15/04/2017 00:01 GMT+7 Email Print Like 0

ពិធីបុណ្យប្រកួតប្រណាំងសត្វដំរីនៅបឹងឡាក (Lak)

ពិធីបុណ្យប្រកួត​ប្រណាំង​សត្វ​ដំរី​បាន​រៀបចំ​នៅបឹង​ឡាក់ (Lak) ស្ថិត​នៅ​ភូមិយូន (Jun) ទីរួម​ស្រុកលាន​សើន (Lien Son) (ស្រុកឡាក (Lak)  ខេត្ត​ដាក់ឡាក់ (Dak Lak)) សំដៅ​លើក​តំកើង​​ស្មារតី​ស្រឡាញ់​ ក្បាច់គុនិងទេព​កោសល្យផ្សាំង​សត្វ​ដំរី​របស់​ជនរួមជាតិ​​រស់​ក្នុងតំបន់​តីង្វៀន (Tay Nguyen)​។​

ចូលរួម​ក្នុងពិធីបុណ្យ​ប្រកួត​ប្រណាំង​ឆ្នាំនេះ​មាន​សត្វដំរី​ចំនួន ១៣ ក្បាល និងអ្នក​ផ្សាំង​សត្វ​ដំរី​ចំនួន​​​ ២៦ នាក់ ដែលមកពី​បណ្តាភូមិ​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ឡាក (Lak) ​បាន​ចូល​រួម​ក្នុង​​ការប្រកួត​​ប្រណាំង​​និង​ចែក​ជា​ពីវគ្គ៖ វគ្គ​ទីមួយ​ការ​​ប្រណាំង​​រត់ប្រវែង​ ១០០ ម៉ែត្រលើដីគោគ​និង​វគ្គ​​ប្រណាំង​រត់ក្នុងទឹកបឹង។

​បន្ទាប់​ពី​​ការប្រកួត​ប្រណាំង​យ៉ាង​តឹងតែងនិងរំភើបចិត្ត ​សត្វ​ដំរី​ឈ្មោះកាមសែន (Cam Sen) ពាក់​លេខ ១១ របស់​អ្នក​ផ្សាំង​ដំរីឈ្មោះ Y Winh Eung  បានទទួល​លំដាប់​លេខ​មួយ ដោយ​សារ​ដំរី​នេះឈ្នះ​ការប្រកួត​ប្រណាំង​រត់​លើ​ដី​គោក។ រីឯ​ វគ្គប្រកួត​ប្រណាំង​រត់​ក្នុងទឹកបឹង ​សត្វ​ដំរី​ពាក់​លេខ​ ១៣ របស់​អ្នក​ផ្សាំង​ដំរី​ឈ្មោះ Kam Fan និង​ឈ្មោះ​ H’Dje ​បាន​ទទួល​លំដាប់​លេខ​មួយ។

​ពិធីបុណ្យ​ប្រកួត​ប្រណាំង​ដំរី​នៅ​ស្រុក​ឡាក (Lak) គឺមួយ​ក្នុង​បណ្តា​ពិធីបុណ្យ​ប្រពៃណី​ដែល​មាន​ពី​យូរលង់​មកនេះ​ហើយ​នៅ​តំបន់​តី​ង្វៀន (Tay Nguyen) និង​ត្រូវបាន​រៀបចំ​​ពីឆ្នាំម្តង​ នា​ខែ​មិនា ដើម្បី​លើកតំកើង​ស្មារតី​ស្រឡាញ់​ក្បាច់គុននិងទេពកោសល្យផ្សាំង​ដំ​រី​របស់​​ជនរួម​ជាតិ​រស់​ក្នុងតំបន់​តី​ង្វៀន (Tay Nguyen)  ។ ឥឡូវនេះ ទូទាំង​ខេត្ត​ដាក់​ឡាក (Dak Lak) មាន​សត្វ​ដំរី​ចំនួន ៣២ ក្បាល ក្នុងនោះ​ស្រុក​ឡាក (Lak) មានសត្វ​ដំរី​ចំនួន ១៦ ក្បាល ដូច្នេះ​ ពិធីបុណ្យនេះ​ត្រូវបាន​រៀបចំ​សំដៅ​លើក​តំកើង​ការ​យល់​ដឹង​របស់​ប្រជាជន​ក្នុង​ការ​ការពារ​ រក្សានិង​បង្កើន​បរិមាណ​សត្វ​ដំរី​នៅ​តំបន់​តី​ង្វៀន (Tay Nguyen) ផង​ដែរ./.


បងប្រុស ដាងណាំងឡុង (Dang Nang Long) (ខាងឆ្វេង) ជនជាតិអេដេ (E De) មានសត្វដំរីចំនួន ១០ ក្នុងចំណោមសត្វដំរី ១៦ ក្បាល
ដែលត្រូវបានចិញ្ចឹមក្នុងភូមិឡាក (Lak) កំពុងរៀបចំពិធីបួងសួងឲ្យសត្វដំរី មានសុខភាព មុនថ្ងៃចូលរួមក្នុងការប្រកួតប្រណាំង។


សត្វដំរីស៊ីចំណីអាហារអបអរ បន្ទាប់ពីពិធីបួងសួងសូមសុខភាពបានបញ្ចប់ ។

អ្នកផ្សាំងសត្វដំរីម្នាក់កំពុងថែរក្សាសត្វដំរីរបស់ខ្លួន ដើម្បីត្រៀមខ្លួន
មុនពេលចូលរួមក្នុងការប្រកួតប្រណាំង។


នាឆ្នាំនេះ ពិធីបុណ្យប្រកួតប្រណាំងសត្វដំរីមានការចូលរួមរបស់សត្វដំរីចំនួន ១៣ ក្បាល
មកពីស្រុកឡាក (Lak) សត្វដំរីនិមួយៗ មានអ្នកផ្សាំងដំរីចំនួន ២ នាក់ ម្នាក់ទទួលបន្ទុក
ខាងប្រកួតប្រណាំងរត់បួនលើក លើដីគោក និងម្នាក់ទទួលបន្ទុកខាងប្រកួតប្រណាំងបួនលើក
ទៀតរត់ក្នុងទឹកបឹង ។


នាម៉ោង ៨ គត់ អ្នកផ្សាំងដំរីគ្រប់គ្រង់សត្វដំរីរបស់ខ្លួនឆ្ពោះទៅកាន់ផ្លូវរត់ប្រណាំងគឺបឹងឡាក (Lak)។

សត្វដំរីចំនួន ១៣ ក្បាលចូលរួមក្នុងពិធីប្រកួតប្រណាំងដំរីឆ្នាំនេះ។

អ្នកផ្សាំងដំរីបានត្រៀមជាសម្រេចឲ្យសត្វដំរីរបស់ខ្លួន មុនពេលចាប់ផ្តើមការប្រកួតប្រណាំង។

មុនពេលចាប់ផ្កើតការប្រកួត គណៈកម្មាការចាត់តាំងផ្កល់ទង់អនុស្សាវរីយ៍ឲ្យសត្វដំរី។

វាលប្រកួតប្រណាំងដំរីស្ថិតនៅក្បែរបឹងឡាក (Lak) មានប្រវែងប្រហែល ១០០ ម៉ែត្រ ដំរីចំនួន ៣ ក្បាល
ប្រកួតប្រណាំងម្តង ដើម្បីជ្រើសរើសសត្វដំរីខ្លាំងនិងរត់ឆាប់រហ័ស។ សត្វដំរីខិតខំប្រកួត
ក្នុងការគាំទ្ររបស់ទស្សនិកជនចំនួនរាប់ម៉ឺននាក់។


សត្វដំរីប្រកួតប្រណាំងរត់លើដីគោកក្បែរបឹងឡាក (Lak)។ ពិធីបុណ្យប្រកួតប្រណាំងដំរីពិសេសនេះ មាន
អត្ថន័យលើកតំកើងប្រាជ្ញា កម្លាំងនិងបង្ហាញភាពពិសេសរបស់ប្រជាជនតីង្វៀន (Tay Nguyen)។


ពិធីបុណ្យប្រកួតប្រណាំងរត់ក្នុងទឹកបឹងរួមមានសត្វដំរីចំនួន ១៣ ក្បាលនិងអ្នកផ្សាំងចំនួន ២៦ នាក់
ដែលចូលរួមក្នុង ៤ វគ្គប្រកួតប្រណាំង។


សត្វដំរីចូលរួមក្នុងវគ្គប្រកួតប្រណាំងរត់ក្នុងទឹកបឹង។

លើខ្នងសត្វដំរីមួយមានអ្នកផ្សាំងចំនួនពីរនាក់ពាក់សម្លៀកបំពាក់ភ្លឺចិញ្ចែងដូចមេបញ្ជាការ
នាសម័យមុន កំពុងវាយសំរុក។


ក្តីសប្បាយរីករាយរបស់អ្នកផ្សាំងដំរីនៅពេលគ្រប់គ្រងដំរីមកដល់ទិសដៅ។ ពិធីប្រកួតប្រណាំងដំរីបាន
បង្ហាញស្មារតីស្រឡាញ់ក្បាច់គុនរបស់ជនរួមជាតិតីង្វៀន (Tay Nguyen)។

 

អនុវត្តន៍៖ កុង​ដាត –ខាញ​ឡុង


បណ្តាអត្ថបទបានផ្សាយ