23/02/2016 09:51 GMT+7 Email Print Like 0

ផ្សព្វផ្សាយរូបភាពវៀតណាមតាមរយៈខ្សែភាពយន្ត៖Kong;Skull Island


ផ្សព្វផ្សាយរូបភាពវៀតណាមតាមរយៈខ្សែភាពយន្ត៖Kong;Skull Island

នាថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៦ ក្រុមផលិតខ្សែភាពយន្ត៖ Kong;Skull Island មកពី​ Hollywood អាមេរិក​បាន​រៀប​ចំ​សន្និសីទ​កាសែត​នៅទីក្រុង​ហាណូយ។ អនុរដ្ឋមន្ត្រី​ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Vuong Duy Bien និងឯក​អគ្ករដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក ted Osius បានអញ្ជើញចូលរួមសន្និសីទ​កា​សែត​នេះ​។ ថ្លែង​មតិនៅទី​នេះ ឯកអគ្គរដ្ឋទូត Ted Osius បានចាត់ទុកថា៖ ក្រុមផលិតខ្សែភាពយន្ត Kong;Skull Island នឹងមាន​ការភ្ញាក់​ផ្អើល​ ចំពោះទិដ្ឋភាព​ស្អាតអស្ចារ្យ របស់វៀតណាម។ លោកក៏បានបន្តទឿតថា៖ខ្សែភាពយន្តនោះនឹង​លើក​ឡើង​សក្ដានុភាព​ទេសចរណ៍ ដ៏អស្ចារ្យរបស់វៀតណាម និងធ្វើអោយទំ​នាក់ទំនង​សហ​ប្រតិបត្តិការ​រវាង​បណ្ដា​វិស័យ​ឧស្សាហកម្ម​កំសាន្ត​វៀត​ណាម និង​អាមេរិកកាន់តែស៊ីជំរៅពីមួយថ្ងៃ​ទៅមួយថ្ងៃ៕
 

តាម VOV5 - ទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ