30/03/2017 10:24 GMT+7 Email Print Like 0

ពិធីបុណ្យស្តេច Hung និងពិធីបុណ្យវិហារ Hung ឆ្នាំ​២០១៧៖ បង្ហាញ​វត្ថុបុរាណ​ពីបុរាណកាល​ដល់​សតវត្សទី១៩​


ភ្ញៀវទស្សនាការតាំងបង្ហាញវត្ថុុបុរាណ (រូបថតៈ Tạ Toàn/TTXVN))

នាថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ នៅសារៈមន្ទីរ​ Hung Vuong ទីក្រុង​Viet Tri ខេត្ត Phu Tho (ភាគ​ខាង​ជើង​វៀត​ណាម) បានរៀបចំការតាំងបង្ហាញរូបថត វត្ថុតាង ស្តីពី “ជំនឿ​​សាសនាសែនព្រេនស្តេង Hung” និងវត្ថុបុរាណ​ពីបុរាណកាល​​ដល់​សតវត្ស​ទី១៩។ នេះជាសកម្មភាពមួយ ដែលបានរៀបចំក្នុង​ឱកាសពិធីបុណ្យ​ស្តេច Hung និង​ពិធីបុណ្យ​វិហារ Hung ឆ្នាំ២០១៧។ ក្នុងការតាំងបង្ហាញលើកនេះ មាន​វត្ថុបុរាណ​ចំនួន៥០០ ពីបុរាណកាល​ដល់ស​តវត្ស​ទី១៩ ដែល​សុទ្ធតែ​ជាវត្ថុមាន​តម្លៃ។ វត្ថុបុរាណ​ច្រើនឈុតនេះ បានឆ្លុះបញ្ចំាង​លក្ខណៈវប្បធម៌​ដ៏វិសេស​វិសាល របស់​សម័យកាល​ប្រវត្តិសាស្ត្រ​នីមួយៗ។ វត្ថុបុរាណ​ទាំង​អស់​នេះ ជាសក្ខីភាពឲ្យតម្លៃសំភារៈនិងស្មារតី​ថ្លៃថ្នូរក្នុង ដំណើរ​ការប្រវត្តិសាស្រ្ត បង្កើត​ឡើងកម្លាំងរស់ជា​អមតៈរបស់សហគមន៍ ជនជាតិវៀត​ណាម៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ