃ” ក្រសួង​សុខា​ភិបាលវៀតណាម បានអំពាវនាវឲ្យមនុស្សគ្រប់រូប ចូរធ្វើសកម្ម​ភាពដើម្បីបង្កើតកម្លាំង​របស់សហគមន៍​ទាំងមូល រុញ​ថយ​ក្រោយជំងឺរាតត្បាត​ HIV/AIDS ចេញពីជីវភាពរស់នៅ។ លោក Nguyen Hoang Long ប្រធាន នាយកដ្ឋាន​បង្ការ​ប្រឆាំង HIV/AIDS នៃក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា៖

“នាបច្ចុប្បន្ន ប្រភពជំនួយឧបត្ថម្ភសំរាប់វៀតណាមបង្ការប្រឆាំង HIV/AIDS កំពុង​ត្រូវដាក់កំហិត។ ជាមួយគ្នានោះ ទើប​នឹង​មាន៣០%នៃ​បរិមាណមនុស្សដែលទទួល​បានការព្យាបាល​ដោយឱសថ ARV មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខាភិបាល។ យើងខ្ញុំ​មានគោលបំណងថា អត្រានេះត្រូវកើនឡើង​ថែមទៀត ដើម្បីគ្រប់ដណ្ដប់ចំណោយ​ព្យាបាល​ដោយ​ ARV”។ គិតតាំងពី​១៩៩០មក វៀតណាមបានរក​ឃើញករណីឆ្លង​ HIV ចំនួន២៣ម៉ឺននាក់ ក្នុងនោះមាន​ករណី​ចំនួន​៨៥ពាន់​នាក់ត្រូវ​សម្លាប់​ដោយវីរុសនេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ