23/04/2015 14:21 GMT+7 Email Print Like 0

ពណ៌បៃតងលើព្រែកញីវឡុក-ធីងែ

ច្រើន​​ឆ្នាំ​មុន​ ព្រែង​ញីវ​ឡុក​-ធី​ងែ​គឺ​ជា​ដង​ព្រែង​កខ្វក់បំ​ផុត​នៃ​ទី​ក្រុង​ហូ​ជី​មិញ​ ប៉ុន្តែ​ឥឡូវ​នេះ​ វា​បាន​​ផ្លាស់​​ប្តូរ​មុខ​​មាត់​ជា​​ថ្មី ​ដែលផ្ទៃទឹកជាពណ៌ខៀវភ្លឺថ្លាហើយ​​ជា​ដង​ព្រែក​ស្អាត​បំ​ផុត​នៅ​ទី​ក្រុង​។
 

មុនឆ្នាំ១៩៧៥ មាត់ច្រាំងព្រែក​ទាំងពីរ​សងខាងរបស់​ព្រែកញីវ​ឡុក-ធីងែ គឺផ្ទះ​ប្រជាជន​នៅជន់​លើគ្នា ហើយ​ភាគ​ច្រើន​គឺប្រ​ជាពលករ​ក្រីក្រ។ ពួកគាត់​អណ្តែត​រសាត់ពី​គ្រប់ទិសទី​មកអាស្រ័យ​សាយហ្គន​ដើម្បីរកស៊ី។ អ្នក​គ្មាន​ទីលំនៅ​ ពួក​គាត់ត្រូវរក​ដល់មាត់ច្រាំង​ព្រែក​បោះបង្គោល កម្រាល​លើដី បាំង​ជញ្ជាំង ប្រក់​តង់​បណ្តោះ​អាសន្ន ដើម្បី​ស្នាក់​នៅ។ ផ្ទះនីមួយៗ​មានផ្ទៃ​ដីប្រហែល​៣០ម៉ែត្រ​កា​រ៉េ ប្រក់​ស័ង្គ​សី សំពត់​​ជ័រ ឬ​ប្រក់​ស្លឹក​...។ ខាងក្នុង​ផ្ទះនោះគឺមាន​មនុស្ស​៥ ដល់​៧ ឬ១០​នាក់រស់​នៅប្រ​ជ្រៀតជា​មួយ​នឹង​កណ្ដៀរ កន្លាត សត្វ​ល្អិត​ កណ្តុរ...។ កាកសំណល់ប្រើប្រាស់ប្រចាំថ្ងៃ សុទ្ធតែបង្ហូរចុះព្រែក​ទាំង​អស់។ សន្សឹមៗ​មាត់​ច្រាំង​ព្រែក​ពោរ​ពេញ​ដោយ​សំរាម ទឹក​ខ្មៅគ្រ​គ្រិក ធុំ​ស្អុយ​គគ្រុក។ ដង​ព្រែកនេះ​ហូរកាត់​មូលដ្ឋាន​របស់ខណ្ឌ​ទាំង៧ ក្នុង​នោះ​មាន​ខណ្ឌ​ដែល​នៅចំ​កណ្តាល​នៃទីក្រុង​ដូច​ជា៖ ខណ្ឌ១ និងខណ្ឌ៣។ នេះគឺ​ជា​ទី​កន្លែង​ជ្រក​កោន​ទាំង​អស់​៥០.០០០​គ្រួសារ ដោយ​ចំនួនប្រជាជន​រស់នៅបណ្តោយ តាមព្រែកប្រមាណ១,២លាននាក់។

ក្រោយថ្ងៃរំ​ដោះ គណៈ​កម្មាធិការប្រជាជន​នៅទីក្រុងហូជី​មិញ កំណត់​ការកែលម្អ​ព្រែក​ញីវ​ឡុក-ធីងែ​គឺជា​សំណង់​ដែលមាន​សារៈ​សំខាន់ ​ត្រូវ​ដំណើរ​ការ​ស្រាវ​ជ្រាវ​និង​អនុវត្តន៍​ភ្លាមៗ ​ដោយ​ប្តេជ្ញា​ចិត្ត​បំបាត់​ឲ្យ​បាន​ឆាប់​ដង​ព្រែក​ខ្មៅ ស្អុយនិង​កង្វក់​នេះ ដើម្បី​ផ្លាស់ប្តូរ​ជីវភាព​របស់​ប្រជាជន ក៏​ដូច​ជា​បង្កើត​មុខ​មាត់​ថ្មី​ឲ្យ​ទេស​ភាព​ទី​ក្រុង​។

ដោយរួមមានការឧបត្ថម្ភរបស់ធនាគារអន្តរជាតិ ឆ្នាំ១៩៩៣ មន្ទីរគមនាគមន៍និងដឹកជញ្ជូន នៃទីក្រុងហូជីមិញ ពង្រីក​គម្រោងការញីវ​ឡុក-ធីងែដំណាក់​កាលទី១ ជាមួយ​ទឹកប្រាក់​គឺ៨.៦០០ពាន់​លាន​ដុង ក្នុង​នោះដើម​ទុន  ODA របស់ WB គឺ​៥.២៥២ពាន់លានដុង ដើម​ទុនពី​បដិកា​ររបស់​មូលនិ​ធិទីក្រុង ​គឺ៣.៣៤៨ពាន់លាន​ដុង និង​​គ្រួសារ​​ប្រជាជន​ត្រូវផ្លាស់ប្តូរ​ទីតាំងឡើងដល់៧.០០០គ្រួសារ។ គម្រោងការបានជីកបូម​ភក់ល្បាប់ជាង១.១តោន បញ្ចុះសសរបេតុង​ក្បែរមាត់ច្រាំង ព្រែកទាំងពីរ​សងខាងជាង១៦.០០០ម៉ែត្រ ហើយ​កសាង​ដង​ផ្លូវ​ពីរ​​ខ្សែ​​គឺហ្វាង​សា-ទ្រឿងសា នៅបណ្តោយ​តាមមាត់ច្រាំងព្រែកទាំងពីរសងខាង ដែលមានប្រវែង១៥គីឡូ​ម៉ែត្រ ដើម្បីជួយ​ចរាចរណ៍ងាយ​ស្រួល។ ក្រោយជិត២០ឆ្នាំ ដំណើរការប្រកប​ដោយមានផ្នែកសំខាន់​ជាច្រើន មក​ដល់ខែសីហាឆ្នាំ២០១២ គម្រោង​ការបានសម្ពោធ​ឆ្លងក្នុងក្តីសប្បាយរីករាយរបស់​ប្រជាជន​រាប់លាន​នាក់។

គម្រោងការបានសម្រេចធ្វើផ្លាស់ប្តូរ​មុខមាត់​ទីក្រុង ជះឥទ្ធិពលយ៉ាងធំសំរាប់​វិស័យសេដ្ឋកិច្ច ជីវភាព​ប្រជា​ជន​និង​សង្គម នាំមកផល​ប្រយោជន៍ដោយផ្ទាល់ជូន ប្រជាជនជាង១,២លាននាក់ ឆ្លង​កាត់​ការ​កែលម្អ​ថ្មី​នូវ​លក្ខណៈ​អនាម័យ កាត់បន្ថយ​គ្រោះថ្នាក់ទឹក​ជន់លិច ទន្ទឹមនោះនៅ​កាត់បន្ថយការកក់​ស្ទះចរាចរណ៍ លើ​បណ្តា​ដង​ផ្លូវដូច៖ ឡេវ៉ាន់ស៊ី បដិវត្តន៍ខែសីហា ណាមគីខើយងៀ...។


រត់បណ្តោយតាមមាត់ច្រាំងព្រែក គឺផ្លូវពីរខ្សែ ហ្វានសា-ទ្រឿងសា។

មួយកំណាត់ព្រែកញីវឡុក-ធីងែនៅមណ្ឌលខណ្ឌទី៣។

បង្កាន់ដៃការពារសុវត្ថិភាពបានរចនាបណ្តោយតាមមាត់ច្រាំងព្រែកទាំងពីរសងខាងជាមួយសម្រស់ស្អាតស្របគ្នា។

ប្រព័ន្ធស្រោចទឹកស្វ័យប្រវត្តិឲ្យដើមឈើនៅលើមាត់ច្រាំងព្រែកទាំងពីរសងខាង ។

វល្លិឈើគ្របតណ្តប់ដោយពណ៌បៃតងនៅលើស្ពានឆ្លងព្រែក។

ព្រែកញីវឡុក-ធីងែ​គឺជាព្រំ​ដែន​ធម្មជាតិ​បែងចែក​តំបន់ម​ជ្ឈមណ្ឌល​ទីក្រុងនឹង​បណ្តាខណ្ឌ​នៅជាយ​ទីក្រុង​ហូជីមិញ។

មណ្ឌលកីឡាហាត់ប្រាណទំនើបមួយនៅតាមមាត់ច្រាំងព្រែកញីវឡុក-ធីងែ។

ដើមឈើពណ៌បៃតងផ្តល់ម្លប់ត្រជាក់នៅលើមាត់ច្រាំងព្រែកទាំងពីរសងខាង។

ចិញ្ចើមផ្លូវមានម្លប់ត្រជាក់បង្កើតបរិយាកាសលំហែកាយដល់ប្រជាជន។

សម្ភារៈហាត់ប្រាណជាច្រើនបានដាក់នៅលើមាត់ច្រាំងព្រែកទាំងពីរសងខាង បង្ក​លក្ខណៈ​ឲ្យ​ប្រជា​ជនបានហ្វឹកហាត់កីឡា លើកកម្ពស់សុខភាព។

ស្រមោលនៃវត្តអារាមបូរាណមួយ អណ្តែតស្រមោលនៅលើដងព្រែកពណ៌បៃតង។

សម្រស់ស្អាតទំនើបរបស់ទីក្រុងថ្មីមួយកាន់តែរំលេចចេញនៅតាមមាត់ច្រាំងទាំងពីរសងខាងនៃព្រែកញីវឡុក-ធីងែ។
សព្វថ្ងៃព្រែក​ញីវឡុក-ធីងែក្លាយជាមោទនភាព របស់ប្រជាជននៅទីក្រុងហូជីមិញ។ ព្រែកដែ​ល​មានទឹក​ពណ៌ខ្មៅ​​កាល​ពី​មុននោះ បាន​ត្រ​ឡប់ជា​មានខ្សែទឹក​​ពណ៌​ខៀវ ហ្វូវ​​ត្រីក៏​​ត្រឡប់​មក​ហែល​រវើក​ក្នុង​ខ្សែ​ទឹក​ថ្លា​យង់ នៅ​​ពេលរ​សៀលប្រជាជន​ធ្វើដំណើរ​បណ្តោយ តាមមាត់ច្រាំង​ព្រែកទាំង​ពីរសង​ខាង ដើម្បី​លំហែ​កាយ។ ដង​ផ្លូវ​ទ្រឿង​សានិង​ហ្វាងសា​នៅលើ​មាត់ច្រាំង​ព្រែក​ទាំងពីរសង​ខាង មានម្លប់ដើមឈើពណ៌​ខៀវ​ជា​ជួរ។ ក្បែរ​វាល​ស្មៅ​ពណ៌ខៀវ​ជាប់ផ្លូវ​ គឺចិញ្ចើមផ្លូវធំទូ​លាយ ស្អាតសម្រាប់​អ្នក​ដើរ...។ រាត្រី​មក​ដល់ សកម្ម​ភាព​លក់​ដូរ​កុះ​ករ អ៊ូ​អរជាមួយ​ជួរហាង​ម្ហូប​អាហារ ហាង​កាហ្វេ...។ ពេលទីក្រុងបើក​អំពូល​ភ្លើង ព្រែក​ដូច​ផ្ទាំង​សំពត់​មួយ​ដ៏ទន់​ភ្លន់ បត់បែនឆ្លង​កាត់បណ្តាខណ្ឌ​ក្នុងពន្លឺពណ៌ដ៏​ឆើតឆាយ។ ក្រុម​ហ៊ុន​ទេសចរណ៍​ចាប់​ផ្តើម​នាំ​ភ្ញៀវ​ទេសចរណ៍​កំសាន្ត​ នៅលើដងព្រែកនេះ។

ប្រជាជនដែលរស់​នៅបណ្តោយ​តាម មាត់​ច្រាំង​ព្រែក​ទាំង​ពីរសងខាង​ បានបណ្តាក់​ទុនរាប់​ពាន់លាន​ដុង​ដើម្បី​ក​សាង​​​ផ្ទះ​សា​ឡើង​វិញ​។ បរិយា​កាស​ក្នុង​តំបន់នៅ​ជាប់​ខ្សែ​ទឹ​កញី​វឡុក-ធីងែ​​និយាយជា​​រួម និង​​បណ្តោយ​​តាម​មាត់​​ច្រាំង​​ព្រែក​​ទាំងពីរ​សង​​ខាង​នេះ និ​យាយដោយ​ឡែក​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង។ លោក​​តា ង្វៀន​​ថាញ​​សឿង ផ្ទះ​​នៅ​ខ​ណ្ឌ​៣ រស់​នៅ​ក្បែរ​មាត់​​ច្រាំង​ព្រែក​​ញីវឡុក-​ធីងែ តាំង​​ពីឆ្នាំ​១៩៩២ បាន​​ឲ្យ​ដឹង​ថា៖ “កាល​ពីមុន ទោះ​បីជា​សុបិន្តក៏​ខ្ញុំមិនហ៊ាន​គិតដែរ ថាដង​ព្រែកនេះ បែរ​ជាស្អាត​ដូចសព្វ​ថ្ងៃនេះទេ។ ថ្ងៃ​ធ្វើពិធី​សម្ពោធ​ឆ្លង​ព្រែក បង​ប្អូន​នៅទី​នេះសប្បាយ​រីករាយ​យ៉ាងក្រៃលែង​។

តាមលោកតា ផានចូវធ្វឹន នាយកគណៈគ្រប់​គ្រងគម្រោងការ​អនាម័យបរិស្ថាន នៅទីក្រុងហូជីមិញ ដំណាក់​កាល​ទី២ឲ្យ​ដឹងថា គម្រោងការ​នឹងបានបើកការដ្ឋាន​តាំងពីឆ្នាំ២០១៥។ សរុប​ចំនួន​ទុន​ដែល​អនុវត្តន៍​ដំណាក់​កាល​ទី២ គឺ៥៤២ពាន់​លានដូល្លារ​អាមេរិក ក្នុងនោះដើម​ទុន​កម្ចី ODA គឺ៤៥០ពាន់លាន​ដុល្លារអាមេរិក ចំនួន​ដើម​ទុន​នៅសល់ គឺទុនបដិការរបស់ទីក្រុង​ហូជីមិញ។ គម្រោងការរួមមាន​ផ្នែកសំខាន់ៗ​ដូចជា៖ កសាង​ប្រព័ន្ធ​បង្ហូរទឹក​ពីអណ្តូង​ភាគ​ខាង​កើត ទៅដល់​រោងចក្រ​ធ្វើប្រព្រឹត្តិកម្ម​ទឹក បញ្ចេញចោលញីវឡុក-ធីងែ​នៅខ​ណ្ឌ​ទី២ កសាងរោង​ចក្រធ្វើប្រព្រឹត្តិកម្មទឹកបញ្ចេញចោល ដោយបរិមាណផលិត៤៨០.០០០ម៉ែត្រ​គិប​ក្នុង​មួយ​ថ្ងៃ កសាង​បណ្តាញលូបង្ហូត​ទឹកថ្នាក់​ទី២ ថ្នាក់ទី៣ និង​ប្រព័ន្ធតភ្ជាប់ជាមួយផ្ទះប្រជាជន​នៅខណ្ឌទី​២...។ ដល់​ឆ្នាំ​២០១៩ គម្រោង​ការ​នឹង​បញ្ជប់​ទាំងស្រុង៕

 
អត្ថបទ៖ ង្វៀនវ៉ាញ រូបថត៖ ង្វៀនឡឹន
 
បណ្តាអត្ថបទបានផ្សាយ