05/02/2016 08:32 GMT+7 Email Print Like 0

ពិធិរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ទិវា​បង្កើត​បក្សកុម្មុយ​នីស្តវៀត​ណាម​នៅឯបរទេស​


ពិធិរំលឹកខួបអនុស្សាវរីយ៍លើកទី៨៦ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាមនៅឯបរទេស

នាថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថានទូតវៀតណាមប្រចាំ​នៅអាល់ហ្សេរី និងស្ថាប័ន​ដំណាងនានា​នៃស្ថាន​ទូត បាន​រៀបចំ​ពិធីមិ​ទ្ទិញ​រំលឹក​ខួបអនុស្សាវរីយ៍​លើកទី៨៦​ ទិវាបង្កើត​បក្សកុម្មុយនីស្តវៀតណាម (ថ្ងៃទី៣កុម្ភះ ខែឆ្នាំ ១៩៣០​-២០១៦) ។ នៅទី​នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅអាល់ហ្សេរី លោក Vu The Hiep បានអះ​អាង​ថា៖ ក្នុង​រយៈពេល​៨៦​ឆ្នាំ កសាង​និងរីកធំ​ធាត់ បក្សកុម្មុយនីស្តវៀត​ណាម​បាន​ដឹកនាំ​ប្រជាជន​វៀត​ណាម ឆ្លង​កាត់​រាល់​ការលំ​បាក​សាក​ល្បង នាំប្រទេស​ជាតិរួចផុតពីភាពក្រីក្រ អភិវឌ្ឍន៍អន់ខ្សោយរហូតមក​ដល់ មានថានះកាន់តែសំ​ខាន់​នៅក្នុង​តំបន់​និងអន្តរជាតិ។ ឯកអគ្គរដ្ឋទុត Vu The Hiep ក៏បានជូនដំណឹងអំ​ពីលទ្ធផលនៃមហាសន្និ​បាត​បក្ស ទី១២ បណ្ដាទិសដៅ ភារកិច្ចស្ដីអំពីការអភិវឌ្ឍ​ន៍ប្រទេសជាតិ ដំណាក់កាលពីឆ្នាំ​២០១៦ដល់ឆ្នាំ ២០២០ និង​បណ្ដាឆ្នាំ​ជាបន្ត។

​ក៏ក្នុងឱកាសនេះ បណ្ដាស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប អាល្លឺម៉ង់​ រុស្ស៊ី និងឆែក ក៏បាន​រៀបចំ​ពិធី​រំលឹក​ខួប​អនុស្សាវ​រីយ៍លើក​ទី៨៦ ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាមផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ