30/10/2014 09:35 GMT+7 Email Print Like 0

ពិធីបុណ្យបោកចំបាប់បាល់ឈើនៅទីលានភក់

ភូមិវ៉ឹន ឃុំវ៉ឹនហា ស្រុកវៀតអៀន (ខេត្តបាក់យ៉ាង) មិនត្រឹមតែ​ល្បីឈ្មោះ​ពេញ​តំបន់​ភូមិ​ភាគ​ខាង​ជើង​​ ​ដោយសារការធ្វើស្រាឆ្ងាញ់ប៉ុណ្ណោះ ភូមិនេះក៏ជាកន្លែងរៀបចំបុណ្យបោកចំបាប់បាល់​ឈើ​នៅ​​​ទីលានភក់ដែរ ដែលគេចាត់ទុកដូចជាល្បែងដណ្តើមព្រះអាទិត្យ របស់​ជន​ជាតិ​រស់​នៅ​ជាយ​ទន្លែ​កូវ។
 

តាមការនិទាននាសម័យបុរាណ មានបងប្អូនទ្រឿងហុង ទ្រឿងហាត(សតវត្សរ៍ទី៦) ទៅតាម លោកទ្រាវ​ក្វាងភូក ដើម្បីច្បាំងនឹងពួកលឿង។ បន្ទាប់ពីទទួលជ័យជំនះត្រឡប់មកវិញ ប្រជាជនបានលើកតំកើងបង​ប្អូនទាំងពីររូបខាងលើ ជាអាទិទេពតាមយ៉ាង។ ក្រុមកងទ័ពររបស់អាទិទេពតាមយ៉ាង ទៅដល់វាលភក់យ៉ា​ត្រាច់ ស្រាប់តែបីសាចខ្មៅស្នាក់នៅទីនេះមករំខាន។ ពួកបីសាចដាក់ចេញលក្ខ័ណមួយ៖ ប្រសិនពួកវា​​ឈ្នះ​​​​ពួកវាត្រូវទទួលរង្វាន់មួយ ផ្ទុយទៅវិញប្រសិនពួកវាចាញ់ ពួកវានឹងចុះបញ្ចូលកងទ័ពអាទិទេពតាមយ៉ាង។ នៅទីបញ្ចប់ ពួកបិ​សាចខ្មៅបានចាញ់​ ហើយចូលក្នុងកងទ័ពអាទិទេពតាមយ៉ាង​។ ចាប់ពីនោះ​មកដល់បច្ចុប្បន្ន​​នេះ ប្រជាជននៅភូមិវ៉ឹន តែងតែបើកប្រារព្ធពិធីបុណ្យបោកចំបាប់បាល់ឈើនៅទីលានភក់ ឬហៅថាបុណ្យខាញ់ហា ដើម្បីរំលឹកទិវាជ័យជំនះនេះ។

រឿងរ៉ាវមួយដែលនៅរក្សា​ក្នុងវិហារនៅអារាមនៅភូមិវ៉ាន បានចែងថា៖ពីមុននេះ តំបន់ក្បែរទន្លេកាវតែងតែ​រងទឹកជំនន់ជាច្រើន ដូច្នេះហើយបានជាពិធីបុណ្យបោកចំបាប់បាល់ឈើ តែងតែរៀបចំឡើងរយៈពេល៣ថ្ងៃ
គឺ​ថ្ងៃ១២-១៣-១៤ខែ៤(តាមចន្ទគតិ) គឺជាពេលដែលទឹកទន្លេបានរាំងស្ងួត។ តាមទស្សនៈទានរបស់​ប្រជា​ជន​​រស់នៅភូមិវ៉ឹន បាល់ឈើនេះជានិមិត្តរូបតំណាងឲ្យព្រះអាទិត្យ។ ក្នុងដំណើរបាល់ត្រូវបានបញ្ជូន​ពីខាងកើតទៅខាងលិច ស្របនឹងទិសព្រះអាទិត្យ រះនិងលិច។ ក្នុងពេលប្រកួតប្រជែង អ្នកណាដណ្តើម​បានបាល់ មានន័យថាអ្នកនោះដណ្តើមបានព្រះអាទិត្យ ដែលផ្តល់រស្មីសំរាប់រុក្ខជាតិនិងដំណាំ។ ដូច្នេះពិធី​បុណ្យបោកចំបាប់បាល់ឈើនៅទីភក់ ចំពោះប្រជាជនក្នុងភូមិវ៉ឹន មានអត្ថន័យដូចជាពិធីបួងសួងសូមឲ្យ​រដូវ​ដាំ​ដុះបានល្អប្រសើរ។

ពីរក្រុមក្នុងពិធីបុណ្យបោកចំបាប់បាល់ឈើគឺ ក្រុមយ៉ាបធឿងនិងយ៉ាបហា កំពុងធ្វើពិធីបួងសួងអាទិទេពតាមយ៉ាង។

ពិធីការសុំបាល់ឈើ ដើម្បីយកទៅប្រកួត។

នារីនៅភូមិវ៉ឹនយកទឹកពិសិទ្ធ នៅទន្លែកូវ ហើយចាក់ចូលទីលានភក់
ដើម្បីបំរើក្រុមប្រកួតនានា។

 ហើយមុនពេលប្រារព្ធពិធីបុណ្យ បណ្តាក្រុមទទួលលាភរបស់អាទិទេពតាមយ៉ាង
គឺស្រាភូមិវ៉ឹន ដើម្បីបង្កើនកម្លាំងប្រកួតប្រជែង។

 តាមអ្នកចាស់ទុំនៅភូមិវ៉ឹននិទានថា៖ ទីលានភក់សំរាប់ប្រកួតប្រជែង បានកសាងពីសតវត្សរ៍ទី១៣ មានទំហំ២០០ម៉េត្រការេ មុនថ្ងៃប្រារព្ធពិធីបុណ្យ គេជំរើសចោលគ្រួសនិងកំទេចថ្ម ដើម្បីជៀសវាងបង្ករបួសដល់សមាជិក
ក្នុងក្រុមប្រកួត។

ការប្រកួតប្រជែងរវាងក្រុមយ៉ាបធឿងនិងយ៉ាបហា។

បាល់សំរាប់ប្រកួតធ្វើពីឈើ មានទំងន់២០គ.ក្រ ដូច្នេះសមាជិកក្នុងក្រុមត្រូវការ
មានកម្លាំង ដើម្បីបញ្ចូលបាល់ក្នុងទីដល់។


ច្បាប់លេងបោកចំបាប់បាល់ឈើ គឺសេរីបង្គួរ ក្រុមចូលរួមពិធីនេះអាចប្រើរាល់វិធីរារាំង ដណ្តើមបាល់ បញ្ចូលក្នុងទីដល់
របស់ក្រុមម្ខាងទៀត ប៉ុន្តែកុំធ្វើឲ្យអ្នកចូលរួមមានរបួស។


ការប្រកួតប្រជែងដណ្តើមបាល់យ៉ាងប្តូរផ្កាច់។

ពិធីបុណ្យបោកចំបាប់បាល់ឈើ នៅទីលានភក់គឺជា​ លក្ខណៈពិសេសរបស់
វប្បធម៌ស្រូវទឹក ដែលមានគោលបំណងបន់ស្រន់សុំភ្លៀង និងទទួលបានផលជាច្រើន។


នាទីសំរាកនៅចន្លោះពីរវគ្គនៃការប្រកួត។

ក្នុងការប្រកួត ភក់ប្រឡាក់មុខមាត់របស់សមាជិក ហេតុនេះត្រូវប្រើទឹក ដើម្បីជំរៈឲ្យស្អាត។

ចំពោះទស្សនិកជននៃពិធីបុណ្យ ការប្រឡាក់ភក់ជារឿងមិនអាចជៀសវាងបាន ប៉ុន្តែអ្នកណាក៏ចូលចិត្តខ្លាំងណាស់
ដោយសារភក់មកពីទឹកទន្លេកូវ ដែលផ្តល់សុខភាពនិងភព្វសំណាងល្អ។

លោកង្វៀនវ៉ាន់លឹម ជាអ្នកចាស់ទុំក្នុងភូមិវ៉ានឲ្យដឹងថា៖ ពិធីបុណ្យបោកចំបាប់បាល់ឈើ ត្រូវបានរៀបចំ៤ឆ្នាំម្តង​ នៅទីលានភក់នៅខាងមុខវត្តវិហារវ៉ឹន មានទំហំន២០០ម៉េត្រការេ។ នៅចុងទីលានភក់ម្ខាងគេជីក​រណ្តៅ​មួយគឺជាទីដល់ សំរាប់ក្រុមប្រកួតទាំងពីរ។ ជាពិសេស ដើម្បីបង្កើតទីលានភក់ ប្រជាជនបានយកទឹក
ពិសិទ្ធទន្លែកាវលាយនឹងដី ដើម្បីបង្កើតជាភក់។ ពិធីបុណ្យបោកចំបាប់បាល់ឈើ ក៏មានតែពីរក្រុមចូល​ប្រកួត គឺជាក្រុមយ៉ាបធឿងនិងយ៉ាបហា។ ច្បាប់នៃល្បែងចំបាប់សែនងាយស្រួល ក្រុមនិមួយៗជ្រើសរើស​យុវជននៅលីវចំនួន៨នាក់ ដែលមានកម្លាំងខ្លាំង ហើយក្នុងគ្រួសារគ្មានទុក្ខ គ្មានជំងឺឈឺថ្កាត់ ឬពិការ។ ក្នុង​រយៈ​១០ថ្ងៃ មុនពេលប្រារព្ធពិធីបុណ្យនេះ យុវជនក្នុងក្រុមទាំងពីរមិនបានពិសា៖ ស្រា ខ្ទឺម ខ្ទឹមស​ និងមិន​ទាក់ទងជាមួយស្រ្តី ដើម្បីរក្សាភាពបរិសុទ្ធ។ យុវជនចូលរួមការប្រកួត វ័ណ្ឌកន្ទបមិនពាក់អាវ និងអនុវត្ត​បណ្តាពិធីការសុំអាទិទេពតាមយ៉ាង បើកពិធីបុណ្យនិងការប្រកួតប្រជែង។

ក្រុមទាំងពីរ បានដណ្តើមបាល់ឈើ ហើយបញ្ជូនវាចូលក្នុងរណ្តៅរបស់គូប្រឆាំង ដើម្បីទទួលជោគជ័យ។ ​
ចំពោះយុវជនក្នុងភូមិវ៉ឹន ដែលបានអ្នកចាស់ទុំជ្រើសរើស ឲ្យចូលរួមក្រុមប្រកួតក្នុងពិធីបុណ្យនេះ គឺ​មោទនភាពរបស់ពួកគេ។ បងង្វៀនវិញជាមនុស្សម្នាក់ ដែលបានជ្រើសរើសពីរដងជាបន្តបន្ទាប់ ចូលរួមក្នុង​ក្រុមយ៉ាបធឿងឲ្យដឹងថា៖ “យុវជនទាំង៨នាក់យើងខ្ញុំ តំណាងឲ្យភូមិយ៉ាបធឿង ចូលរួមការប្រកួតមាន​​ទស្សនៈ​​ថា៖ ប្រសិនក្រុមណាទទួលជោគជ័យ ក្រុមនោះនឹងពាំនាំមកនូវភព្វសំណាងល្អ ឲ្យទូទាំងភូមិរបស់​គេ​។ ហើយនៅមានន័យថែមទៀត គឺលើកកម្ពស់ស្មារតីនិយមក្បាច់គុន និងទទួលបន្តទំនៀមទំលាប់ជា​ប្រពៃណីរបស់ជីដូនជីតាដែលបានរស់នៅតំបន់ជាយទន្លេកូវ”។

ពិធីបុណ្យបោកចំបាប់បាល់ឈើ នៅទីលានភក់ គឺជាឱកាសមួយ សំរាប់ប្រជាជនរស់នៅ គីញបាក់បុរាណ​​ដែល​​​​ទស្សនៈ ការដណ្តើមបាល់ឈើយ៉ាងផ្តាច់ប្តូវរវាងក្រុមទាំងពីរ។ ក្នុងគំនិតរបស់ទស្សនិកជនទាំងឡាយ ​អ្នកណាក៏ចង់ប្រឡាក់ភក់បន្តិច ដើម្បីគេទទួលភព្វសំណាងល្អ៕

អត្ថបទ៖ថុងធៀន រូបថត៖តឹតសើន


 
បណ្តាអត្ថបទបានផ្សាយ