14/02/2016 08:41 GMT+7 Email Print Like 0

ពិធីបុណ្យដើមឆ្នាំថ្មីប្រពៃណីប្រព្រឹត្តទៅយ៉ាងផូលផុស

នាថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ២០១៦ (ថ្ងៃទី៦ ខែទី១ឆ្នាំវកអដ្ឋស័ក២០១៦តាមច័ន្ទគតិ) ព្រះសង្ឃ ពុទ្ធសាសនិក ប្រជាពល​រដ្ឋ ភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅប្រទេសជា​ច្រើន​កុះករ បានមកប្រារព្ធពិធីបុណ្យវត្ត Bai Dinh ខេត្ត Ninh Binh ភាគខាងជើងវៀតណាម។ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និង​រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញ​វត្ថុ លោក Dinh Tien Dung បានវាយស្គរប្រារព្ធពិធីបុណ្យ ព្រមទាំងរួមជាមួយ​ប្រជា​ជន​អុជ​ធូប ចូលរួ​មពិធីដោះលេងបក្សី បួងសួងឲ្យ ប្រទេសជាតិ​និងប្រជាជន​មាន​ភាព​សុខសាន្ត​ត្រាណ មនុស្ស​គ្រប់​រូប​មាន​ជីវភាព​ ដ៏​សម្បូរហូរហៀនិងសុភ​មង្គល។ ព្រះតេ​ជគុណ Thich Minh Quang គងនៅវត្ត Bai Dinh បានឲ្យដឹង​ថា៖

“នៅពិធីបុណ្យឆ្នាំនេះ ក្រៅពីរបៀប ពិធីអំពីពុទ្ធសាសនា នៅតែមានសកម្មភាពក្នុង​លក្ខណៈ​វិញ្ញាណ​ផ្សេង​ទៀត។ អំពីផ្នែក​បុណ្យគឺឆ្នាំនេះមានបុណ្យដង្ហែរគ្រែ​ស្នែង​ឡើងវត្ត សរសេរ​អក្សរ​ផ្ចង់ ពិព័រណ៍​រូប​ថត​គំនូ​សិល្បៈ​ជា​ដើម”​។

 


ទិដ្ឋភាពនៃពិធីបុណ្យវត្ត Bai Dinh

មុននោះ នាយប់ថ្ងៃទី១២ ខែកុម្ភៈ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបាន​ប្រព្រឹត្ត​ទៅកម្ម​វិធីសំដែង​សិល្បៈ​រំលឹក​ខួបអនុស្សាវរីយ៍​លើកទី២២៧ ជ័យជំនះ​ Dong Da ប្រវត្តិសាស្ត្រ។ ក្រុម​សិល្បៈ​ករ​ចូល​រួម​កម្ម​វិធី​បាន បង្ហាញ​នូវរូបភាព​របស់​​ ស្ដេច Quang Trung – Nguyen Hue និងយុទ្ធជ័យ ដ៏ត្រចះ​ត្រចង់​នៅ​និទាឃ​រដូវ​ឆ្នាំ​១៧៨៩។ ចូលរួមទស្សនាកម្មវិធីនេះ លោក Nguyen Van Tho ពលរដ្ឋមួយនាក់​​នៅ​ទីក្រុងហូជីមិញ បានឲ្យ​ដឹង​ថា៖ “កម្មវិធីនេះមានអត្ថន័យដ៏ធំធេង​ណាស់ ដោយសារវាបានអប់រំជំនាន់​វ័យក្មេងថា​ជំនាន់​ជីដូន​ជីតា យើង​​បាន​វាយឈ្នះខ្មាំង​សត្រូវ​ឈ្លាន​ពាន​យ៉ាង​ដូចម្ដេច។ ហើយ​តាមរយៈ​នោះបន្សល់​ទុក​មក​ឲ្យកូន​ចៅនូវ​ការ​ទទួល​ខុសត្រូវ​ការពារ រក្សាដែនដី​និងកោះសមុទ្រ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ