08/11/2015 09:11 GMT+7 Email Print Like 0

ពិធីបង្ហាញមុខវណ្ណកម្ម Truyen Kieu


ពិធីបង្ហាញមុខវណ្ណកម្ម Truyen Kieu

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក​ទី២៥០ទិវាកំណើតមហាកវី Nguyen Du ( ១៩៦៦-២០១៦) គណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត Ha Tinh ( ភាគ​កណ្ដាល វៀតណាម) និងបណ្ឌិតសភាវិទ្យាសាស្ត្រ​សង្គមកិច្ចវៀតណាម បាន​រៀប​ចំ​ពិធី​បង្ហាញ​មុខ វណ្ណកម្ម “ Truyen Kieu” ដែលប្រែសម្រួលជាភាសារុស្ស៊ី​ នាថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៥​។ ថ្លែង​មតិនៅ​ទីនេះ បណ្ឌិត Nguyen Huy Hoang ប្រធានក្រុម​អ្នកបកប្រែ​វណ្ណកម្ម“ Truyen Kieu” ជាភាសារុស្ស៊ី បានអោយដឹងថា៖

“​សៀវភៅនេះត្រូវបានបកប្រែក្នុងរយៈពេលខ្លី។ ដូច្នេះ យើងខ្ញុំសង្ឃឹមថានឹង​ទទួល​បាន​មតិ​យោបល់​ស្ថាបនា​របស់​មិត្ត​អ្នក​អាន ដើម្បីសម្រេចសៀវភៅនេះ​អោយបានល្អប្រសើរ​ជាង។ យើង​ខ្ញុំសង្ឃឹមថា៖ វណ្ណកម្ម“ Truyen Kieu” នេះនឹង​បាន​ទៅដល់​ដៃប្រជាជ​នរុស្ស៊ី​និង មិត្តអ្នកអានរុស្ស៊ី ។ ” នាបច្ចុប្បន្ន “ Truyen Kieu” ត្រូវបានបកប្រែជាភាសា​ចំនួន២០ ដោយមាន​ឈ្មោះហៅខុសៗគ្នា​ជាច្រើនផងដែរ៕

 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ