12/11/2015 09:21 GMT+7 Email Print Like 0

ផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់នៅមូស្គូ

ផ្សារណាត់ទំនិញវៀតណាម​គុណភាពខ្ពស់ម៉ូស្គូ២០១៥ បាន​បើកជាផ្លូវការ​នាថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៥​ នៅ​អាគារ​ហាណូយ​-ម៉ូស្គូ (INCENTRA) របស់​រុស្ស៊ី។ នេះជាលើកដំបូងដែលផ្សារណាត់នេះ​បានរៀបចំឡើង​នៅរុស្ស៊ី​សំដៅ ឧទ្ទេស​នាម និងផ្សព្វផ្សាយទំនិញវៀតណាមគុណភាពខ្ពស់ទៅកាន់អតិថិជន​រុស្ស៊ី ពន្លឿន​ពាណិជ្ជកម្ម​និង​វិនិយោគ​របស់​អង្គភាព​អាជីវកម្មវៀតណាម ទៅ​កាន់ទីផ្សារ​រុស្ស៊ី។ អង្គភាពអាជីវកម្មវៀតណាមចំនួន១៦០ បាន​តាំង​បង្ហាញ មុខ​ទំនិញ​ជាង​១២ពាន់ប្រភេទ បានចូលរួមផ្សារណាត់លើកនេះ។ ក្នុងក្រប​ខ័ណ្ឌព្រឹត្តិការណ៍នេះ នឹង​ប្រព្រឹត្ត​ទៅ​សកម្មភាព​ពន្លឿន​ពាណិជ្ជកម្មជាច្រើន រវាងវៀតណាមជាមួយរុស្ស៊ី និងតំបន់មួយចំនួនទៀតលើពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ