05/02/2016 08:32 GMT+7 Email Print Like 0

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង TPP គឺជារបត់សំខាន់មួយ


ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង TPP គឺជារបត់សំខាន់មួយ (Image: VNA)

ក្រោយពីពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នៅទីក្រុង Auckland នូវ៉ែលហ្សេឡង់ នា​ព្រឹកថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច នៃប្រទេស​ជា សមាជិក​ចំនួន​១២ បានចេញសេចក្តីថ្លែងការណ៍រួម ដែលអះអាងថា៖ ការចុះហត្ថ​លេខា​លើ TPP គឺជា​របទ​សំខាន់មួយ ព្រមទាំង​បើក​ចេញដំណាក់កាលថ្មីមួយ សំរាប់​TPP។ សេចក្តី​ថ្លែងការណ៍​របស់​បណ្ដា​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​ថា៖  TPP នឹង ដាក់​ចេញបទដ្ឋានថ្មីសំរាប់ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ពោពេញទៅ​ដោយ​សាក្តានុភាព​និងមានកំណើន សេដ្ឋកិច្ចលឿនបំផុតលើពិភពលោក។ បណ្ដារដ្ឋ​មន្ត្រីបាន​លើកច្បាស់​នូវគោល​ដៅនៃ​កិច្ច​ព្រម​ព្រៀង គឺសំដៅពង្រឹងភាពសម្បូរ​រុងរឿងរួម បង្កើត​ការ​ងារ​ធ្វើនិង​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និរន្តភាព​សំរាប់​ប្រទេសជាសមាជិក​ទាំងឡាយ។ រដ្ឋមន្ត្រីទាំងនេះទទួលស្គាល់ផលប្រយោជន៍​របស់ TPP ចំពោះ​ប្រទេស​នានា​ក្នុងតំបន់ ហើយចាត់ទុកថា៖ ផលប្រយោជន៍​នេះ កាន់តែអះអាងនូវគោលដៅរួម​គឺ៖  TPP នឹង​បង្កើត​គ្រិះស្ថាន​ជំរុញ​បទដ្ឋាន​ខ្ពស់ ជាងសំរាប់សមាហរណកម្មសេដ្ឋកិច្ច ដ៏ស៊ីជម្រៅថែម​ទៀត នាពេលខាងមុខ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ