19/08/2016 08:39 GMT+7 Email Print Like 0

ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកូរ៉េខាងត្បូង-វៀតណាម


ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកូរ៉េខាងត្បូង-វៀតណាម

បន្តដំណើរបំពេញទស្សនកិច្ច​នៅកូរ៉េខាងត្បូង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦​ប្រធាន​គណៈ​កម្មាធិការ​មជ្ឈឹម​រណសិរ្យ​មាតុភូមិ​វៀតណាម លោក Nguyen Thien Nhan បាន​អញ្ជើញ​មក​សម្ដែង​ការ​គួរ​សម​នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាង​ត្បូង ទៅទស្សនាកសិដ្ឋាន​បច្ចេកវិទ្យាខ្ពស់ និង ស្ដាប់ការឧទ្ទេសនាមអំពីទិក្រុង​ទំនើប Korea Telecom ។

មុននោះ នាថ្ងៃទី១៧សីហា  លោក Nguyen Thien Nhan មានជំនួបសន្ទនាជា​មួយ​ប្រធាន​រដ្ឋសភា​កូរ៉េ​ខាង​ត្បូង លោក​ Chung Sye Kyun។ នៅទីនេះ  លោក Nguyen​ Thien Nhan បាន​ឧទ្ទេសនាម​អំពី​ស្នាដៃ​មួយ​ចំនួន ដែល​វៀត​ណាម​ដណ្ដើមបានក្នុង​រយៈ​ពេល​៣០​ឆ្នាំកន្លង​ទៅ ហើយ​ស្នើអោយ​ភាគីកូរ៉េ​ខាង​ត្បូង ជួយ​ឧបត្ថម្ភ​វៀត​ណាម​ អំពីហេដ្ឋារចនាសម្ព័ន្ធ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស អំពីសន្តិសុខបណ្ដាញអ៊ីន​អឺណែត។ រួម​ជាមួយ​គ្នានោះ​ បន្ត​បង្កលក្ខណះងាយស្រួល ដើម្បីសហគមន៍ជនវៀតណាមជាង១៣​ហ្មឺននាក់​ រស់​នៅ សិក្សា រៀន​សូត្រ នៅកូរ៉េខាង​ត្បូង។ រីឯ ប្រធាន​រដ្ឋ​សភាកូរ៉េ​ខាងត្បូង លោក Chung Sye Kyun បាន​ថ្លែង​អំណរ​គុណ ចំពោះបក្ស រដ្ឋវៀត​ណាម បាន​បង្កលក្ខណះ​ងាយ​ស្រួល​សំរាប់ ​សហគ្រាស​កូរ៉េខាង​ត្បូង​ធ្វើអាជីវកម្ម និង អភិវឌ្ឍន៍នៅវៀតណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ