16/04/2015 13:29 GMT+7 Email Print Like 0

ពិធីប្រកាសរបាយការណ៍ប្រចាំឆ្នាំស្ដីពីអង្គភាពអាជីវកម្មវៀតណាម២០១៤

នាថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៥ នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិង​ឧស្សាហកម្មវៀតណាម (VCCI) បាន​រៀបចំពិធីប្រកាសរបាយការណ៍ប្រចាំឆ្នាំ​ស្ដីពីអង្គភាព​អាជីវកម្មវៀតណាម២០១៤ដោយប្រធានបទ អភិវឌ្ឍន៍​អង្គភាព​អាជីវកម្ម​ក្នុងអាជីវកម្មកសិកម្ម។ របាយការណ៍សរុបបានវិភាគទំនាក់ទំនងជិត​ស្និទ្ធរវាងការ​អភិវឌ្ឍន៍​អង្គភាព​អាជីវកម្មនិងគុណភាពកំណើននៃខឿនសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។ លោក Mai Xuan Hung អនុ​ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាបានចាត់ទុកថា៖

“ទោះបីជាស្ថានភាពសេដ្ឋកិច្ចមានការលំបាកក្តី ប៉ុន្តែផ្នែកកសិកម្មនៅ​បន្ត​ជាសសរស្នូលសំរាប់ខឿនសេដ្ឋកិច្ច​ដដែល​។ នាពេលខាងមុខ យើងខ្ញុំសង្ឃឹមថា​ទំនាក់​ទំនងរវាងគ្រួសារកសិករ អង្គភាពអាជីវកម្ម សហករណ៍ អង្គការ​វិទ្យាសាស្ត្រ​នឹង​ពង្រីកបានតួនាទីនិងប្រសិទ្ធភាពក្នុងអាជីវកម្មកសិកម្មតាមទិសដៅផលិតកម្ម​ទំនិញ​ធំៗ លើក​កំពស់គុណភាពផលិតកម្មជំរុញការនាំចេញផ្សាភ្ជាប់ផលិតកម្ម​កសិកម្មជាមួយឧស្សាហកម្មកែច្នៃនិង​បង្កើន​​លទ្ធភាពប្រកួតប្រជែង៕” 

 
តាម VOV5 - វិទ្យសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ