26/12/2016 09:50 GMT+7 Email Print Like 0

ពង្រីកប្រពៃណីបដិវត្តន៍កសាងខេត្ត Cao Bang ឲ្យកាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ


អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញអំណោយជូនកម្មាភិបាល យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន Dam Thuy នៃស្រុក Trung Khanh ខេត្ត Cao Bang

បន្តដំណើរ​ទស្សនកិច្ចការងារ​ នៅខេត្ត​ Cao Bang ​នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ អនុ​ប្រធាន​​អចិន្ត្រៃយ៍​​រដ្ឋសភា លោក​​ស្រី Tong Thi Phong បាន​អញ្ជើញ​ទៅ​អុជ​ធុប​នៅ​​ទីស្ការៈ​បូជា​​លោក​ប្រធានហូជីមិញ នៅមណ្ឌលកេរិ៍​ដំណែល​​ជា​តិ​ពិសេស​ Pac Bo ឃុំ Truong Ha ស្រុក ​Ha Quang ខេត្ត​ Cao Bang និង​​ជួបធ្វើការ​​ជាមួយ​ឃុំ Truong Ha ស្តីពី​កម្ម​វិធី​​កសាង​ជន​​បទថ្មី​​។ នៅទីនេះ លោកស្រី Tong Thi Phong​ បានវាយ​តម្លៃ​ខ្ពស់ ចំពោះ​រាល់​លទ្ធផល​ដែល​បក្សភាគ​និង​ប្រជាជន​ឃុំ Truong​ Ha ទទួលបាននា ពេល​កន្លងទៅ ជាពិសេស​ក្នុង​ការងារ​កសាង​ជនបទ​ថ្មី។ ​ទន្ទឹម​ជាមួយ​នោះ លោក​ស្រីមាន​បំណងថា ជន​រួមជាតិនៃបណ្តាជ​នជាតិ​ឃុំ​ Truong Ha បន្ត​ពង្រីកស្មារតី​ សាមគ្គី ប្រពៃណី​បដិវត្តន៍ កសាង​ស្រុកកំណើត​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ធ្វើឲ្យ​ស្រុក​កំណើត​កាន់​តែស្រស់ស្អាត​ ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ។
 
នារសៀលថ្ងៃដដែល លោកស្រី Tong Thi Phong និងក្រុមការងារបានទៅ​សាកសួរសុខទុក​កម្មាភិបាល យុទ្ធជន​នៅ​ប៉ុស្តិ៍ការពារ​ព្រំដែន Dam Thuy នៃស្រុក​ Trung Khanh ខេត្ត Cao Bang ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ