15/04/2017 10:25 GMT+7 Email Print Like 0

ពន្លឿនកិច្ចសហប្រតិបត្តិការនិងការវិនិយោគរវាងតំបន់ Kansin ប្រទេសជប៉ុន និងទីក្រុងហូជីមិញ


គណៈប្រតិភូទីក្រុងហូជីមិញនៅជប៉ុន (Tiến Lực/TTXVN)
(VOV)

នាល្ងាចថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង Osaka ប្រទេសជប៉ុន​បានប្ររព្ធ​ឡើង​សន្និសីស្ដីអំពីការពន្លឿនវិនិយោគនិងទេសចរណ៍នៅទីក្រុងហូជីមីញនៅ Osaka ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូទីក្រុងហូជីមិញនៅជប៉ុន។ ​អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការ​ប្រជាជន​ទីក្រុងហូជីមិញ លោក Le Thanh Liem បានឲ្យដឹងថា ថ្នាក់ដឹកនាំទីក្រុងហូជីមិញមានបំណងអញ្ជើញសហគ្រាសជប៉ុនបន្តបណ្ដាក់ទុននៅនៅទីក្រុងហូជីមិញក្នុងវិស័យសំខាន់ទាំងបីគឺកសាងហេដ្ឋារចនា​​សម្ព័ន្ធផ្លូវគមនាគមន៍ទ្រង់ទ្រាយធំ និងទំនើប សុខាភិបាល និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។

នៅក្នុងសន្និសីទនេះ សហគ្រាសនៃប្រទេសទាំងពីរបានពិភាក្សា​សំដៅ​សហប្រតិបត្តិការ​​វិនិយោគអភិវឌ្ឍន៍ទេសចរណ៍​។ ទន្ទឹមនោះ អង្គប្រជុំបាន​ចែករំលែក​អំពីស្ថានភាពសេដ្ឋកិច្ចនិងគោលនយោបាយ ទាក់ទាញការវិនិយោគ​បរទេស​នៅទីក្រុងហូជីមិញ និងឧទ្ទេសនាមអំពី​សក្តានុភាពទេសចរណ៍រ​បស់ទីក្រុង ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ