02/04/2017 21:18 GMT+7 Email Print Like 0

ពិធីបុណ្យស្តេច Hung ឆ្នាំ ២០១៧ បានបើកជាផ្លូវ


ពិធីបុណ្យស្តេច Hung ឆ្នាំ ២០១៧ បានបើកជាផ្លូវ
 

ពិធីបុណ្យស្តេច Hung ឆ្នាំ ២០១៧ ​ប្រព្រឹត្តទៅក្នុងរយៈពេល៦ថ្ងៃ​ (ចាប់​ពីថ្ងៃទី១មេសាដល់ថ្ងៃទី៦មេសា) នៅខេត្ត Phu Tho (ភាគខាងជើងវៀតណាម)​ ដោយមានសកម្មភាពជាច្រើន ដូចជា៖ ពិធីបុណ្យប្រពៃណីតាមដងវិថី និងកម្មវិធីសម្ដែងសិល្បៈ អបអរសាទរពិធីបុណ្យស្ដេច Hung ការតាំងបង្ហាញ​ឯកសារ​រូបភាព វត្ថុតាងស្ដីអំ​ពី​” ជំនឿសាសនាធ្វើសក្ការះបូជាស្ដេច Hung មុននេះ​និង​នាបច្ចុប្បន្ន” ។ ស្ដីអំពីចំណុចពិសេសដោយឡែកក្នុងពិធីបុណ្យឆ្នាំនេះ លោក Ha Kế San អនុប្រធានគណកម្មាធិការប្រជាជនខេត្ត Phu Tho និងជាប្រធាន​គណៈចាត់​តាំងពិធីបុណ្យស្តេច Hung បានអោយដឹងថា៖

“ ​ ពិធីបុណ្យប្រពៃណីតាមដងវិថីនៅទីក្រុង Viet Tri និង​ការប្រឡង​ហែលទឹកនៅបឹង Văn Lang មិនគ្រាន់តែមានអង្គភាពនៅទីក្រុង Việt Tri ចូលរួមប៉ុណ្ណោះទេ ថែមទាំងមានតំបន់ផ្សេងៗទៀតផង។ ក្នុងកម្មវិធីសម្ដែងសិល្បះ ខេត្ត Thai Binh និងទីក្រុងហាណូយក៏បានចូលរួមដើម្បីឧទ្ទេសនាម​អំពីបណ្ដាបេតិកភ័ណ្ឌ ដែលបាន​ UNESCO ទទួលស្គាល់៕”

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ