14/11/2015 10:01 GMT+7 Email Print Like 0

ពិធីបុណ្យផ្កា Tam Giac Mach នៅដំបន់ខ្ពង់រាបថ្ម Dong Van ខេត្ត Ha Giang លើកទី១ឆ្នាំ២០១៥

ពិធីបុណ្យផ្កា Tam Giac Mach នៅដំបន់ខ្ពង់រាបថ្ម Dong Van ខេត្ត Ha Giang លើកទី១ឆ្នាំ២០១៥ (VOV)

ពិធីបុណ្យ ផ្កា Tam Giac Mach នៅដំបន់ខ្ពង់រាបថ្ម Dong Van ខេត្ត Ha Giang លើកទី១ឆ្នាំ២០១៥ដោយគណៈកម្មាធិការប្រជាជនខេត្ត Ha Giang រៀបចំនាថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០១៥នាំ នៅស្រុក Dong Van ខេត្ត Ha Giang។ ដោយ​ប្រធានបទ ដំបន់ខ្ពង់រាបថ្ម-ផ្ការាប់ពាន់បង្អួតសម្រស់ ពិធីបុណ្យឆ្នាំនេះបាន​ប្រព្រឹត្ត​ទៅសកម្មភាពដូចជាពិព័ណ៌រូបថតសិល្បៈ តាំងបង្ហាញផ្កា Tam giac mach និង​ផលិតផលពីផ្កា ពិធីបុណ្យមួយចំនួនរបស់ជនរួមជាតិភាគតិចជាដើម។ មកដល់​ពិធីបុណ្យផ្កា Tam giac mach Ha Giang លោក Nguyen Thanh Tam នៅខេត្ត Tuyen Quang បានចែករំលែកថា៖

“ខ្ញុំសប្បាយរីករាយណាស់។ ខ្ញុំឃើញថាផ្កាទាំងអស់ស្រស់ស្អាតណាស់ និងព័ណ៌ផ្កា​និមិត្តរូប​ឲ្យព្រលឹងក៏ដូចជាកំលាំងរស់យុវវ័យដំបន់ព្រៃភ្នំ។ ដោយពិធីបុណ្យផ្កា Tam giac mach ដែលមនុស្សនៅទូទាំងប្រទេសបានស្គាល់ដល់ដំបន់ខ្ពង់រាបថ្មDong Van។”

ថ្លែងមតិនៅពិធីបើកនេះ លោក Tran Duc Quy អនុប្រធានគណៈកម្មាធិការ​ប្រជាជន​ខេត្ត Ha Giang និងជាប្រធានគណៈចាត់តាំងពិធីបុណ្យបានឲ្យដឹងថា៖

“ពិធីបុណ្យផ្កា Tam giac mach ជាពិធីបុណ្យវប្បធម៍ទេសចរណ៍ថ្មីមានឈ្មោះ​ផ្កា​ស្អាតមួយប្រភេទផ្សាភ្ជាប់នឹងប្រជាជនដំបន់ខ្ពង់រាបថ្មី Dong Van បង្ហាញការ​ផ្លាស់ប្តូរថ្មីរបៀបគិតគូរបៀបធ្វើ អំពីការរៀបចំព្រឹត្តិការណ៍អភិវឌ្ឍន៍ទេសចរណ៍ អំពី​កសាងពាណិជ្ជសញ្ញាអំពីឃោសនាផ្សព្វផ្សាយលើកកំពស់តួនាទីបង្កើតរូបភាព​ខេត្ត Ha Giang ចំពោះមិត្តភក្តិក្នុងប្រទេសនិងអន្តរជាតិ៕”

តាម VOV5 -  វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ