02/06/2015 09:59 GMT+7 Email Print Like 0

ផ្សព្វផ្សាយភាពស្រស់ស្អាតរបស់រូងភ្នំ Son Doong នៅសិង្ហបុរី


រូងភ្នំ Son Doong
នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង​ទេសចរណ៍វៀតណាម លោក Hoang Tuan Anh នឹងអញ្ជើញទៅបំពេញ​ទស្សន​កិច្ច​នៅសិង្ហបុរី និងចូលរួម Sea Games 28។ ទន្ទឹមនឹងនោះ លោក Hoang Tuan Anh​ ក៏បញ្ជាណែនាំផ្ទាល់ បំផុសកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅ​ទីផ្សារ​សិង្ហបុរី​ ជាពិសេសគឺឧទ្ទេសនាមអំពីរូងភ្នំ Son Dong ដែលស្ថិតនៅ​ក្នុងបេតិកភ័ណ្ឌ​ធម្មជាតិពិភពលោក Phong​ Nha – Ke Bang ( ខេត្ត Quang Binh ភាគកណ្ដាលវៀតណាម)។

តាមផែនការ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍​ Hoang Tuan Anh នឹងមានជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម​សិង្ហបុរី ស្ដីពីការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេស​ទាំងពីរ​ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ