26/02/2017 10:53 GMT+7 Email Print Like 0

ពិធីប្រកាសចេញផ្សាយរលក FM កាណាល់ផ្សាយសម្លេងជាភាសាជនជាតិថ្នាក់ជាតិ


ពិធីប្រកាសចេញផ្សាយរលក FM កាណាល់ផ្សាយសម្លេងជាភាសាជនជាតិថ្នាក់ជាតិ

នា​ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៧ នៅស្រុក Quan Ba ខេត្ត Ha Giang (ភាគខាង​ជើង​វៀត​ណាម) វិទ្យុ​សម្លេង​វៀត​ណាម​ (VOV) បាន​រួមសហការ​ជាមួយ​ស្ថានីយ៍​ផ្សាយ​​សម្លេង និង​ទូរទស្សន៍ខេត្ត Ha Giang រៀបចំពិធី​ប្រកាស​ចេញ​ផ្សាយ​​រលក FM កាណាល់ផ្សាយ​ជា​ភាសា​ជ​នជាតិថ្នាក់ជាតិ។

ថ្លែង​មតិនៅទីនេះ ​​លេខាធិការ គណៈកម្មាធិការបក្សខេត្ត Ha Giang លោក Trieu Tai Vinh បាន​អះ​អាង​ថា៖​ ការ​ដែល​VOV បើកសម្ពោធន៍ និងដាក់​អោយ​ដំណើការ​ស្ថានីយ៍​​ផ្សាយ​រលក FM កាណាល់​ផ្សាយ​ជាភាសា​ជន​ជាតិ​ថ្នាក់​​ជាតិ​នៅខេត្ត បានបង្ហាញ​នូវ​ការយកចិត្តទុកដាក់ របស់បក្ស រដ្ឋាភិបាល និយាយ​រួម និងរបស់VOV និយាយ​​ដោយ​​​ឡែក ក្នុងការងារផ្សព្វផ្សាយ​គោលការណ៍ របស់​​បក្ស ​ច្បាប់​របស់រដ្ឋ របស់​ខេត្ត Ha Giang ​ចំពោះ​ជនរួម​​ជាតិ​ជា​ជន​​ជា​​​តិ​ភាគ​តិច​នៅទីនេះ។ ក្នុងជាមួយ​គ្នានោះ អគ្គ​នាយក​វិទ្យុ​សម្លេង​វៀត​ណាម លោក Nguyen The Ky ថា៖​បក្ស​​និង​​រដ្ឋ ជានិច្ចកាលកំណត់​ថា៖ ការងារជនជាតិជាបញ្ហាយុទ្ធសាស្ត្រ ​យូរ​អង្វែង​។ VOV ​ជានិច្ច​កាល​​ផ្តល់អាទិ​ភាព​​ពិសេស​សំរាប់ការផ្សា​យសម្លេង ជា​ភាសា​ជន​ជាតិ​។ នាបច្ចុប្បន្ន​ VOV បានផ្សាយ​សម្លេង​​ជាភាសា​ជន​ជាតិ​ចំនួន​១២​ នៅលើរលកជាតិ។ នាបច្ចុប្បន្ន រដ្ឋាភិបាលកំពុងវិនិយោគអោយ VOV នូវ​គំរោង​​ការណ៍​​ពិសេសដោយ​ឡែក​មួយ​ ចំពោះផ្នែក​ផ្សាយ​សម្លេង​ជាជន​ជាតិ​នោះ ​គឺគំរោង​ការណ៍​ផ្សាយ​សម្លេង​ជាភាសា​ជន​​ជាតិ​ថ្នាក់ជាតិ ដំណាក់ កាល​ពីឆ្នាំ​​២០១៦​​​ដល់​ឆ្នាំ​២០២០ ដោយមាន​ទុន​វិនិយោគ​ចំនួន​២៥០ពាន់​លាន​ដុង​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ