18/02/2017 11:57 GMT+7 Email Print Like 0

ផ្សាយសម្លេងជាប្រភេទផ្សព្វផ្សាយព័ត៌មានសម្បូរបែប


ទិដ្ឋភាពនៃពិធី

ផ្សាយសម្លេងជាប្រភេទផ្សព្វផ្សាយព័ត៌មានសម្បូរបែប។ ប្រការនេះ​ត្រូវបាន​អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Nguyen The Ky អះអាង​នៅក្នុង​ ពិធីរំលឹកទិវាផ្សាយសម្លេងពិភពលោក ២០១៧ (World Radio Day)ដែល​ប្រព្រឹត្តទៅ នារសៀលថ្ងៃទី១៣កុម្ភៈនៅរដ្ឋធានីហាណូយ។ អញ្ជើញថ្លែងមតិក្នុង​ពិធី លោក Nguyen The Ky បានឲ្យដឹងថា ប្រធានបទនៃទិវាផ្សាយសម្លេងពិភព​លោក២០១៧ នេះ គឺ “វិទ្យុផ្សាយ​សម្លេង​គឺជាសម្លេង​របស់អស់​លោកអ្នក”។ ​យោង​តាមប្រធានបទ​នេះគឺ​មិត្ត​អ្នក​ស្តាប់​ជា​កត្តា​សំខាន់ ជា​កម្លាំង​ពលំ​ស្នូល​រួមចំណែក​សកម្ម​សម្រាប់យុទ្ធ សាស្ត្រ​និងគោល​នយោបាយ របស់វិទ្យុផ្សាយសម្លេងនានា។ អគ្គនាយក VOV លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖
 
​“ជាវិទ្យុផ្សាយសម្លេងជាតិ VOV ជានិច្ចកាលជាអង្គភាពជួរមុខក្នុងការផ្លាស់ប្តូរ​ថ្មី​ និង​ធ្វើទំនើប​ភាវូបនីយកម្ម​នូវមធ្យោបាយ​ផ្សព្វ​ផ្សាយ សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ របស់មហាជនសម័យ​ទំនើប។ កាណាល​ផ្សាយ​សម្លេង​ទាំង​អស់​របស់ VOV តែង​តែ​ផ្តោតកា​រយកចិត្ត​ទុក​ដាក់ ​ក្នុងការ​កសាង​កម្មវិធីមាន​ខ្លឹមសា​រសម្បូរ​បែប សំដៅទា​ក់​​ទាញ​ការផ្ទៀងស្តាប់ និងទស្សនារបស់មហាជន។ ប្រការនេះបានរួមចំណែកសំខាន់​ ក្នុងការ​លើក​កំពស់​​គុណភាពផ្សាយ​សម្លេង​ និងធ្វើជាមូលដ្ឋាន​សម្រាប់វិស័យផ្សាយ​សម្លេងក្លាយ​ ​ទៅជាមិត្តរួម​ដំណើរ​ដ៏ស្មោះ​​ត្រង់ របស់មហា​ជននៅគ្រប់កាលៈទេសៈ”។

​នៅក្នុងពិធីនេះក៏បានប្រព្រឹត្តទៅ កិច្ចប្រជុំមានប្រធានបទចំនួនពីរដោយមានការ ​ចូលរួមរបស់វាគ្មិនជាន់ខ្ពស់​គ្រូប​ង្រៀន អ្នកកាសែត​អ្នកយក​ព័ត៌មាន​ជាតិ​និងអន្តរ​ជាតិច្រើនកុះករ។ ថ្លែងមតិនៅទីនេះ តំណាង​ស្តីទីនៃ​ការិយាល័យ​ UNESCO ប្រចាំ​ទីក្រុងហាណូយ លោកស្រី Susan Vize បានចាត់​ទុក​ថា៖ ​​“ផ្សាយសម្លេងនៅតែជាមធ្យោបាយ​ផ្សព្វផ្សាយមានប្រសិទ្ធភាពបំផុត។ មាន​វិទ្យុមួយ​នៅក្បែរខ្លួន​មាន​ន័យថា​​យើង​​មិនឯកោទេ យើង​នៅមានមិត្តម្នាក់​​ក្នុងវិទ្យុ​នោះ​។ ខ្ញុំវាយ​តម្លៃខ្ពស់​គោលគំនិត​របស់ VOV ដែលរៀប​ចំឡើងពិធី​នេះហើយ​សង្ឃឹម​ថា​ ការខិតខំខ្ជាប់ខ្ជួននេះនឹងជួយបង្កើនការ ចូលរួម​របស់មិត្ត​អ្នកស្តាប់​មានលក្ខណៈ​ពហុបែបក្នុងការផ្សាយសម្លេង “។
 
​ទិវាផ្សាយ​សម្លេងពិភពលោក ថ្ងៃទី១៣ ខែកុម្ភៈ ជាទិវាចាប់បដិសន្ធិរបស់វិទ្យុ​សម្លេង​ចំណុះអង្គការ​សហប្រជា​ជាតិនា​ឆ្នាំ១៩៤៦។ ហើយថ្ងៃទី១៣ ខែកុម្ភៈត្រូវ​បាន​អង្គការសហប្រជាជាតិ​ជ្រើសរើស ដើម្បីរំលឹកទិវា​ផ្សាយសម្លេង​​ពិភពលោក​ព្រម​ទាំង​​លើកកំពស់តួនាទី របស់វិទ្យុផ្សាយសម្លេងក្នុងជីវភាព​ទំនើបបច្ចុប្បន្ន៕

 

តាម​ ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ