07/07/2017 09:45 GMT+7 Email Print Like 0

ពិធីបើកទិវាបុណ្យផ្លាស់ប្តូរវប្បធម៌ កីឡានិងទេសចរណ៍តំបន់ព្រំដែនវៀតណាម-ឡាវ


ពិធីបើកទិវាបុណ្យផ្លាស់ប្តូរវប្បធម៌ កីឡានិងទេសចរណ៍តំបន់ព្រំដែនវៀតណាម-ឡាវ

នាយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Son La បានប្រព្រឹត្តទៅពិធីបើកទិវាបុណ្យផ្លាស់ប្តូរវប្បធម៌​ កីឡា​និងទេសចរណ៍តំបន់ព្រំដែនវៀតណាម-ឡាវ លើកទិ ២ ឆ្នាំ ២០១៧។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី៥កញ្ញាឆ្នាំ១៩៦២-ថ្ងៃទី៥កញ្ញាឆ្នាំ២០១៧) និង ៤០ ឆ្នាំ ទិវាចុះហត្ថលេខាអនុសញ្ញាមិត្តភាព សហប្រតិបត្តិការវៀតណាម-ឡាវ​ (ថ្ងៃទី១៨កក្ដាឆ្នាំ១៩៧៧-ថ្ងៃទី១៨កក្កដាឆ្នាំ២០១៧)។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានអញ្ជើញចូលរួមពិធីបើក។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Ngoc Thien បានអោយដឹងថា៖សកម្មភាពនេះបានប្រព្រឹត្ត​ទៅដោយមានខ្លឹមសារជាច្រើន សម្បូរបែប ដូចជា៖ ឧទ្ទេសនាម ផ្សព្វផ្សាយអំពីផលិតផលវប្បធម៌ ទេសចរណ៍ ការតាំងពិព័រណ៌ ឧទ្ទេសនាមរូបថតសិល្បះស្ដីអំពីមនុស្សនិងសក្ដានុភាពខេត្តចំ​នួន​ ១០ របស់វៀតណាមដែលមានខ្សែព្រំដែនរួមវៀតណាម-ឡាវ។ នេះក៏ជាឱកាសមួយទៀត ដើម្បីឧទ្ទេសនាម​ ផ្សព្វ​ផ្សាយ​អំពីសក្ដានុភាព ឧត្តមភាពអភិវឌ្ឍន៍វប្បធម៌ កីឡានិងទេសចរណ៍ បេតិកភ័ណ្ឌវប្បធម៌របស់បណ្ដាជនជាតិនៅតំបន់ព្រំដែនវៀតណាម-ឡាវ ក្នុងដំណាក់កាលធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien  បានអោយដឹងថា៖

“បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌទិវាបុណ្យនេះ ដោយបណ្ដាព្រឹទ្ធាចារ សិល្បករ កីឡាករ នាដករប្រជាជននិងប្រជាជននៅតំបន់ព្រំដែនវៀតណាម-ឡាវ សម្ដែងនេះ មានកម្លាំងរីកសាយភាយខ្លាំង។ ពីព្រោះ នេះជាការប្រមូលផ្តុំ បំភ្លឺចំណុចលេចធ្លៅនៃវប្បធម៌ប្រពៃណី ពោពេញទៅដោយអត្តសញ្ញាណនោះនឹងនាំមកនូវចំណាប់អារម្មណ៍ល្អក្នុងដួងចិត្តភ្ញៀវ មិត្តភក្តិជាតិនិងអន្តរជាតិស្ដីអំពីរូបភាពទឹកដីនិងមនុស្ស ចំណងមិត្តភាព​ កិច្ចសហប្រតិបត្តិការ​​រវាងប្រទេសទាំងពីរ វៀតណាម-ឡាវ៕”

តាម VOV5-វិទ្យុសម្លេងវៀតណាម

  
 

 


បណ្តាអត្ថបទបានផ្សាយ