18/03/2017 10:56 GMT+7 Email Print Like 0

ពិធីបុណ្យជាតិសាធារណរដ្ឋហុងគ្រីសបានប្រារព្ធយ៉ាងឱឡារិកនៅទីក្រុងហូជីមិញ

 នាយប់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧​ស្ថាន​កុង​ស៊ុល​សាធារណរដ្ឋ​ហុង​គ្រី​សប្រចាំទី​ក្រុង​ហូជីមិញ (ភាគខាងត្បូង​វៀត​ណាម) បាន​រៀប​ចំ​ពិធី​រំលឹក​បុណ្យ​ជាតិ​ហុង​គ្រី​ស ថ្ងៃទី​១៣ ខែ​​មិនា។ អញ្ជើញ​ថ្លែងមតិ​ក្នុង​ពិធី អនុប្រធាន​អចិន្ត្រៃយ៍​​គណៈ​កម្មាធិការ ប្រជាជន​ទីក្រុង​​ហូជីមិញ បានសង្កត់​ធ្ងន់​ថា ទីក្រុង​ហូជិមិញ និងទីក្រុង Budapet របស់​ហុង​គ្រីស​ បាន​ចុះហត្ថលេខា​លើ កិច្ច​ព្រម​ព្រៀង​​បង្កើត​ទំនាក់​ទំនង​មិត្តភា​ព​សហប្រតិបត្តិ​ការ​កាល​ពីឆ្នាំ២០១៥ ហើយ​​បច្ចុប្បន្ន​​​ កំពុង​ខិត​ខំប្រឹង​ប្រែង​​ជម្រុញ​រាល់​​សកម្មភាព​ សហ​ប្រតិបត្តិ​ការជាក់​ស្តែង​ រវាងទីក្រុង​ទាំងពី​រលើ​វិស័យ​​សុខាភិបាល តូរ្យតន្ត្រី​បុរាណ​ជាដើម​រួម​ចំណែក​ទៅក្នុងការ​កសាង​ទំនាក់ទំនង​មិត្តភាព យ៉ាងល្អប្រសើររវាង​វៀត​​ណាម​​ជាមួយ​ហុង​គ្រីស។
     
រីឯខ្លួនវិញ លោក Baloghdi Tibor អគ្គកុងស៊ុលសាធារណរដ្ឋហុងគ្រីស ប្រចាំទី​ក្រុង​ហូជីមិញ​ បាន​អះអាង​ថា សហគ្រាស​​នានា របស់​ហុង​គ្រីស​មាន​បំណង​សហប្រ​​តិបត្តិ​ការ ជាមួយដៃគូនានារបស់ទីក្រុង ដោយផ្តោត​សំខាន់​លើ​វិស័យ​គ្រប់​គ្រង​ប្រភព​ទឹក ថែទាំសុខភាព កសិកម្ម សុវត្ថិភាព​ម្ហូប​អាហារ និង​បណ្តា​គំរោង​ការ​កសាង​ទីក្រុង​ឆ្លាត​ដែល​​សមស្រប​នឹង​ផែន​ការអភិវឌ្ឍ​របស់​ទីក្រុង​ហូជីមិញ​ផងដែ​រ៕

 

តាម VOV5 -  វិទ្យុសំឡេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ