23/03/2017 10:28 GMT+7 Email Print Like 0

ពិធីមិទ្ទិញជួយជ្រោមជ្រែងទិវាទឹកពិភពលោក ២០១៧


វៀតណាមរំលឹកខួបអនុស្សាវរីយ៍ទិវាទឹកពិភពលោក២០១៧នៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុង Bac Ninh ​ខេត្ត Bac Ninh (ភាគ​ខាង​ជើង​វៀត​ណាម​) បាន​ប្រព្រឹត្តទៅ​ពិធី​មិទ្ទិញ​ជួយ​ជ្រោម​ជ្រែង ​ទិវាទឹក​ពិភពលោក​ ២០១៧ ដោយ​ប្រធាន​បទ ”ទឹក​សំណល់”។  គោល​ដៅរបស់ទិវា​ទឹកពិភពលោ​ក​ឆ្នាំនេះ គឺ​ឃោសនា ​ចលនា និង​លើកកំពស់ ចំណេះដឹង​របស់​សង្គម អំពាវនាវ​អោយ​កាត់​បន្ថយ​​បរិមាណ​ទឹក​សំណល់ និង​ប្រើប្រាស់​ទឹក​ឡើង​វិញ​។
 
មុននោះ នាថ្ងៃទី២១មិនា នៅ Bac Ninh ក្រសួងធនធាននិងបរិស្ថានបានរៀប​ចំ​សិក្ខា​សាលា​វិទ្យាសាស្ត្រ​៖ ដោះស្រាយ​ប្រកបដោយ​សុវត្ថិភាព ប្រើប្រាស់​ទឹក​សំណល់​ឡើង​វិញ-ដំណោះ​ស្រាយ​ការពារ​ធន​ធាន​ទឹក​ចីរភាព​។ នៅទីនេះ​អង្គសន្និសីទ​​បាន​ពិភាក្សា​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការងារ​គ្រប់​គ្រង​ទឹក​សំណល់៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ