24/10/2014 09:15 GMT+7 Email Print Like 0

ពិធីបើកការដ្ឋានសាងសង់រោងចក្រអគ្គិសនី Thang Long នៅខេត្ត Quang Ninh


ពិធីបើកការដ្ឋានសាងសង់រោងចក្រអគ្គិសនី Thang Long នៅខេត្ត Quang Ninh (Image: VOV)

ពិធីបើកការដ្ឋានសាងសង់រោងចក្រអគ្គិសនី Thang Long បានប្រព្រឹត្តទៅនៅស្រុក Hoanh Bo ខេត្ត Quang Ninh ភាគខាងជើងវៀតណាម នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៤។ ថ្លែង​មតិ​ក្នុង​ពិធី​នេះ​ ឧបនាយករដ្ឋមន្ត្រី​ Hoang Trung Hai បានស្នើរថា៖ នាពេលខាងមុខ បណ្ដា​ក្រសួង​ផ្នែក​ទាក់​ទិននានាសហការជាមួយខេត្ត Quang Ninh និងវិនិយោគិន ដើម្បី​ជំរុញល្បឿនការ​សាង​សង់​​ដោយមានគោលដៅរួមគឺ៖ ធានាគុណភាពសុវត្ថភាព និងប្រសិទ្ធភាព។ ខេត្ត Quang Ninh ត្រូវ​ម្ចាស់ការសហការជាមួយវិនិយោគិនក្នុងការអនុវត្តបណ្តុះបណ្ដាលវិជ្ជាជីរៈសំរាប់កម្មករនៅ ទីនេះ រួមចំណែកក្នុងការផ្ទេប្តូររចនាសម្ព័ន្ធពលកម្មររបស់ខេត្ត៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ