26/11/2014 15:10 GMT+7 Email Print Like 0

ពាណិជ្ជកម្មវៀតណាម - អាមេរិកមុនកិច្ចព្រមព្រៀងTPP៖យថាទស្សន៍និងការសាកល្បង


ល្បឿនកំណើននៃការនាំចេញរបស់វៀតណាមទៅអាមេរិកឡើងយ៉ាងខ្លាំងក្លា (រូបថត៖KT)

សិក្ខាសាលាដោយប្រធានបទ “ពាណិជ្ជកម្មវៀតណាម-អាមេរិកមុនកិច្ចព្រមព្រៀង​អន្តរ​ប៉ា​ស៊ី​ហ្វិក​​TPP ៖យថាទស្សន៍និងការសាកល្បង” ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ​២០១៤ ​នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។នៅទីនេះបណ្ដាដំណាងបានចាត់ទុកថា បើទោះបីជាល្បឿនកំណើននៃការនាំចេញរបស់វៀតណាមទៅអាមេរិកឡើងយ៉ាងខ្លាំងក្លាក្ដី ប៉ុន្តែតំលៃនិងកម្រិតជះឥទ្ធិពលនៅទាប។ នាពេលខាងមុខការចុះហត្ថលេខាលើកិច្ចព្រមព្រៀងTPPគឺជាឱកាសធំសំរាប់វៀតណាមនាំចេញទំនិញទៅអាមេរិក។ តាមលោក Patrick Twall អនុ​ព័ន្ធ​​ពាណិជ្ជកម្មនៃអគ្គស្ថានកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញបានឲ្យដឹងថា ដើម្បី​ឆ្លៀត​យក​ឱកាសនេះ អង្គភាពអាជីវកម្មវៀតណាមត្រូវផ្ទេប្ដូររចនាសម្ព័ន្ធនៃមុខទំនិញនាំចេញដូចជា បង្កើនផលិតផលមានតំលៃបន្ថែម លើកកំពស់គុណភាពផលិតផល ជាដើម។

ទន្ទឹមនឹងនោះ អង្គភាពអាជីវកម្មវៀតណាមត្រូវធានាពេលវេលាប្រគល់ទំនិញ បណ្ដាលិខិត​ទ​ទួល​​ស្គាល់ទាក់ទិនដល់គុណភាព ប្រភពផលិតផល របៀបទូទាត់និង ប្រ​គល់ ទទួល​ទំ​និញ​ដើម្បី​ឆ្លើយតបនឹងតម្រូវការរបស់អ្នកនាំចូលអាមេរិក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ