08/06/2016 09:30 GMT+7 Email Print Like 0

ពហុវប្បកម្មលើដីជ្រាបជាតិជូរ

ប៉ុន្មានឆ្នាំថ្មីៗនេះ ការបង្វែរចនា​សម្ពន្ធ​ដំណាំ និងអនុវត្ត​វិធីសាស្រ្ត​ពហុវប្បកម្ម ចម្រុះ​វប្បកម្ម​ពូជ​ថ្មីដូច​ជា ដើម​ម្នាស់ ដំឡូង​ខ្លាញ់ ឪឡឹក ក្រូច ត្របែក​។ល។ ទន្ទឹម​នឺង​ការ​ធ្វើ​ស្រូវ​លើតំបន់​ដី​ជ្រាប​​ជាតិ​ជូរ​ធ្ងន់​ នៅស្រុកថាញហ្វ័រ (ខេត្តឡុង​អាន) បាន​​ជួយ​មាមីង​​​កសិករ​​ទទួល​​បាន​លទ្ធផល​​ល្អបង្គួរ​។ 

ស្រុកថាញហ្វ័រ ជាតំបន់ដែល​មានផ្ទៃដីជា្រប​ជាតិ​ជូរ និង​ជ្រាបជាតិប្រៃធ្ងន់​បំផុត នៅតំបន់​ដុង​ថាប​មើយ ហេតុ​នេះ​ហើយ​ខឿន​សេដ្ឋកិច្ច​កសិកម្ម ប៉ុន្មានឆ្នាំ​មុនៗ នៅមូលដ្ឋាន​នេះ  សម្រេចប្រសិទ្ធភាព​មិនទាន់​បាន​ខ្ពស់។ ក្រៅពី​ដំណាំស្រូវ​មានតួនា​ទីជាដំណាំ​ចម្បង តែឥឡូវនេះ គ្រួសារកសិករ​ជាច្រើន នៅស្រុក​ថាញ​ហ្វ័រ មាន​ទំនុក​ចិត្តដាំដំណាំផ្សេង​ ដែលស្រប់ជាមួយដី ដើម្បីបង្កើន​ប្រសិទ្ធភាព​វប្បកម្ម។

យើងខ្ញុំធ្វើដំណើរ​មកដល់ផ្ទះគ្រួសារ បងង្វៀនថាញ​តាយ (អាយុ៣៨ឆ្នាំ នៅឃុំតឹ​នតី) នៅពេល​ដីដំណាំ​ម្នាស់​ចំនួន​២.៣​ហិកតា របស់​បង​ទើប​នឹង​បាន​​ដាំសា​ជា​ថ្មី​។ ជាងដប់ឆ្នាំដាំដំណាំម្នាស់​លើ​ដីជ្រាប​ជាតិ​ជូរ បង​តាយ​ចែក​រំលែក​បទពិសោធន៍​៖ "ដើម​ម្នាស់​ស​មស្រប់​ជាមួយ​តំបន់​ដីជ្រាប​ជូរណាស់ ដូចនេះ​ពេលដើម​នេះច្បាម​ដី ចេញ​ឫស្សនៅទី​នេះ គឺមាមីង​កសិករមានពាក្យ​ស្លោកថា “ដីកាន់តែជូរ ម្នាស់កាន់​តែផ្អែម”។ ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ម្នាស់​មាន​តម្លៃ ប្រាក់ចំណូលលំនឹង មាមីងរំភើបចិត្តណាស់”។ នៅក្បែរដំណាំម្នាស់ ចំការត្របែក មាន​ទំហំ២ហិកតា​របស់បង​តាយ ក៏កំពុងក្នុងដំណាក់កាលធ្វើប្រព្រឹត្តិ​កម្ម​ចេញផ្លែខុសរដូវ។

មិនត្រឹមតែ​ដើមម្នាស់ទេ នៅមានដំណាំគ្រប់ប្រភេទផ្សេង​ៗដូចជា៖ ដំឡូងខ្លាញ់ ដើមក្រចៅ ឪឡឹក ក្រូចឆ្មា ត្របែក ក៏ពូកែ​ទ្រាំ​រស់​លើដី​ជ្រាប​ជាតិ​ជូរ​នេះ​ដែរ។ គិតដោយឡែកឃុំធ្វីអាន សព្វថ្ងៃមានជាង៣០០០ហិកតា ដីដាំ​ដំឡូងខ្លាញ់ មិន​ទាន់​និយាយ​ដល់​តំបន់​ជិតខាង​ផង។


ថ្នាលម្នាស់ខៀវស្រស់សមស្រប់ជាមួយតំបន់ដីជ្រាបជាតិជូរនៅស្រុកថាញហ្វ័រ ខេត្តឡងអាន។ រូបថត៖ ថុងហាយ

ម្នាស់បានប្រមូលផល ដាក់ផ្តុំគ្នាមុនពេលនាំទៅលក់ឲ្យអតិថិជន។ រូបថត៖ ថុងហាយ

ឆ្លងដល់ដើមខែកញ្ញា ប្រជាកសិករនៅឃុំតឹនតី ធ្វើថ្នាលដាំបន្តរដូវដំឡូងខ្លាញ់។ រូបថត៖ ថុងហាយ

មាមីងកសិករចូលរដូវប្រមូលផលសប្បកដើមក្រចៅ។ រូបថត៖ ឯកសារ

ដើមក្រចៅបានហាលស្ងួតមុនពេលយកទៅច្នៃ សម្រាប់ធ្វើជាផលិតផលសិប្បកម្ម។ រូបថត៖ ឯកសារ

ប្រមូលផលដើមក្រចៅពីស្រែនិងដឹកជញ្ជូនទៅប្រើប្រាស់ដោយផ្លូវទឹក។ រូបថត៖ ឯកសារ

លោកឡេវ៉ាន់ហុង (ខាងស្តាំ) កំពុងផ្លាស់ប្តូរបទពិសោធន៍ដាំក្រូចឆ្មាគ្មានគ្រាប់។ រូបថត៖ ថុងហាយ

 ដំឡូងខ្លាញ់មើមធំបានដាក់លក់នៅទីផ្សារកសិផល។ រូបថត៖ ឡេមិញ

មុខទំនិញកសិផលពិសេសមួយចំនួននៅថាញហ្វ័រ។ រូបថត៖ ថុងហាយ

ភូមិប្រជុំជនទឹកជំនន់បានកសាងមាំមួននិងល្អប្រសើរ សម្រាប់មាមីងកសិករនៅឃុំតឹនតី ស្រុកថាញហ្វ័រ ខេត្តឡុងអាន។ រូបថត៖ ឡឹមិញ

លោកឡេវ៉ាន់​ហុង មានអាយុ៥៨ឆ្នាំ នៅភូមិប្រាំ ឃុំតឹនតី ចេញពី​ស្រុកហ្គ័រ​កុង ចូលមកស្រុក​ថាញ​ហ្វ័រ កាប់​ឆ្ការ​បង្កើត​ភូមិ​ឆ្នាំ១៩៩៣។ កាលដំបូងលោកក៏ធ្វើស្រូវ និងដាំដើម​ស្មាច់​លើដីជ្រាបជាតិ​ជូរ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​មិន​ខ្ពស់។ តែប៉ុន្មានឆ្នាំថ្មីៗ​នេះ លោក​យល់​ឃើញ​ថាដើម​ក្រូច​​គ្មានគ្រាប់ មាន​គុណសម្បត្តិ​ផ្លែ​ធំ សម្បក​​ស្តើង ទឹកច្រើន ទិន្នផលខ្ពស់ ច្រកនាំចេញលំនឹង និងសមស្រប់​ជាមួយ​ដីជ្រាបជាតិជូរ ដូច្នេះឆ្នាំ​២០១២ លោក​​ហុង​សម្រេច​ចិត្ត​បង្វែជិត​២ហិកតា​ដី ធ្វើស្រូវទៅដាំក្រូច​ឆ្មាគ្មានគ្រាប់។

លោកហុង​ឲ្យដឹងថា ក្រោយពេលដាំបាន១៨ខែ គឺដើមក្រូចឆ្មាឲ្យផ្លែប្រមូល​ផល។ ដោយ​ចេះធ្វើ​ប្រព្រឹត្តិកម្ម​ឲ្យចេញ​ផ្លែខុស​រដូវ សម្រាប់លក់​នៅរដូវដើមឆ្នាំ មានតម្លៃខ្ពស់បង្គួរប្រហែល៣០​ម៉ឺនដុង ក្នុងមួយ​គីឡូក្រាម បាន​ជួយ​សេដ្ឋកិច្ចគ្រួ​សារលោកមួយ​ថ្ងៃទៅមួយថ្ងៃមាន​លំនឹង។ មកដល់សព្វថ្ងៃ មាមីង​ជាច្រើន​បានដាំក្រូ​ច​និង​ដំណាំ​គ្រប់ប្រ​ភេទ  នៅសកម្មក្នុងការចូលរួមសហករណ៍ ក្រុមសហការ​តភ្ជាប់​ជាមួយ​គ្នានៅ​ដំណាក់​កាល​ផលិតកម្ម​​មួយចំនួន ដើម្បីកាត់បន្ថយសោហ៊ុយ​វិនិយោគ បង្កើតប្រាក់​ចំណូល។

មជ្ឈមណ្ឌលស្រាវ​ជ្រាវនិងអភិវឌ្ឍន៍កសិកម្មដុង​ថាបមើល មានការស្រាវជ្រាវជាក់ស្តែងពី​តំបន់​ដី ពូជគ្រប់​ប្រភេទ​ដែលស្រប់​ជាមួយ​ដី បច្ចេកទេសថែទាំនិងកសាងក្លាយជាបទដ្ឋាន​ជាក់​ស្តែង ដើម្បី​ណែនាំ​ដល់​គ្រួសារ​កសិករ​នៅស្រុកថា​ញហ្វ័រ។ ដូចនេះ​គ្រួសារកសិករ​ជាច្រើន​មានទំនុក​ចិត្តអនុវត្ត​ទម្រង់​រូបភាព​ចម្រុះ​វប្បកម្ម​កសិកម្ម​ដូច​ជា៖ ដើមក្រចៅ ចម្រុះវប្បកម្មជាមួយរដូវស្រូវប្រាំង ដំណាំ​ឪឡឹក​ដាំចម្រុះ​ជាមួយ​ដំណាំ​ស្រូវ​រដូវ​ដើម​ឆ្នាំនិ​ងស្រូវ​រដូវប្រាំង ឬទម្រង់រូបភាពវប្បកម្មម្នាស់ពីររដូវ និងដំឡូងខ្លាញ់មួយរដូវលើ​ដីជ្រាបជាតិ​ជូរ បាន​ផ្តល់​ទិន្នផល​ស្ថេរភាព។

តាមលោក​ឡេវ៉ាន់ហ្វាង នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍​កសិកម្មខេត្ត​ឡុង​អាន ការងារ​បង្វែ​រចនា​សម្ពន្ធ​ដំណាំ​​សព្វ​ថ្ងៃ ដើម្បីជួយបង្កើនបរិមាណ​ផលនិងពហុវប្បកម្មដំណាំ ឆ្ពោះទៅការផលិតកម្ម​ពហុវប្បកម្ម កំពុង​ធ្វើ​ដំណើរ​រឹង​មាំសម្រាប់​ខេត្តដុងថាបមើយ៕


 


ដំណាក់កាល​ពីឆ្នាំ២០១០-២០១៥ សរុបប​រិមាណ​កសិផល​រៀង​រាល់​ឆ្នាំ​លើ​ភូ​​មិសាស្រ្តស្រុក គឺសម្រេច២៥០.០០០​តោន ប្រហាក់​ប្រហែល​ជិត​២.០០០ពាន់​លាន​ដុង ល្បឿន​កំណើន​កសិកម្ម​ជា​មធ្យម​រៀង​រាល់​ឆ្នាំ​​សម្រេច​​៥,៩%​។ (ដក​ស្រង់​​ពីរ​បាយករណ៍ ​ក្នុង​​មហា​​សន្និ​​បាត​បក្ខភាគ​​​ស្រុក​​ថាញ​​ហ្វ័រ លើទី​៦ អាណាត្តិ២០១​៥-២០​២០)។

 

អត្ថបទ៖ សើនងៀ រូបថត៖ ឡេមិញ ថុងហាយ និងឯកសារ

បណ្តាអត្ថបទបានផ្សាយ