03/12/2016 06:56 GMT+7 Email Print Like 0

ពិធីជំនឿសាសនាធ្វើសក្ការះបូជាព្រះម៉ែនៅភពទាំងបីរបស់វៀតណាមបានក្លាយទៅជាបេតិកភ័ណ្ឌវប្បធម៌អរូបី


ពិធីជំនឿសាសនាធ្វើសក្ការះបូជាព្រះម៉ែនៅភពទាំងបីរបស់វៀតណាមបានក្លាយទៅជា
បេតិកភ័ណ្ឌវប្បធម៌អរូបីដំណាងមនុស្សលោក

សន្និសីទលើកទី១១ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ស្ដីអំពី​កិច្ចការពារបេតិកភ័ណ្ឌវប្បធម៌អរូបីបានរៀបចំកិច្ចប្រជុំនៅប្រទេស​ អេត្យូពី​ ​ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកាដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៦។ នាថ្ងៃទី១ធ្នូឆ្នាំ២០១៦ ដោយមានការឯកភាពពីអង្គសន្និសីទទាំងមូល គណៈកម្មាធិការបានចេញសេចក្ដីសម្រេច​ចិត្ត ទទួលស្គាល់៖ ពិធីជំនឿសាសនាធ្វើសក្ការបូជាព្រះម៉ែនៅភពទាំងបីរបស់​វៀតណាមជាបេតិកភ័ណ្ឌវប្បធម៌អរូបីដំណាងមនុស្សលោក៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ