08/06/2016 09:29 GMT+7 Email Print Like 0

ផ្លែគូលេនវៀតណាមបាននាំចូលទីផ្សារអាមេរិកជាលើកដំបូងក្នុងឆ្នាំ២០១៦


ផ្លែគូលេនវៀតណាមបាននាំចូលទីផ្សារអាមេរិកជាលើកដំបូងក្នុងឆ្នាំ២០១៦
ក្រុមហ៊ុន Anh Duong Sao (នៅទីក្រុងហូជីមិញ ភាគខាងត្បូង​វៀតណាម) បាននាំចេញផ្លែគូលេនដើមរដូវចំនួនមួយតោនទៅទីផ្សារអាមេរិក។ តាមគំរោងបន្ទាប់ពីឡូផ្លែគូលេនដើមដំបូងនេះ ក្រុមហ៊ុននឹងពិនិត្យមើលហើយ​ប្រមូលទិញបន្ថែមផ្លែគូលេនចំនួន ២០តោនទៀត ដើម្បីនាំចេញ។ លោក Pham Ngoc Tu នាយកក្រុមហ៊ុន Anh Duong Sao បានអោយដឹងថា៖

  “ ឆ្នាំនេះ តម្រូវការអំពីផ្លែគូលេននៅអាមេរិកនឹងខ្ពស់ជាងដោយសាររដូវ​ប្រមូលផលនៅមេស៊ីកូ យឹតជាងវៀតណាម ប្រហែល២សប្ដាហ៍។ ឆ្នាំ ២០១៥ ​ក្រុមហ៊ុន​នាំចេញបាន២ Container ផ្លែគូលេនទៅអាមេរិក ហើយឆ្នាំនេះនឹងនាំ​ចេញច្រើនជាង។ និយាយរួមទីផ្សារអាមេរិកប្រកួតប្រជែងខ្លាំងក្លាណាស់ ប៉ុន្តែក្រុមហ៊ុននឹងប្រមូលទិញហើយនាំចេញផ្លែឈើនេះចំនួនពី ១០ ដល់ ២០ តោន ​ចូលទីផ្សារនេះដែរ៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ