30/06/2015 14:38 GMT+7 Email Print Like 0

ផ្លែគូលែននាំចេញ

រដូវប្រមូលផលគូលែនឆ្នាំ២០១៥ ខេត្តបាក់យ៉ាងនិងខេត្តហាយយឿងទទួលព័ត៌មានល្អជាបន្តបន្ទាប់ នៅពេលការបញ្ជូនផលិតផលផ្លែគូលែនជាច្រើនបានមានវត្តមាននៅទីផ្សារនៃបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ទ្វីបអាមេរិក ទ្វីបអូសេអានី និងទ្វីបអាស៊ី។ ជាពិសេស ទីផ្សារពីរដ៏លំ​បាក​គឺ​ទី​ផ្សារប្រទេសអាមេរិក និងទីផ្សារប្រទេសអូស្ត្រាលី ផ្លែគូលែនវៀតណាមបានមាន“ទិដ្ឋការ”  បានបើកចំហរនូវក្តីសង្ឃឹម ដើម្បីលើកកម្ពស់តំលៃរបស់ផ្លែគូលែនវៀតណាម។
មានសភាពអ៊ូអរនារដូវប្រមូលផលគូលែននៅស្រុកលូកង៉ាន
នារាល់ពាក់កណ្តាលខែមិថុនា គ្រប់ផ្លូវចេញចូលនៅទីរួមស្រុកជូ (ស្រុកលូកង៉ាន ខេត្តបាក់យ៉ាង) ដូចជាគ្របដណ្តប់លើខ្លូននូវពណ៌ក្រហមឆ្អៅ។ បងប្អូនកសិករពីបណ្តាឃុំកឹមសើន ឃុំតឹនសើន ឃុំផុងវ៉ឹន ឃុំសាលី ឃុំហុងយ៉ាង... តាន់តាប់ដឹកធុងផ្ទុកផ្លែគូលែនដែលមានទំងន់រាប់រយគីឡូក្រាមដោយម៉ូតូមកដល់បណ្តាសា ខាប្រមូលទិញតាមដងផ្លូវជាតិលេខ ៣១។

តាមស្ថិតិរបស់គណៈកម្មាធិការប្រជាជនស្រុកលូកង៉ាន ខ្សែផ្លូវជាតិលេខ៣១ចាប់ពីចំណុចផ្លូវបែកជាបីគីមរហូតដល់មជ្ឈមណ្ឌលទីរួមស្រុកជូ មានប្រវែងប្រហែលជា ៥ គីឡូម៉ែត្រ ប៉ុន្តែមានសាខាចុះបញ្ជីប្រមូលទិញផ្លែគូលែនចំនួនប្រហែល ១០០០សាខា។ បងស្រីង្វៀនយ៉ាង ម្ចាស់សាខាមួយឲ្យដឹងថា៖  “ក្នុងប៉ុន្មានឆ្នាំកន្លងទៅ រដូវប្រមូលផលផ្លែគូលែនបានជាសន្ធឹក ប៉ុន្តែតម្លៃបានធ្លាក់ចុះយ៉ាងគំហុក។ រដូវប្រមូលផលគូលែនឆ្នាំនេះចម្លែកៗណាស់។ ប្រមូលផលជាសន្ធឹកផងហើយតំលៃលក់ផ្លែគូលែក៏ខ្ពស់ផង ដូច្នេះបងប្អូនកសិករនិងពាណិជ្ជករយើងខ្ញុំសុទ្ធតែសប្បាយខ្លាំងណាស់!”

ដំណាំពូជគូលែនមានគុណភាពខ្ពស់ទទួលស្តង់ដា Global Gap របស់ស្រុកលូកង៉ាន ខេត្តបាក់យ៉ាង។
រូបថត៖ ទ្រីញបូ


គ្រួសារបងស្រីផាមធីង៉ា (ភូមិកែប ១ ឃុំហុងយ៉ាង) ប្រមូលផលផ្លែគូលែនមានទំហំដីដាំ ១.៧ ហិចតា ផលិតតាមបទដ្ឋាន Global GAP បំរើការនាំចេញចូលទីផ្សារប្រទេសអាមេរិកនិងប្រទេសអូស្ត្រាលី។ រូបថត៖ ទ្រីញបូ

គណៈកម្មាធិការប្រជាជនខេត្តបាក់យ៉ាងបានរៀបចំទំហំដី ១០០ ហិចតានិងផ្តល់ឲ្យគ្រួសារចំនួន ១០៩ អនុវត្តតំបន់ដាំដំណាំគូលែនតាមស្តង់ដា Global GAP នៅឃុំហុងយ៉ាង ដើម្បីបំរើការនាំចេញ។ រូបថត៖ថុងធៀន

តំណាងស្ថាប័នធ្វើតេស្តរកមេរោគ (ក្រសួងកសិកម្មអាមេរិក) ដល់តំបន់ដាំដំណាំគូលែន Global GAP ផលិតតាមបទដ្ឋាន នៅឃុំហុងយ៉ាង។ រូបថត៖ ម៉ាញមិញ

ទិដ្ឋភាពរួមនៃទំហំដីដាំដំណាំគូលែននាំចេញតាមស្តង់ដា Global GAP នៅភូមិហុងយ៉ាង។ រូបថត៖ ទ្រីញបូ

លោកត្រឹនក្វាងតឹន ប្រធានគណៈកម្មាធិការប្រជាជនស្រុកលូកង៉ាន
គ្រោងរដូវប្រមូលផលផ្លែគូ​លែ​ន​ឆ្នាំ ២០១៥ ស្រុកលូក​ង៉ាន​​ផលិតបានពី ១០០ – ១៣០​ តោន។ ផ្លែគូលែន​លូក​​ង៉ាន​ចូលកាន់តែជ្រៅក្នុង​ទីផ្សារ​អាមេរិកនិងអូស្ត្រាលីប្រកបដោយជោគជ័យ​ ដែលនឹង​ជួយកសិករ​ដាំដំណាំគូ​លែន​​មានលក្ខណៈ​ផលិតឡើង​​វិញ បង្កើ​នគុណភាពដំ​ណាំ​និងអនុវត្តន៍បច្ចេកវិទ្យារក្សា​ទុក ក្រោយពេលប្រមូល​ផល​ដើម្បី​លើកកម្ពស់តំលៃផលិត​ផល។
ភាពប្លែកនៃរដូវប្រមូលផលផ្លែគូលែនលូកង៉ានឆ្នាំនេះ ត្រូវបងង្វៀនវ៉ាន់ម៉ាញ ប្រធានការិយាល័យនៃគណៈកម្មាធិការប្រជាជនស្រុកពន្យល់ថា ៖“ផ្លែគូលែន​លូក​ង៉ានបានមានឳកាសចូលកាន់តែជ្រៅទីផ្សារបរទេសដូចជា៖ ប្រទេសអាមេរិក​ ប្រទេសអូស្ត្រាលី ប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន ប្រទេស​បារាំង​...​ដូច្នេះបរិមាណក្រុមហ៊ុន អជីវកម្មចុះបញ្ជើប្រមូលទិញផ្លែគូលែនជាមួយគណៈ​កម្មាធិការ​ប្រជាជនស្រុកកើនឡើងគួរឲ្យកត់សំគាល់បើប្រៀបនឹងឆ្នាំមុន។ មាន​ទី​ផ្សារ អ្នកទិញជាច្រើន ដូច្នេះតំលែផ្លែគូលែនក៏កើនឡើងគឺជាប្រការងាយយល់ដែរ។”

តាមសេចក្តីឧទ្ទេសនាមរបស់គណៈកម្មាធិការប្រជាជនស្រុកលូកង៉ាន យើងខ្ញុំ​មក​​ដល់ឃុំហុងយ៉ាង ទីកន្លែងដែលបណ្តាស្ថាប័នសមត្ថកិច្ចរៀបចំគឺជាតំបន់ដាំដំណាំគូលែនដ៍សំខាន់ ដើម្បីបំរើការនាំចេញទៅដល់ទីផ្សារនៃប្រទេសអាមេរិកនិងប្រទេសអូស្ត្រាលី។ បណ្តាថ្ងៃនេះ តំបន់ដាំដំណាំគូលែនបំរើការនាំចេញនៅឃុំហុងយ៉ាងតែងតែស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរឹង ២៤ម៉ោង/៧ថ្ងៃ និងកំពុងតែក្តៅគគុកពីមួយថ្ងៃទៅមួយថ្ងៃ។

ទំហំដី ៦០ ហិចតាដាំដំណាំគូលែនត្រូវបានរៀបចំផលិតផ្លែគូលែនតាមស្តង់ដា GlobalGAP ស្ថិតក្នុង ៣ ភូមិ ភូមិកែប ១ ង៉ត និងភឿងសើន នៅស្រុកហុងយ៉ាង ដែលកំពុងឈានចូលក្នុងរដូវប្រមូលផល ដូច្នេះដើមគូលែនណាក៏មានផ្លែជាច្រើន​ដែលមានពណ៌ក្រហមទុំ។


ក្នុងចម្ការមានទំហំ ១៧ ហិចតា គ្រួសារបងង្វៀនវ៉ាន់លឺវនៅភូមិកែប ១ កំ​ពុង​ជួល​កសិករចំនួន ២០ នាក់ ដែលរវល់ប្រមូលផល ដើម្បីផ្តល់ឲ្យទាន់ពេលវេលាការបញ្ជូនផ្លែគូលែនលើកទី ២ នាំចេញទៅដល់ប្រទេសអូស្ត្រាលី។ បងលឺវខ្លូនចេញញើសសស្រាក់និយាយថា៖ “ផ្លែគូលែនរបស់គ្រួសារខ្ញុំ​ បេះសម្រេចគឺឡើងយន្តហោះទៅដល់ប្រទេសអូស្ត្រាលី!”


លោកយ៉ាបវ៉ាន់ឡុង ប្រធានភូមិកែប ១ សប្បាយនិយាយថា ៖ “មើលទូរទស្សន៍ ឃើញផ្លែគូលែនរបស់យើងបាន​មានវត្តមាននៅផ្សារទំនើបនៅប្រទេសបារាំង និងប្រទេសម៉ាឡេស៊ី អ្នកណាក៏សប្បាយមិនអាចពិពណ៌នា​​បានទេ !”

រដូវប្រមូលផ្លែគូលែនឆ្នាំនេះ ដើម្បីជួយកសិករដាំដំណាំគូលែនអាចផ្សព្វផ្សាពផលិតផលរបស់ខ្លូន ជារៀងរាល់​សប្តាហ៍ គណៈកម្មាធិការប្រជាជនស្រុកលូកង៉ាន បានផ្ញើផ្លែគូលែន មានទំងន់ ២ តោនឥតគិតថ្លៃ តាមបណ្តាជើងហោះហើរពាណិជ្ជកម្មក្នុងប្រទេសនិងអន្តរជាតិ ដើម្បីបំរើភ្ញៀវធ្វើដំណើរតាមយន្តហោះ។ គិតដល់បច្ចុប្បន្ននេះ ស្រុកលូកង៉ានបានផ្ញើផ្លែគូលែន ចំនួន ១៤ តោនលើបណ្តាជើងហោះហើររបស់ក្រុមហ៊ុន Vietnam Airlines ។  ការធ្វើការងារបន្តិចបន្តូចបែបនេះអាចទទួលបានប្រសិទ្ធិភាព ពីព្រោះអាស្រ័យនេះផ្លែគូលែនបានបណ្តាប្រទេសផ្សេងៗស្គាល់យ៉ាងឆាប់រហ័ស។

 មនុស្សតាន់តាប់នារដូវប្រមូលផលផ្លែគូលែនលូកង៉ាន។ រូបថត៖ ទ្រីញបូ

ក្នុងតំណាត់ផ្លូវប្រវែង ៥ គីឡូម៉ែត្រ ចាប់ពីមជ្ឈមណ្ឌលទីរួមស្រុកជូលើផ្លូវជាតិ ៣១ តែងតែមានមនុស្សតាន់តាប់កសិករដឹកផ្លែគូលែនមកដល់បណ្តាសាខាលក់។ រូបថត៖ ថុងធៀន

ក្នុងបណ្តាថ្ងៃនៅក្នុងរដូវប្រមូលផលផ្លែគូលែន តាមស្ថិតិរបស់គណៈកម្មាធិការប្រជាជនស្រុកលូកង៉ានមានពាណិជ្ជករជនជាតិចិនចំនួន ៥០០ នាក់ចុះបញ្ជីធ្វើជាសាខាទិញផ្លែគូលែន។ រូបថត៖ ទ្រីញបូ

កសិករស្រុកលូកង៉ានជ្រើសរើសនិងបែងចែកបណ្តាផ្លែគូលែនធំ ទុំជោរនិងមិនបែកសំបក ដើម្បីបំរើការនាំចេញ។ រូបថត៖ ថុងធៀន

ផ្លែគូលែនប្រមូលទិញត្រូវបានពាណិជ្ជករបែងចែក ដើម្បីបំរើការនាំចេញ។ រូបថត៖ ថុងធៀន

ផ្លែគូលែនត្រូវពាណិជ្ជករបែងចែក កាត់ទង ហើយផ្ទុកក្នុងធុងរក្សាទុកដើម្បីនាំចេញ។ រូបថត៖ ទ្រីញបូ

ប្រជាជនស្រុកលូកង៉ានអនុវត្តរបៀបរក្សាទុកដោយទឹកកក ដើម្បីផ្លែគូលែនស្រស់ក្នុងខណៈពេល ៤ ដល់ ៦ សប្តាហ៍តាមបច្ចេកវិទ្យា  Israel។ រូបថត៖ ថុងធៀន

បណ្តាប័ណ្ណទិដ្ឋការនាំចេញរបស់ផ្លែគូលែនវៀតណាម
ដើម្បីមានព័ត៌មានល្អជាបន្តបន្ទាប់ពីបណ្តាការបញ្ជូនផ្លែគូលែននាំចេញទៅដល់បណ្តាទីផ្សារធំៗ និងលំបាក វៀតណាមបានមានបណ្តាជំហានរៀបចំយ៉ាងហ្មត់ចត់ពីបណ្តាឆ្នាំមុន។

ឧទាហរណ៍ដូចជាពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៣ វៀតណាមបានស្នើជាផ្លូវការប្រទេសអូស្រ្តាលីអនុញ្ញាត្តិឲ្យការនាំចេញផ្លែគូលែនស្រស់ចូលក្នុងទីផ្សារប្រទេសនេះ។ ប៉ុន្តែប្រទេសអូស្រ្តាលីគឺជាទីផ្សារដែលទាមទារស្តង់​​ដាខ្ពស់អំពីសុវត្ថិភាពអាហារក៏ដូចជាការត្រួតពិនិត្យរុក្ខជាតិដោយតឹងរឹងបំផុតលើពិភពលោក ដូច្នេះផ្លែគូលែនវៀតណាមមិនទាន់មានលក្ខណៈចូលកាន់តែជ្រៅក្នុងទីផ្សារនេះទេ។

ប៉ុន្តែដល់ថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៥ ក្រសួងកសិកម្មអូស្ត្រាលីបានមានលិខិតជាផ្លូវការផ្ញើនាយកដ្ឋានការពាររុក្ខាជាតិវៀតណាមជូនដំណឹងអំពីអាជីវកម្មអាចសុំផ្តល់លិខិតអនុញ្ញត្តិនាំចូលគូលែនចូលក្នុងទីផ្សារអូស្ត្រា​លី​។​ ហើយក្នុងរយៈពេលពីរខែក្រោយ ផ្លែគូលែនស្រស់ទំងន់ ១៧ តោនបាននាំចេញទៅដល់ប្រទេសអូស្ត្រាលីដោយក្រុមហ៊ុនទទួលខុសត្រូវមានកំរិតពាណិជ្ជកម្មសេវាកម្មនាគក្រហម (Rồng Đỏ) បានប្រមូលទិញ ប្រកប​ដោយ​ជោគជ័យ។

និយាយអំពីព្រឹត្តិការណ៍នេះ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសវៀតណាម Hugh Borrowman បាន​ថ្លែងថា៖ “អស្ចារ្យណាស់នៅពេលប្រជាជនអូស្ត្រាលីមានឳកាសភ្លក់ផ្លែឆ្ងាញ់នេះនៅរដូវប្រមូលផលផ្លែគូលែនឆ្នាំ២០១៥។ ខ្ញុំប្រាកដថា ប្រជាជនអូល្ត្រាលីនឹងទទួលផលិតផលគុណភាពខ្ពស់និងពោរពេញរសជាតិនេះដូចជាប្រជាជនវៀតណាមដែលកំពុងភ្លក់បណ្តាប្រភេទផ្លែឈើស្រស់របស់អូស្ត្រាលីដូចជាទំពាំងបាយជូរ ក្រូច​ពោធិសាត់ និង ​ផ្លែ cherry។”

ក្រសួងឧស្សាហកម្ម - ពាណិជ្ជកម្ម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនខេត្តបាក់យ៉ាង និងគណៈកម្មាធិការប្រជាជនខេត្ត​ហាយ​យឿង​ រៀបចំសន្និសីទជំរុញការលក់ផ្លែគូលែនឆ្នាំ២០១៥។ រូបថត៖ ថាញ់វូ

គណៈកម្មាធិការប្រជាជនខេត្តលូកង៉ានចុះហត្ថលេខាលើកិច្ចសន្យាចងចាំជាមួយក្រុមហ៊ុនភាគហ៊ុនអំពីការផ្គត់ផ្គង់ផ្លែគូលែនបំរើការនាំចេញ។ រូបថត៖ឯកសារ

បញ្ជូនផ្លែគូលែនចូលក្នុងប្រព័ន្ធឆ្លុះកាំរស្មីកំចាត់វីរុស។ រូបថត៖ ឡេក្វឹន

បុគ្គលិកត្រួតពិនិត្យគុណភាពនឹងបិទតែមទទួលស្គាល់និងពិនិត្យបណ្តាធុងផ្ទុកផ្លែគូលែនក្រោយពេលឆ្លុះកាំរស្មី។ រូបថត៖ ថុងហាយ

លោក Robert Guillermo អ្នកធ្វើតេស្តរកមេរោគចំណុះក្រសួងកសិកម្មអាមេរិក ចូលរួមផ្ទាល់ក្នុងការវេចខ្ចប់បណ្តាធុងផ្ទុកផ្លែគូលែនក្រោយពេលឆ្លុះកាំរស្មី។ រូបថត៖ឡេក្វឹន

លោក  Alex Aexopoulos តំណាងអ្នកនាំចូលផ្លែគូលែន (ក្រុមហ៊ុន Panasia Fresh -ប្រទេសអូស្ត្រាលី)ពេញចិត្តអំពីបទដ្ឋានគ្រប់គ្រងគុណភាពរបស់ប្រទេសវៀតណាម។ រូបថត៖ ឡេក្វឹន
 

លោក  Hugh Borrowman ឯកអគ្គរដ្ឋទូតប្រទេស​អូស្ត្រាលី​ប្រចាំនៅប្រទេសវៀតណាម
អស្ចារ្យណាស់នៅពេលប្រជាជនអូស្ត្រាលីក៏ដូចជាខ្ញុំមានឳកាសភ្លក់ផ្លែគូលែនឆ្ងាញ់នេះក្នុងរដូវប្រមូល​ផល​គូលែនឆ្នាំ២០១៥។ ខ្ញុំ ពិត​ជឿជាក់ថាប្រជាជន​អូស្ត្រាលី​នឹងបន្តទទួលផលិតផល ដែលមានគុណភាពខ្ពស់និងពោរពេញទៅដោយ​រសជាតិនេះ ដូចជាប្រជាជន​វៀតណាមកំពុងភ្លក់​បណ្តាប្រភេទផ្លែស្រស់របស់​អូស្ត្រាសីដូចជា៖ ផ្លែទំពាំងបាយជូរ ផ្លែក្រូច​ពោធីសាត់​ និង ផ្លែcherry។
រីឯចំពោះទីផ្សារអាមេរិក ចាប់ពីខែតុលាឆ្នាំ២០១៤ ក្រសួងកសិកម្មអាមេរិកបានសម្រេច​ចិត្តអនុញ្ញត្តិការនាំចូលផ្លែគូលែនិងផ្លែមៀនពីវៀតណាម។ ដើម្បីនាំចូលក្នុង​ទីផ្សារអាមេរិក ផ្លែគូលែនត្រូវឆ្លើយតបបណ្តាស្តង់ដាអនាម័យសុវត្ថិភាពអាហារយ៉ាងតឹងរឹងដូចជា៖ ត្រូវដាំនៅតំបន់ដែលចុះបញ្ជីនិងបាននាយកដ្ឋានការ​ពារ​រុក្ខាជាតិ (ចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ) តាមដ្ឋាន ដើម្បីធានាគ្មាន​ប្រភពជំងឺ មិនផ្ទុកបណ្តាប្រភេទថ្នាំរក្សារុក្ខាជាតិហាមប្រើប្រាស់ មុនការនាំចេញ​ត្រូវបានឆ្លុះកាំរស្មីប្រឆាំងវីរុស ការបញ្ជូនទំនិញនិមួយៗ ត្រូវមានប័ណ្ណអំពីសុវត្ថិភាពអាហារ​របស់ស្ថាប័នវៀតណាមនិងប័ណ្ណអំពីប្រភពផលិត...

ដោយស្តង់ដាតឹងរឹងរបស់ទីផ្សារអាមេរិក បណ្តាស្ថាប័នមានសមត្ថភាពវៀត​ណាម​មានពេលវេលាជិត ១ ឆ្នាំ ដើម្បីរៀបចំឲ្យផ្លែគូលែនឡើងយន្តហោះទៅកន្លះ​ផែនដី។ នាខែមិនា ឆ្នាំ២០១៥ តំណាងស្ថាប័នធ្វើតេស្តរកមេរោគ (ក្រសួងកសិកម្មអាមេរិក) បានអញ្ជើញមកទស្សនាតំបន់ដាំដំណាំគូលែនផលិតតាមបទដ្ឋាន Global GAP នៅឃុំហុងយ៉ាង។

ក្រោយពេលត្រួត​ពិនិត្យ ស្ថាប័នធ្វើតេស្តរកមេរោគលើសត្វនិងរុក្ខាជាតិអាមេរិក បាន​​ពេញចិត្តនិងផ្តល់លេខ code ឲ្យតំបន់ដាំដំណាំគូលែនដែលមានគ្រប់លក្ខណៈ​នាំចេញទៅដល់ទីផ្សារអាមេរិករួមមាន ៣ ភូមិ៖ ភូមិកែប ១ ភូមិង៉ត និងភូមិ​ភឿងសើន។ នាចុងខែឧសភាកន្លងទៅ ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត​អាញ់​យឿងសោ បានប្រមូលទិញផ្លែគូលែនទំងន់ពីរតោនដំបូងនៅស្រុក​លូក​ង៉ាន​ បន្ទាប់ពីដឹកមកទីក្រុងហូជីមិញ អនុវត្តន៍ការឆ្លុះកាំរស្មីនៅរោងចក្រឆ្លុះកាំរស្មី​សើនលើន (ខណ្ឌប៊ិញតឹន) ដើម្បីនាំចូលទីផ្សារអាមេរិក។

នៅរោងចក្រឆ្លុះកាំរស្មីសើនសើន បណ្តាធុងជ័យផ្ទុកផ្លែគូលែនត្រូវបញ្ជូនចូលក្នុងម៉ាស៊ីន scan ដោយកាំរស្មី X-ray មានបរិមាណឆ្លុះពី ៤០០ ដល់ ១០០០ Gy។ ដំណាក់កាលនេះមានផលប្រយោជន៍កំចាត់មេរោគលើផ្លែគូលែន ជាពិសេសគឺជាពងដង្កូវ និងទប់កូនញាស់មិនបង្កើត មិនជះឥទ្ធពលដល់ផ្លែគូលែន ធានាសុវត្ថិភាពសុខភាពសំរាប់អ្នកទិញ។

បើសិនជាការបញ្ជូនមុខទំនិញនាំចេញទៅដល់ទីផ្សារអាមេរិក បន្ទាប់ពីឆ្លុះកាំរស្មីនឹងមានបគ្គលិកជនជាតិអាមេរិកធ្វើតេស្តធុងផ្ទុកគូលែនមួយចំនួន​ឡើងវិញដោយចៃដន្យម្តងទៀត នៅពេលនាំចេញ ចំពោះការបញ្ជូនផ្លែគូលែននាំចូលក្នុងប្រទេសអូស្ត្រាលីនឹងបានអ្នកជំនាញរបស់ដៃគូត្រួតពិនិត្យផលិតផល មុនពេលមានវត្តមាន​នៅប្រទេសមិត្ត។

បច្ចុប្បន្ននេះ រួមជាមួយផ្លែគូលែន បណ្តាមុខទំនិញផ្លែឈើវៀតណាមបានមានវត្តមាននៅ ១០០ ប្រទេសនិងតំបន់ ក្នុងនោះសហភាពអឺរ៉ុបមាន ២៨ ប្រទេស។  នេះកឺជាការខិតខំប្រឹងប្រែងធំរបស់វៀតណាមក្នុងការឆ្ពោះទៅដល់ទីផ្សារនាំចេញបណ្តាមុខកសិផល អាចមានប្រៀបខ្លាំងទៅដល់ទីផ្សារទៅដល់ទីផ្សារនៃបណ្តាប្រទេស​​​​និ​​​​​ងតំបន់មានសក្តានុពល។

ក្នុងយុទ្ធសាស្ត្រនេះ គោលការណ៍របស់វៀតណាមនឹងជំរុញខ្លាំងបណ្តាមុខទំនិញផ្លែឈើចម្បង មានគុណភាពប្រកួតប្រជែងខ្ពស់ ឬមានភាពខុសគ្នា ដែលបណ្តាទីផ្សារ យើងឆ្ពោះទៅដល់ គេគ្មានទេ។ ជាពិសេស បញ្ហា​​នេះនឹងផ្តល់ប្រសិទ្ធិភាពដ៏ធំធេងសំរាប់ផ្នែកកសិកម្មវៀតណាម នៅពេលយើងសម្រេចការចរចាបណ្តាកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីនិងពហុភាគីជាមួយបណ្តាដៃគូ។ ហើយរឿងរ៉ាវអតីតកាលអំពីផ្លែ​គូលែនគឺជាឧទាហរណ៍គំរូមួយ៕

ក្រុមរថយន្តដឹកផ្លែគូលែនធ្វើបែបបទឆ្លងព្រំដែននៅច្រកទ្វារឡាវកាយ ដើម្បីនាំចេញទៅដល់ប្រទេសចិន។ រូបថត៖ ថុងជី

ផ្លែគូលែនលូកង៉ាន (ខេត្តបាក់យ៉ាង) ដែលនាំចេញទៅដល់ប្រទេសបារាំងមានទំងន់ជិត ១,២តោន ត្រូវលក់ដាច់នៅផ្សារទំនើបចំនួន ៤ នៅរដ្ឋធានី  Paris និងផ្សារទំនើបមួយនៅទីក្រុង Toulouse (ភាគខាងត្បូងនៃប្រទេស​បារាំង)។ រូបថត៖ប៊ិចហា

ផ្លែគូលែនត្រូវដាក់តាំងលក់នៅទីផ្សារទំនើបធំនៅទីក្រុង Melbourne (ប្រទេសអូស្ត្រាលី)។
រូបថត៖ ង្វៀនហ្វាងធុយ


ផ្លែគូលែនលូកង៉ានមានសំបកក្រហមស្រស់ ផ្លែតូច សាច់ក្រាស់ គ្រាប់តូចមានរសជាតិឆ្ងាញ់ពិសេស។
រូបថត៖ទ្រីញបូ


Karolin (អង្គុយនៅកណ្តាល) និងមិត្តភក្តិជនជាតិអាល្លឺម៉ង់ចូលចិត្តរសជាតិផ្លែគូលែនវៀតណាម។
រូបថត៖ ថុងហាយ


លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី Hugh Borrowman (អង្គុយនៅកណ្តាល) ជាមួយបុគ្គលិកធ្វើការនៅស្ថានទូតអូស្ត្រាសីប្រចាំនៅវៀតណាម ភ្លក់រសជាតិផ្លែគូលែននៅដើមរដូវប្រមូលផល ឆ្នាំ២០១៥។
រូបថត៖ ស្ថានទូតអូស្ត្រាសីប្រចាំនៅវៀតណាម

អត្ថបទ៖ ថុងធៀន សើនងៀ
រូបថត៖ ទ្រីញបូ ថុងធៀន ថុងហាយ ថុងជី ឡេក្វឹន
ប៊ិចហា ម៉ាញមិញ ង្វៀនហ្វាងធុយ និងឯកសាររបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាម
បណ្តាអត្ថបទបានផ្សាយ