05/10/2015 10:18 GMT+7 Email Print Like 0

ពិធីប្រគល់រង្វាន់ផ្កាយមាសវៀតណាមឆ្នាំ ២០១៥

នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់ផ្កាយមាសវៀតណាមឆ្នាំ២០១៥។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា៖ ប្រទេស​វៀតណាម​កំពុងធ្វើសមាហរណកម្មជាមួយខឿនសេដ្ឋកិច្ចសកល។ ប្រការនេះនឹងនាំមកនូវកាសផង និង​ការលំបាកសាកល្បងទៀតផង។ ដូច្នេះ អង្គភាពអាជីវកម្មត្រូវលើកកំពស់សមត្ថភាពប្រកួតប្រជែង ផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា។ តាមរយៈការជ្រើសរើស​ចំនួន​ ៣ ពាណិជ្ជសញ្ញាឆ្នើមចំនួន២០០ ត្រូវបានប្រគល់រង្វាន់​​ផ្កាយមាស​វៀត​ណាម​ឆ្នាំ ​២០១៥​។ លោក Huynh Nghia Thien អគ្គនាយករង ក្រុមហ៊ុនដែក​ថែប Vina One ខេត្ត Long An សហគ្រាសដែលបានទទួលរង្វាន់លើកនេះ បាន​អោយ​ដឹងថា៖

“ អង្គភាពអាជីវកម្មមានការរីកចំរើនជាច្រើនក្នុងការកែលំអរបច្ចេកវិទ្យាផ​លិតកម្មដែកថែប និងបើកទូលាយទីផ្សារក្នុងប្រទេស និងនាំចេញទៅប្រទេស​អាស៊ីអាគ្នេយ៍ អឺរ៉ុប និងទ្វីបអាមេរិក។ ក្រុមហ៊ុនបានយកចិត្តទុកដាក់ជាច្រើន ​ចំពោះការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ដើម្បីបង្កើនទិន្នផល បើកទូលាយទីផ្សាយ និងបង្កើនប្រាក់ចំណូលទៀតផង៕”


ពិធីប្រគល់រង្វាន់ផ្កាយមាសវៀតណាមឆ្នាំ ២០១៥
 
តាម VOV5 - វិទ្យសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ