18/02/2016 09:43 GMT+7 Email Print Like 0

ពិធីជួបប្រាស្រ័យអាណិកជនផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យាក្នុងរដូវផ្ការីក


ទិដ្ឋភាពនៃពិធីជួបប្រាស្រ័យអាណិកជនផ្នែកវិទ្យាសាស្ត្រ-​បច្ចេកវិទ្យាក្នុងរដូវផ្ការីក(រូបថតៈ baocongthuong)

នាថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ២០១៦ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានរួមសហការ​ ជាមួយសមាគម ទំនាក់​ទំនង​ជាមួយ​ជនវៀត​ណាម នៅឯបរទេស​រៀបចំវេទិកា​ជួប​ប្រាស្រ័យ ជាមួយ​ជំនាញ​ការ​ជាអាណិក​ជន​ក្នុង​ឱកាស​និទាឃ​រដូវ​ឆ្នាំវក​អដ្ឋ​ស័ក​២០១៦ ដោយប្រធានបទ “ផ្សាភ្ជាប់និងផ្លាស់​ប្តូរច្នៃប្រឌិត​វៀតណាម​ឆ្នាំ២០១៦”​នៅ​វេទិការ​នេះ ក្រុម​អ្នក​ជំនាញបញ្ញវន្ត​អាណិក​ជន បានផ្ទៀងស្តាប់នូវព័ត៌មាន ទូទៅអំពី​ស្ថានភាព​អភិវឌ្ឍន៍ គោល​នយោបាយ​ថ្មី របស់វៀតណាមសម្រាប់វិស័យ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងកម្មាវិធី គំរោងការណ៍​មួយចំនួន​ទៀត​។ នៅទី​នេះ តំណាងនានាក៏បាន​វាយតម្លៃខ្ព​ស់នូវតួនាទី និង​ការរួមចំណែក​របស់ក្រុម​អ្នក ជំនាញ​បញ្ញវន្ត​អាណិក​ជន​សម្រាប់​បុព្វហេតុ​អភិវឌ្ឍន៍​ផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា​នៅវៀត​ណាម។ ទន្ទឹមជាមួយ​គ្នានោះ ដាក់​ចេញ​សំណើរ​មួយ​ចំនួន ស្តីពី​គោល​នយោបាយជាក់​ស្តែង​សំដៅពង្រឹង និងពង្រីកប្រកបដោយប្រសិទ្ធិភាពនូវ​ការចូលរួម​របស់​ក្រុម​ អ្នក​ជំនាញបញ្ញវន្ត​អាណិកជន ចំពោះការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត​របស់ប្រ​ទេសជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ