10/08/2016 10:46 GMT+7 Email Print Like 0

ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ថៃ

នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមបានសហការជាមួយស្ថាន​ទូតថៃប្រចាំនៅវៀតណាមរៀបចំពិធីមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូត​វៀតណាម-ថៃ (ថ្ងៃទី៦ សីហា)។ 


 

នៅទីនេះ ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាមលោក Manopchai Vongphakdi បានសំដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍នៃទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការវៀតណាម ថៃក្នុងអំឡុង៤០ឆ្នាំកន្លងទៅ។ ប្រទេស​ទាំងពីរបានអភិវឌ្ឍន៍ ទំនាក់ទំនងឡើងដល់ទៅដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យតាំងពីនយោបាយ សន្តិ សុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំរហូតដល់ការជួបប្រាស្រ័យប្រជាជន។

រីឯខ្លួនវិញ លោក Ta Quang Ngoc ប្រធានសមាគមមិត្តភាពវៀតណាម-ថៃបានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងរវាងសមាគមមិត្តភាពវៀតណាម-ថៃនិងសមាគមមិត្តភាពថៃ-វៀតណាមកាន់តែអភិវឌ្ឍន៍​និងធ្វើសកម្មភាពប្រកប ដោយប្រសិទ្ធិភាព។ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត នាខែវិច្ចិកាខាងមុខនេះ សមាគមទាំងពីរនឹងរៀបចំជំនួបប្រាស្រ័យមិត្តភាពប្រជាជន​វៀត​ណាម-ថៃនៅថៃ សំដៅនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីមួយ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ