30/04/2015 11:36 GMT+7 Email Print Like 0

ពិធីជួបមុខបណ្តាអ្នកចូលរួមសកម្មភាពនៅសន្និសីទបារីសស្តីពីវៀតណាម


លោកស្រី Nguyen Thi Binh ថ្លែងមតិក្នុងពិធី

ពីធីជួបមុខបណ្តាអ្នកចូលរួមសកម្មភាព នៅសន្និសីទបារីសស្តី​ពីវៀត​ណាម​បាន​ប្រព្រឹត្តទៅ​នាថ្ងៃ​ទី​២៨​ខែ​មេសា​ឆ្នាំ​២០១៥​ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ចូលរួមក្នុងពិធី​មានអតីត​ប្រធាន​រដ្ឋ លោក Nguyen Minh Triet អតីតអនុ​ប្រធានរដ្ឋ លោកស្រី Nguyen Thi Binh ជាអតីតប្រធាន​ក្រុមចរចា​វៀត​ណាម​នៅ​សន្និសីទបារីសស្តីពី​វៀតណាម រួមជាមួយ​អតីតសមាជិកនានា ដែលបាន​ចូលរួមក្រុមចរចា​នេះដែរ។ ថ្លែង​នៅទី​នេះ លោក​ស្រី Nguyen Thi Binh បាន​ឲ្យ​ដឹង​ថាជន​ជាច្រើន​នាក់​បាន​ចូលរួមរណ​សិរ្សកា​ទូត​ក្នុង​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ទោះបីជាមាន​អាយុច្រើន​ក្តី ប៉ុន្តែនៅបន្តរួមចំណែកសម្រាប់ប្រទេសជាតិ​ និងមានបំណងឲ្យជំនាន់ ក្រោយៗ បន្ត​ប្រពៃណីនាំ​ប្រទេស​វៀតណាម​កាន់តែអភិវឌ្ឍន៍។

“នាពេលខាងមុខ ជាការតស៊ូដើម្បីប្រទេសវៀតណាម១ប្រកប ដោយឯករាជ្យ​សម្បូរធូរធា និង​ប្រជាជន​មាន​សេរី​​ភាព​សុភមង្គល។ ការតស៊ូនេះគ្មាន​កាំ​ភ្លើង​ទេ​ប៉ុន្តែពោរពេញទៅដោយក្តី​លំបាក​ សាក​ល្បង ជា​ពិសេស​ក្នុង​កាលៈ​ទេសៈ​ ដែល​ពិភពលោក​កំពុងស្មុគ​ស្មាញដូចនាសព្វ​ថ្ងៃ។ ដើម្បី​ទទួលបាន​ជ័យជំនះ​ត្រូវ​ទាម​ទារ​អោយ​មាន​កម្លាំងពលំ របស់ប្រជាជាតិទាំងមូល”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ