23/06/2016 10:15 GMT+7 Email Print Like 0

ពង្រីកនូវកម្លាំងពលំក្នុងសកម្មភាពផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស


លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមនិងជាប្រធានគណៈ កម្មាធិការទទួលបន្ទុកការងារព័ត៌មានកិច្ចការបរទេសអញ្ជើញចូលរួមក្នុងសន្និសីទ

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការទទួលបន្ទុក​ការងារ​ព័ត៌មាន​កិច្ចការ​បរទេស បានរៀប​ចំសន្និសីទបូកសរុបអាណត្តិ​២០១១-២០១៥ (នីតិកាលទី១១) និងកិច្ចប្រជុំទី​១ស្តីពីការ​អនុវត្ត​ភារកិច្ចអាណត្តិ​២០១៦-២០២០(នីតិកាលទី១២)។ អញ្ជើញផ្តល់អនុសាសន៍​នៅទីនេះ លោក Vo Van Thuong ប្រធាន​គណៈកម្មាធិការឃោសនា និងអប់រំមជ្ឈឹមនិងជាប្រធានគណៈ កម្មាធិការទទួលបន្ទុក​ការងារ​ព័ត៌មាន​កិច្ចការបរទេស បានសង្កត់ធ្ងន់ថា​នាពេល កន្លងទៅការងារព័ត៌មាន​កិច្ចការ​បរទេ​សមាន​បម្រែ​បម្រួល​យ៉ាង​សកម្ម រួមចំណែក​ចូលក្នុងការអនុវត្តគោល​មាគ៌ាកិច្ច​ការបរទេសរបស់បក្ស អនុវត្តប្រកបដោយជោគ ជ័យនូវភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស របស់ប្រទេសជាតិ។ លោក Vo Van Thuong បាន​ស្នើ​ឲ្យគណៈកម្មាធិការព័ត៌មាន​កិច្ចការបរទេសគប្បីលើក​កំពស់ស្មារតី​ទទួល​ខុស​ត្រូវ រួមសហការជា​មួយ ក្រសួង ស្ថាប័នតំបន់នានា ពង្រីកនូវ​កម្លាំងពលំក្នុងសកម្មភាពផ្សព្វ​ផ្សាយព័ត៌មាន កិច្ចការ​បរទេស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ