28/10/2016 10:18 GMT+7 Email Print Like 0

ពិធីជប់លៀងប្រធានាធិបតីមីយ៉ាន់ម៉ាលោក Htin Kyaw និងលោកជំទាវ


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវថតរូបអនុស្សាវរីយ៍ជាមួយ
ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Htin Kyaw និងលោកជំទាវ

 

នាយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម​ លោក Tran Dai Quang និង​លោក​ជំទាវ​បាន​អញ្ជើញរៀបចំ ពិធីជប់លៀង ប្រធានា​ធិបតីមីយ៉ាន់ម៉ា​ លោក Htin Kyaw និង​លោក​ជំទាវ ព្រម​ទាំង​គណៈប្រតិភូជាន់​ខ្ពស់ សាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសបំពេញទស្សន​កិច្ចថ្នាក់​រដ្ឋនៅ​វៀត​ណាម​។ ថ្លែង​​មតិនៅទី​នេះ​ ប្រធាន​រដ្ឋលោក Tran Dai Quang បានអះ​អាងថា ដំណើរ​ទស្សន​​កិច្ច​លើក​​នេះ របស់​​ប្រធានាធិបតី​​ លោក Htin Kyaw ជាព្រឹត្តិ ការណ៍ដ៏សែន​សំខាន់ ដោយ​សារតែវា​បើកចេញ​ដំណាក់​កាល​អភិវឌ្ឍន៍​ថ្មី​សំរាប់​ទំនាក់​ទំនង​មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យ​ រវាងវៀតណាម និង​មីយ៉ាន់ម៉ា​ ក្រោយរយៈពេល៤០ឆ្នាំដែលប្រទេសទាំងពី​របង្កើតទំនាក់​ទំនងការ​ទូត​។ រីឯខ្លួន​វិញ ប្រធានាធិបតីមី​យ៉ាន់ម៉ា​លោក​ Htin Kyaw ជឿជា​ក់​ថា រួមជាមួយ​ការ ខំប្រឹង​ប្រែង​រួម ទំនាក់​ទំនង​រវាង​ប្រទេស​​ទាំង​ពីរ​នឹង​មាន​អនាគត​មួយ​គួរ​ឲ្យ​មោទនៈ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ