29/08/2016 08:45 GMT+7 Email Print Like 0

ពិធីបដិសណ្ឋារកិច្ចជូនដំណើរក្រុមកីឡាករពិការវៀតណាមចូលរួម Paralympic នៅប្រេស៊ីល


ពិធីបដិសណ្ឋារកិច្ចជូនដំណើរក្រុមកីឡាករពិការវៀតណាមចូលរួម Paralympic នៅប្រេស៊ីល

នាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០១៦ នៅទីក្រុងហូជីមិញ បានប្រារព្វឡើង ពិធីបដិសណ្ឋារ​​​​កិច្ចជូនដំណើរក្រុមកីឡាករពិការ​វៀត​ណាម​ចូលរួម Paralympic  ២០១៦ នៅ​ប្រទេសប្រេស៊ីល។ នេះគឺជាមហោស្រពកីឡាដែល​វៀត​ណាម មានកីឡាករពិការ​ចូល​រួមច្រើនបំផុតពីមុនមក ដោយមាន១១នាក់។ ថ្លែងមតិនៅពិធីនេះ រដ្ឋមន្ត្រី ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀត​ណាម លោក Nguyen Ngoc Thien បានសង្កត់ធ្ងន់ថា៖

“​យើងអាចជឿជាក់ថា៖ ក្រុមកីឡាករវៀតណាមអាចបង្កើតឡើងប្រការដ៏អស្ចារ្យនៅ Paralympic លើកនេះដែរ។ ហើយ​យើង​ខ្ញុំសង្ឃឹមថា៖ បណ្ដាកីឡាករខំប្រឹងប្រែ​ងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីទទួល​បាន​ស្នាដៃខ្ពស់បំផុត​៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ