27/11/2014 14:44 GMT+7 Email Print Like 0

ពិគ្រោះយោបល់ចំពោះរបាយការណ៍វាយតំលៃលក្ខណៈគ្រឹះស្រាវជ្រាវវារី អគ្គីសនីលើចរន្តស្នូលរបស់ទន្លេ Mekong


ទន្លេ Mekong (រូបថត៖Vietnam+)

នាថ្ងៃទី២៦ វិច្ឆិកា នៅរដ្ឋធានីហាណូយរបស់វៀតណាម ការិយាល័យអចិន្ត្រៃនៃយ៍គណៈកម្មាធិការទន្លេ Mekong វៀត ណាមបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ចំពោះរបាយការណ៍វាយតំលៃលក្ខណៈគ្រឹះស្ថានស្រាវជ្រាវវារីអគ្គីសនី លើ​ចរន្តស្នូលរបស់ទន្លេ Mekong ដោយក្រសួងធនធាននិងបរិស្ថានវៀតណាម​ធ្វើជាអធិបតី។លទ្ធផលនៃការស្រាវ​ជ្រាវ​​នឹងជា​មូលដ្ឋាន​វិទ្យាសាស្ត្រដើម្បីបណ្ដាប្រទេសវៀតណាម​​ ឡាវ កម្ពុជា ពិនិត្យមើលក្នុង​ការកសាង​សំណង់​វារី​អគ្គីសនី​​លើចរន្តស្នូលរបស់ទន្លេនេះ។ ការស្រាវជ្រាវនេះ​ គឺសំដៅវាយតំលៃចំពោះឥទ្ធិពលរបស់​ការសាង​សង់​និង​ប្រតិបតិ្ត​សំណង់វារីអគ្គីសនីកាំជញ្ដើរទៅកាន់ប្រព័ន្ធបរិស្ថានធម្មជាតិ សេដ្ឋកិច្ចនិងសង្គមនៅតំបន់​វាលទំនាប​លិច​ទឹក​ទន្លេ​ខាងក្រោមរបស់វៀតណាមនិងកម្ពុជា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ