25/07/2017 10:44 GMT+7 Email Print Like 0

ពង្រឹងទំនាក់ទំនងដៃគូអាស៊ាន-ន័រវែស


 អគ្គលេខាធិការ អាស៊ានលោក  Le Luong Minh - ពង្រឹងទំនាក់ទំនងដៃគូអាស៊ាន-ន័រវែស

ន័រវែសសន្យាបង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនង សហប្រតិបត្តិការជាមួយអាស៊ាននិយាយរួម និង​បណ្ដា​ប្រទេស​ជាសមាជិក អាស៊ាននិយាយដោយឡែក។ នេះគឺជាសា​ររបស់ឯកអគ្គរដ្ឋទូត​ន័រវែសប្រចាំនៅ អាស៊ាន​ លោក Morten Hoglund ក្នុងពិធីជូនសារតាំងឡើង​អគ្គលេខាធិការ អាស៊ានលោក  Le Luong​ Minh នៅទីស្នាក់ការ​លេខាធិការដ្ឋាន​នៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី នាថ្ងៃទី២១ ខែ​កក្កដា​ ឆ្នាំ២០១៧។ ឯកអគ្គ​រដ្ឋ​ទូត​​ន័រវែស លោក Morten Hoglund វាយតំលៃថា៖​ អាស៊ានដើរតួនាទីសំខាន់ក្នុងការរក្សាស​ន្តិភាព​សន្តិសុខ និង​ស្ថិរភាព ក៏ដូចជាជំរុញការអភិវឌ្ឍន៍ក្នុងតំប​ន់។ វីឯខ្លួនវិញ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បាន​​អះអាង​ថា៖ ន័រវែសគឺជាដៃគូសន្ទនាតាម វិស័យដំបូង​របស់អាស៊ាន ​ដែលបាន​បញ្ជូនឯក​អគ្គរដ្ឋ​ទូតប្រចាំ​នៅ​សមាគម​។ ប្រការនេះបានបង្ហា​ញនូវកិច្ចសន្យារបស់ន័រ​វែស ក្នុង​ការបង្កើនការ​ចូលរួម​និងកិច្ច សហប្រតិ​បត្តិ​ការ ជាមួយអាស៊ាន។ នាថ្ងៃដដែលកិច្ចប្រ​ជុំលើកទី ២ នៃគ​ណៈកម្មាធិការ​ចម្រុះតំបន់​អាស៊ាន-ន័រវែស​ (AN-JSCC) ​បានប្រព្រឹត្ត​ទៅនៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី ផងដែរ៕ 
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ