10/06/2017 09:28 GMT+7 Email Print Like 0

ផ្នែកម្ហូបអាហារវៀតណាមបង្កើតរូបភាពល្អលើពិភពលោកក្នុងការកសាងពាណិជ្ជសញ្ញា


ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ Hằng Trần/BNEWS/TTXVN)
 

នៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ - ពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានអះអាងថា ផ្នែកម្ហូបអាហារជាផ្នែកមួយមានសក្កានុភាពសម្រាប់វៀតណាម។ ហើយម្ហូបអាហារបស់វៀតណាមមិនគ្រាន់តែឆ្លើយតបទៅនឹងតម្រូវការក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅប្រទេសជាច្រើនលើទូទាំងពិភពលោកទៀតផង។ ម្ហូបអាហារវៀតណាមកំពុងបានពិភពលោកទទួលស្គាល់ជាបណ្តើរៗ។ តាមនោះ វៀត​ណាម​កំពុងក្លាយទៅជាប្រភពផ្គតផ្គង់ផលិតផលកសិផលសំខាន់ៗសម្រាប់ប្រទេសមួយចំនួនលើពិភព​លោក​ផងដែរ។

នៅក្នុងសិក្ខាសាលានេះ លោក Ta Hoang Linh អនុប្រធាននាយកដ្ឋានពន្លឿន ពាណិជ្ជកម្មបានឲ្យដឹងថា កម្មវិធីកសាងពាណិជ្ជសញ្ញាផ្នែកម្ហូបអាហារវៀតណាមបានសម្រេចជាសារវ័ន្តនូវដំណើរការស្រាវជ្រាវនិងដាក់​ចេញវិធានការមួយចំនួន។ តាមគំរោង កម្មវិធីនឹងប្រកាសរបាយការណ៍យុទ្ធសាស្ត្រពាណិជ្ជសញ្ញាផ្នែកម្ហូបអាហារវៀតណាមនៅត្រីមាសទី៣ឆ្នាំ២០១៧៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

  

 តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ