14/06/2015 12:47 GMT+7 Email Print Like 0

ផ្លែគូលេនវៀតណាមចូលក្នុងទីផ្សារកាណាដា

 ផ្លែគូលេនស្រស់ដំបូងពីវៀតណាមត្រូវបានដឹកជញ្ជូនទៅកាន់កាណាដានាយប់ថ្ងៃទី១០ ខែមិថុនា​ឆ្នាំ២០១៥តាម​​ផ្លូវអាកាស។ឆ្លើយសំនួររបស់អ្នកយកព័ត៌ មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកាណាដា លោក​ Rex Yu តំណាងក្រុមហ៊ុន Manley Sales ដែលជាក្រុមហ៊ុននាំចូលគូលេនរបស់វៀត ណាម បានឲ្យដឹងថា ដើម្បី​ចូលក្នុងទីផ្សារកាណាដា គូលេនរបស់វៀតណាមបាន ឆ្លើយតបទៅនឹងបទដ្ឋាននាំចូលនិងតម្រូវការ​ផ្សេង​ៗ​ទៀតរបស់ស្ថានប័នអធិការកិច្ចស្បៀងអាហារកាណាដា។ តាមការវាយតំលៃរបស់លោក Yu ថា គូលេនវៀត ណាមមានគុណភាពល្អនិងមានសក្ដានុភាពជាច្រើននៅទីផ្សារកាណដាប៉ុន្តែការលំបាកចំពោះមុខគឺចំណាយដឹកជញ្ជូនខ្ពស់។លោក Yu សង្ឃឹមថា មុខទំនិញគូលេនវៀតណាមអាចដណ្ដើមបានផ្នែកទីផ្សារមួយចំនួននៅកាណាដា ដូចជា មុខ​ទំនិញ​ផ្លែស្រកានាគនិងផ្លែមានស្រស់ដែលក្រុមហ៊ុនរបស់លោកកំពុងនាំចូលពីវៀតណាម៕ 
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ