15/08/2016 14:35 GMT+7 Email Print Like 0

ពិធីបួងសួងសុំផលដំណាំ របស់អ្នកស្រុកសានចាយ (San Chay)

ជាពិធីបុណ្យមួយក្នុងចំណោម ពិធីបុណ្យ​ដែល​បានរៀប​ចំឡើង​យ៉ាង​ឱឡារិក​អធឹក​អធម​បំផុត​ក្នុង​ឆ្នាំ របស់​អ្នកស្រុក​សានចាយ (San Chay) ពិធីបុណ្យ​បួង​សួង​សុំផល​ដំណាំ ជា​សកម្មភាព​វប្បធម៌ ជំនឿ​ពិសេស ដែល​មាន​លក្ខណៈ​ពិសេស​អស្ចារ្យ​ដោយ​ឡែក​។ កន្លង​ហើយ បង​ប្អូន​ជន​ជាតិ​សាន​ចាយ (San Chay) (ភូមិ​សៀន-Dong Xien ឃុំអៀនឡាក-Yen Lac ស្រុក​ភូឡឿង-Phu Luong ខេត្ត​ថៃង្វៀន​-Thai Nguyen) បាន​ធ្វើ​ពិធី​បុណ្យ​បួង​សួង​សុំផល​ដំណាំ​របស់​ជន​ជាតិ​ខ្លួន​សាឡើង​វិញ ក្នុង​ភូមិ​វប្បធម៌-​ទេសចរណ៍​ជន​ជាតិ​នានា​នៅ​វៀត​ណាម​។​

ជនជាតិសាន​ចាយ (San Chay) នៅមានឈ្មោះហៅ​ផ្សេង​ថា ហឿង​បឹន (Hon Ban) កៅឡាន (Cao Lan) សាន់​ជី (San Chi) ម៉ាន​កៅ​ឡាន (Man Cao Lan) រស់​នៅតែ​ក្នុងភូមិ​សាស្រ្តតាម​ខេត្ត​ថៃ​ង្វៀន (Thai Nguyen) បាក​កាន (Bac Can) បាក់យ៉ាង (Bac Giang) និង​រស់​នៅ​ពាស​ពេញ​តាម​ខេត្ត​មួយ​ចំនួន​នៅ​តំបន់​ទិសឦ​សាន​ប្រទេស​វៀត​ណាម​។

តាម​ធម្មតា​ដល់រដូវ​រៀប​ចំ​ពិធី​បុណ្យ​សុំផល​ដំណាំ  គ្រួសារ​ជនជាតិ​សាន ចាយ (San Chay) រួម​គ្នា​ត្រៀម​បម្រុង​នូវ​ចំណែក​គ្រឿង​សំណែន សម្រាប់​ដាក់លើ​ស្ពក់​សំណែន  រួមមាន​សាច់ជ្រូក បាយដំណើប​សាច់​មាន់ ស៊ុត នំប្រពៃណី និង​ ផ្លែឈើ។ គ្រឿង​សំណែន​មួយ​ក្នុង​ចំណោម​គ្រឿង​សំណែន​ដ៏សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ពិធីសែន គឺផ្ទាំង​គំនូរមាន​ក្បាច់​រចនា រូបគំនូរ​បូរាណ ដាក់ជុំវិញ​ស្ពក់សំណែន។ តាម​ប្រពៃណី​​ជនជាតិ​សាន​ចាយ (San Chay) មាន​ផ្ទាំងគំនូរ​ចំនួន​៣០ផ្ទាំង ជាមួយ​រូប​គំនូរ​ផ្សេង​គ្នា សម្រាប់​ប្រើក្នុង​ពិធីបុណ្យផ្សេង​ៗ​។​


នារីជនជាតិសានចាយ (San Chay) ម្នាក់ ត្រៀមព្យួរផ្ទាំងគំនូរក្បាច់រចនាបូរាណ បម្រើឲ្យពិធីសែនបួងសួងសុំផលដំណាំ។

គ្រឿងសំណែននៃជនជាតិសានចាយ (San Chay) ថ្វាយសែន ក្នុងពិធីបួងសួងសុំផលដំណាំ។

អាចារ្យចាប់ផ្តើមធ្វើកិច្ច ក្នុងពិធីបួងសួងសុំផលដំណាំ របស់ជនជាតិសានចាយ (San Chay) ។

ឧបករណ៍របស់អាចារ្យប្រើប្រាស់ក្នុងពិធីសែន គឺបន្ទះឈើបានពុះជាពីរ ពីកំណាត់ឈើមួយនិងពែងស្រា។ល។

ហើយបានប្រើប្រាស់ដើម្បីសុំធាតុញីឈ្មោលនៅខាងចុងពិធី។

របាំតាក់ស៊ិញរឹងមាំ (Tac Xinh) សប្បាយរីករាយ បើកពិធីបួងសួងសុំផលដំណាំ។

បុរសរាំក្បាច់ចុងក្រោយ នៃរបាំតាក់ស៊ិញ (Tac Xinh) ។ 

របាំតាក់ស៊ិញ (Tac Xinh) សម្តែងលើទំនុកបទភ្លេងចេញពី ឧបករណ៍សាមញ្ញធ្វើដោយបំពង់ឫស្សី មានទំហំផ្សេងពីគ្នា។

ក្បាច់រាំនៃរបាំតាក់ស៊ិញ (Tac Xinh) សម្តែងក្លែងតាមសកម្មភាព ក្នុងពលកម្មផលិតរបស់ជនជាតិសានចាយ (San Chay)។

នារីសានចាយ (San Chay) ជាមួយឈុតសម្លៀកបំពាក់ជនជាតិខ្លួនក្នុងពិធីបង្ហាញសាឡើងវិញនូវពិធីបួងសួងសុំផលដំណាំ។

នៅវេលាល្អ ក្រោយស្នូរសម្លេង​ស្គរ​ដី អាចារ្យក្នុង​ភូមិពាក់​សម្លៀក​បំពាក់​អ្នក​សែន ចាប់​ផ្តើម​ពិធី​សែន​បួង​សួង​សុំផល​ដំណាំ។ លោកសូត្រ​ធម៌បួងសួ​ង​ក្នុងសៀវភៅ​មួយ​ក្បាល ដែលបានកត់​ទុក​ធម៌​បួងសួ​ង​សុំទឹក​ដី ឲ្យមាន​ធាតុ​អាកាស​អំណោយ​ផល សត្វ​រុក្ខជាតិទាំង​ពួករស់​រៀនមាន​ជីវិត​ល្អ ភូមិស្រុក​សន្តិភាព គ្រួសារ​សុខ​សាន្ត មនុស្ស​គ្រប់​សន្តាន​សុខ​ដុមរមនា។ ក្នុង​ពេលលោកធ្វើ​ពិធី អ្នកវាយ​ស្គរដីចេះ​តែរោទ៍​ស្គរបន្ត ដោយ​មាន​សូរ​សម្លេង​ល្បោះៗតិច​ល្មម។ ពេល​ស្គរដីរោទ៍​ញាប់ លោក​អាចារ្យ​នឹងសុំធាតុ​ញីឈ្មោល  បាន​ទទួល​ស្គាល់ ក៏ជា​ពេលបញ្ចប់​សូរ​ស្គរ  ចំណែក​ពិធីបួងសួង​សុំផលដំណាំ​ក៏ដល់​ទីបញ្ចប់​ដែរ។

ចំណែក​ពិធីលេងកំសាន្ត ចាប់ផ្តើមជាមួយ​ចង្វាក់រាំតាក់​ស៊ិញ​។ នេះគឺជា​របាំ បាន​សម្តែង​ដោយ​យុវជន​ស្រី​ប្រុស  ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី។ ហើយ​ជារបាំរាំ​សម្រាប់​តែពិធីបួង​សួងសុំ​ផលដំ​ណាំ តាក់​ស៊ិញ (Tac Xinh) មាន​កាយវិការ​រាំក្លែង​តាម​សកម្មភាព​ពលកម្ម​ផលិត​ប្រចាំ​ថ្ងៃ។ ក្បាច់​រាំសាមញ្ញ​ពិត តែ​ក្រោម​ការ​ណែនាំ​ រក្សា​តាមទំនុក​នៃបទ​ភ្លេង​ចេញ​ពីឧបករណ៍​តន្រ្តី​ដ៏​សាមញ្ញ ធម្មតា បែរ​ជាមាន​ភាពទាក់​ទាញ​អារម្មណ៍​អ្នក​ទស្សនាយ៉ាង​ខ្លាំង​ទៅ​វិញ​។

ឧបករណ៍​តន្ត្រីជន​ជាតិ​សានចាយ (San Chay) ប្រើ​បន្ទោល​តាមរបាំរាំ​តាក់​ស៊ិញ (Tac Xinh)  គឺស្គរ​ដីនិង​បំពង់​ឫស្សី ពក ធំតូច វែងខ្លីផ្សេង​គ្នា។ ជា​ពិសេស ចំណាប់អារម្មណ៍​បំផុត គឺសូរ​សម្លេង​របស់​ស្គរ​ដី ដែល​មាន​រង្វង់​មាត់​ស្គរប្រហែល​២០សែន​ទីម៉ែត្រ​។ ដើម្បីធ្វើ​ស្គរដីពួក​គេជីក​រណ្តៅជ្រៅ ចុះក្រោយដីប្រហែល​៥០សែន​ទីម៉ែត្រ មាន​រង្វាស់​បាត​ទូលាយ​ទ្វេដង​មាត់​ស្គរ។ បន្ទាប់មកយក​សម្បក​ឈើបិទ​មាត់​រណ្តៅ ហើយ​ទាញ​បន្តឹង​វល្លិ៍​ព្រៃ​នៅពី​លើផ្ទៃ​ដី។ ក្រោយមក​យកមែក​ឈើតូច​មួយ​ទល់ពី​លើមាត់​ស្គរ តភា្ជប់​ជាមួយ​ខ្សែស្គរ​។ ពេល​ធ្វើពិធី​ឬរក្សា​ចង្វាក់​រាំ អ្នកលេងស្គរវាយ​លើខ្សែ គឺបង្កើត​បានសូរសម្លេង​លាន់​ឮ ចេញពី​ដី ស្តាប់​ឮ​ប្លែកៗ​។

ក្រោយ​របាំ​រាំ ជនជាតិ​សាន​ចាយ (San Chay)  ពួកគេច្រៀងរួម​គ្នានូវបទ​ចម្រៀង​ប្រជាប្រិយ ហើយ​ធ្វើដំណើរ​ជា​រង្វង់​មូល ដើម្បី​បង្ហាញ​ពីភាព​ផ្សារ​ភ្ជាប់​ស្អិត​ល្មួត របស់បងប្អូន​នៅក្នុង​ភូមិ​ស្រុក។ បញ្ចប់ ពិធី​បួង​សួង​សុំ​ផល​ដំណាំ ជន​ជាតិ​សាន​ចាយ (San Chay) អញ្ជើញភ្ញៀវពិសាបាយ​សាមគី្គ កក់​ក្តៅ ជាមួយ​ពាក្យ​ជូន​ពរ​ឲ្យ​រដូវ​ផល​ដំណាំ​ថ្មីសុខដុម​ល្អប្រសើរ​៕

 

អត្ថបទនិងរូបថត៖ វៀតកឿង

បណ្តាអត្ថបទបានផ្សាយ