15/06/2015 09:58 GMT+7 Email Print Like 0

ផ្លិតក្រដាសភូមិចាងសើន

ដោយភាពវាងវៃ​និងក្តាប់បាន​តម្រូវការ​របស់ទី​ផ្សារ ប្រជាជន​នៅភូមិ “​អាជីវកម្ម​គ្រប់ប្រភេទ​” ចាង​សើន​ (ស្រុក​ថាច់ថឹត ហា​ណូយ) បាន​អភិវឌ្ឍន៍​មុខរបរ​ធ្វើផ្លិត​ក្រដាស​ប្រពៃណីតាម​ទិស​ដៅថ្មី សម​ស្រប​នឹង​តម្រូវការ​នៃអ្នក​ប្រើ​ប្រាស់ ដែល​នាំមក​នូវប្រភព​ចំណូល លំ​នឹង​បង្គូរ​មូយ​ជូន​ប្រ​ជា​ជន​នៅ​ទី​នេះ។

ជាភូមិ​មួយដែលល្បីជាង​គេមានអាជីវកម្ម​គ្រប់ប្រភេទ​របស់ខេត្ត​ហាតីពីមុន (ឥឡូវចំណុះហា​ណូយ) រំលឹក​ដល់​ភូមិ​ចាង​សើន​គឺគេនឹក​ដល់តំបន់​មួយ "អាជីវកម្ម​គ្រប់ប្រភេទ” ដោយ​មានមុខ​របរដូច​ជា៖ ធ្វើ​មួក ជាង​ឈើ ចម្លាក់​រូប ធ្វើ​ផ្ទះ​បូរាណ ធ្វើសំណង់ លាប​ពណ៌។ល។ ប៉ុន្តែ​មុខរបរធ្វើផ្លិត​ក្រដាស គឺជា​មុខ​របរ​មួយ​ក្នុងចំណោម​មុខ​របរ​បង្កើត​បាន​កេរ្តិ៍ឈ្មោះរបស់​ដែនដី​ចាង​សើន។ អ្នកភូមិចាង​សើន តាំងពី​ក្មេងអាយុ៥​ឆ្នាំដល់មនុស្សចាស់​អាយុ៨០​ឆ្នាំ នរ​ណា​ក៏ចេះធ្វើផ្លិត​ទាំងអស់។ ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ប្រជាជន​ភូមិចាងសើន​បានអភិវឌ្ឍន៍​មុខរ​បរធ្វើផ្លិត​តាម​ទិស​ដៅថ្មី យ៉ា​ង​​វិសេស​វិសាល។


អ្នកធ្វើផ្លិតនៅចាងសើនទៅទិញដើមឫស្សីដោយខ្លួនឯងយកមកត្រាំរាប់ខែទើបគ្រប់ខ្នាតដើម្បីធ្វើគ្រោងឆ្អឹងផ្លិត

បន្ទះឫស្សីសម្រាប់ធ្វើឆ្អឹងផ្លិតបានរៀបដាក់គ្រប់ទីច្រកល្ហកនៅក្នុងភូមិ។

គ្រួសារនិមួយៗនៅភូមិចាងសើនទទួលបន្ទុកផ្នែកមួយនៃការធ្វើផ្លិត។

មុនពេលបិទ ផ្លិតបានបែងចែកស្មើររាល់ឆ្អឹងផ្លិតតាមរូបអឌ្ឍច័ន្ទ។

រៀបឆ្អឹងផ្លិតដើម្បីត្រៀមបំរុងឲ្យដំណាក់កាលបិទក្រដាស។

ប្រភេទផ្លិតសំពត់ពិសេស បានធ្វើពីខ្នងឫស្សីពិតប្រាកដបានត្រាំក្នុងទឹករាប់ខែដើម្បីធានាកម្រិតស្វិត។

រូបភាពមុន​ដំបូងដែល​យើង​ខ្ញុំជួប​ប្រទះ ពេល​បោះជំហាន​ចូលភូមិ​ចាង​សើន គឺផ្លិត​ក្រដាស​ទាំងឡាយ​បាន​រាយ​ហាល​គ្រប់ទី​ នៅតាមមាត់​ផ្លូវនិងច្រក​ចូល​ភូមិ។ តាម​ការណែនាំ យើង​ខ្ញុំ​បាន​ស្វែង​រក​ដល់​កន្លែង​រោង​ផលិត​មួយ​ដែល​នៅក្នុង​ភូមិ នោះគឺ​រោងធ្វើផ្លិត​របស់គ្រួសារ​បងស្រី​ហ្វៀន-ខាយ។ សំណេះសំណាល​ជាមួយយើងខ្ញុំ​ប​ងស្រី ង្វៀន​ធីហ្វៀនឲ្យ​ដឹងថា៖ ក្រៅពី​ជួលកម្មករ​ធ្វើការងារ​ផ្ទាល់នៅក្នុង​រោងផលិត គ្រួសារ​បងស្រី នៅ​ជា​អ្នក​ធានា​ប្រមូល​ទិញផ្លិត​ របស់គ្រួសារ​ទាំងអស់​នៅក្នុង​ភូមិ។ មធ្យម​គឺ១ថ្ងៃដល់​២ថ្ងៃ រោង​ផលិត​អាច​នាំចេញ​នូវ​ផលិត​ផល​រាប់​តោន​ ទៅកាន់ទីកន្លែង​ចែកចាយ​ទាំងឡាយ។

នៅ​ភូមិចាង​សើន ផ្លិតបាន​ផលិតយ៉ាង​ខុសប្លែក​ពីគេ។ ទូទាំង​ភូមិមាន​រោងផលិត​កម្ម​និងធានា​ប្រមូល​ទិញធំៗ​ចំនួន​៥  ដូចជា​គ្រួសារបងស្រីហ្វៀន​ខាយ ជំនាញ​ខាងផ្លិតតុបតែង​(ផ្លិតមានក្បូ​រក្បាច់រចនា ទេស​ភាព) និង​ផ្លិត​ក្រ​ដាស​​​ធម្មតា បាន​ប្រើច្រើននៅតាម​ទីកន្លែង​ទេសចរណ៍ បណ្តា​វត្ត និងទីសក្ការៈ​បូជា​។ បើគិត​ចំនួន​កម្មករ​ទាំង​ធ្វើ​ផ្ទាល់​​និង​ប្រយោល គឺពលករ​ស៊ីឈ្នួលរបស់​គ្រួសារ​បង ស្រីហ្វៀនឡើងដល់រាប់​រយ​នាក់។

សព្វថ្ងៃ ផ្លិតក្រដាសរបស់ភូមិចាងសើនមាន​ច្រើនយ៉ាងនិងសម្បូរណ៍បែបណាស់ គ្រួសារផ​លិតនៅទី​នេះ នៅធ្វើ​ទាំង​ប្រភេទ​ផ្លិតសំពត់ ផ្លិត​​របាំ​គុណ​ភាព​​ខ្ពស់ សម្រាប់​​ប្រើក្នុងពិធីបុណ្យទាន ឬធ្វើជាឧបករណ៍ឲ្យផ្នែក​សិល្បៈ។

ដើម្បីស្វែង​យល់ច្បាស់ពី​ប្រការនេះ យើងខ្ញុំ​បានស្វែងរក​ទៅដល់រោងផលិត​ផ្លិត របស់គ្រួសារបងស្រីយឿងធី​ញុង។ រោង​ផលិត​ផ្លិតរបស់​គ្រួសារបងស្រី​ញូង ជំនាញ​ផលិតផ្លិត​របាំ ផ្លិតសំពត់​គុណភាព​ខ្ពស់ទៅតាមលិខិត​កក់​ទំនិញ។ បង​ស្រីញូង​ឲ្យដឹង​ថា៖ ផ្លិត​របស់គ្រួសា​របងស្រីបានតាំង​បង្ហាញក្នុង ឱកាសមហាពិធី​បុណ្យ១០០០ឆ្នាំ​ថាំងឡុង ដូច្នេះ​ហើយទទួល​បានលិខិត​កក់​ទំនិញជាច្រើនពី​គ្រប់ទី​កន្លែង។ រាល់ខែ​ជាមធ្យម រោង​ផលិត​ផ្ទះបង​ស្រីនាំ​ចេញ​លក់​ផ្លិតសំពត់​គ្រប់ប្រភេទ គ្រប់ពណ៌​និងគ្រប់ខ្នាត​រាប់សិបពាន់​ផ្លិត។


គ្រប់ផ្លូវ ច្រកល្ហកនៅភូមិចាងសើន ងាយនឹងជួបប្រទះរូបភាពប្រជាជនហាលផ្លិតក្រដាស។

ជ្រុងមួយនៃរោងផលិតផ្លិតសំពត់របស់គ្រួសារបងស្រីយឿងធីញូងនៅភូមិចាងសើន។

ផ្លិតជាផលិតផលសម្រេចក្រោយពេលផលិតរួចស្រេច បានរៀបជាបាច់ ដោយមានគ្រប់ពណ៌ខុសពីគ្នា។

ជាងដែលធ្វើផ្លិតយូរឆ្នាំនៅភូមិចាងសើន រាល់ថ្ងៃគាត់អាចបិទបានពី១២០០ដល់១៣០០ ដើម។

ផ្លិតសំពត់វាយពុម្ពអក្សរគ្រប់ពណ៌ខុសពីគ្នា ហើយសព្វ​ថ្ងៃកំពុង​ជាប្រភេទ​ផ្លិតបាន​អតិថិជន​ពេញ​និយម​នៅ​ភូមិ​ចាងសើន។ 

ផ្លិតមួយដើមបានឆ្លាក់ក្បូរក្បាច់រចនាលឹបតាមបែបផ្លិតប្រពៃណី។ 

ប្រឈម​មុខនឹងការអភិវឌ្ឍន៍​របស់បច្ចេក​វិទ្យាធ្វើត្រជាក់​ទំនើប នឹក​ស្មាន​ថា​មុខ​របរ​ធ្វើផ្លិត​ក្រដាស​នឹង​មិន​មាន​ទីផ្សា​រ ប៉ុន្តែ​របរធ្វើផ្លិតនៅភូមិ​ចាងសើន​នៅតែរីក​ចម្រើន។ នោះគឺជា​សញ្ញា​ដ៍សប្បាយ​មួយ ជាសក្ខីភាព​មួយ​បញ្ជាក់​អត្ថិភាព​យូរអង្វែង​របស់ភូមិ​របរប្រពៃណី ដែល​មានលក្ខណៈ​វប្បធម៌​វៀត​ណាម ប្រសិន​បើប្រជាជន​នៅទី​នេះ ក្តាប់​ជាប់​និន្នាការ​ទីផ្សារ៕
 

អត្ថបទ៖ ថាវវី រូបថត៖ វៀតកឿង
 

បណ្តាអត្ថបទបានផ្សាយ