25/01/2017 09:32 GMT+7 Email Print Like 0

ពិធីជប់លៀងអង្គទូតក្នុងឱកាសទទួលបុណ្យឆ្នាំរកានព្វស័ក ២០១៧


ពិធីជប់លៀងអង្គទូតក្នុងឱកាសទទួលបុណ្យឆ្នាំរកានព្វស័ក ២០១៧ (VNA)

នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧​ នៅទីក្រុង​ហាណូយ នាយក​រដ្ឋមន្ត្រី រដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc និង​លោក​ជំទាវ​បាន​ធ្វើជា​​អធិបតី​ ពិធីជប់​លៀង​​អង្គទូត​ក្នុង​ឱកាស​​ឆ្នាំថ្មី​ប្រពៃណី ឆ្នាំរកា​នព្វស័ក ២០១៧​។ ថ្លែង​មតិ​នៅ​ទីនេះ​ នាយក​រដ្ឋមន្ត្រី  Nguyen Xuan Phuc បាន​អះអាង​​ថា៖
 
​«ខ្ញុំទើបនឹងវិលត្រឡប់​ពីការ​ចូលរួម​វេទិការ​សេដ្ឋកិច្ច​ពិភពលោក WEF ២០១៧ ដោយ​មាន​​សកម្មភាព​ពិភាក្សា លើបណ្ដា​វេទិកា និង​ជំនួប​សន្ទនា ជាមួយ​អ្នកប្រមុខ​ប្រទេស​ជាច្រើន លើពិភពលោក។ ខ្ញុំឃើញ​ថា​៖ ដំណើរ​ស្តារ​ឡើង​វិញ នៃ​ពិភពលោក​ទាំងមូល​មាន​សុទិដ្ឋិនិយម​ដែល​បើក​ចេញ​ឱកាស​អភិវឌ្ឍន៍​ដ៏​ធំ​ធេង​ នៃ​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤ ប៉ុន្តែ នៅ​មាន​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធិ​គាំពារ​និយម ដែលកំពុងកើន​ឡើង​ខ្លាំង ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ​រួម​ជា​មួយ​គ្នា​នោះ គឺគ្រោះអាសន្ន​ខាង​សេដ្ឋកិច្ចហិរញ្ញវត្ថុ និងបំរ៉ែ​បំរួល​អាកាស​ធាតុ។ ស្ថានភាព​នោះ​ទាម​ទា​ឲ្យ​យើង​ទាំង​អស់​គ្នា និង​ប្រទេស​ទាំង​អស់​រួម​ដៃ​ធ្វើ​សកម្មភាព​រក្សាសន្តិភាព​ស្ថិរភាព ចែក​រំលែក​ផល​ប្រយោជន៍​ក្នុង​កិច្ច​សហប្រតិ​បត្តិការ និង​សមាហរណកម្ម​ដោយ​ឈរ​លើ មូលដ្ឋាន​ធម្មនុញ្ញ អ.ស.ប. និង​ច្បាប់​អន្តរជាតិ​។»

​ក្នុងឱ​កាសនេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន​ថ្លែង​អំណរ​គុណ​ប្រទេស​​មិត្ត​ភ័ក្ត និង​ដៃគូ​ទាំងឡាយ ដែល​​បា​នរួម​​ដំណើរ ជាមួយ​​វៀ​ត​ណាម ក្នុង​រយៈ​ពេល​​កន្លង​ទៅ៕ 

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ