01/02/2017 09:32 GMT+7 Email Print Like 0

ផ្នែកតម្បាញកាត់ដេវៀតណាមនឹងអភិវឌ្ឍន៍ខ្លាំងក្នុងឆ្នាំ ២០១៧


ផ្នែកតម្បាញកាត់ដេវៀតណាមនឹងអភិវឌ្ឍន៍ខ្លាំងក្នុងឆ្នាំ ២០១៧ (VNA)

ឆ្នាំ ២០១៦ តំលៃប្រាក់ពាណិជ្ជកម្មនៃការនាំចេញផ្នែកតម្បាញកាត់ដេរវៀតណាមកើន ៥,៧%។ តាមមជ្ឈដ្ឋានអ្នកជំនាញការសេដ្ឋកិច្ច ថា៖ នេះគឺជាការខំប្រឹងប្រែងលេចធ្លោនៃផ្នៃតម្បាញកាត់ដេរក្នុងកាលៈទេសៈ សេដ្ឋកិច្ចសកលនៅជួបការលំបាកជាច្រើន។ លោក  Le Tien Truong អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាមបានឲ្យដឹងថា៖        «កិច្ចព្រមព្រៀងសហប្រតិបត្តិការវៀតណាម-សហភាពអឺរ៉ុបសំខាន់ណាស់ ដោយសារទ្រង់ទ្រាយនៃទីផ្សារអឺរ៉ុបឡើងដល់ ២០០ ពាន់លានដុល្លាអាមេរិកខាងទំនិញតម្បាញកាត់ដេរ។ ឆ្នាំ ២០១៧ ត្រូវបានចាត់ទុកជាឆ្នាំដែលមានការត្រៀមរៀបចំល្អសំរាប់កិច្ចព្រមព្រៀងពោលខាងលើ។ ចំពោះបណ្ដាកិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគីផ្សេងៗទៀតក៏ជាឱកាសដើម្បីសហគ្រាសខ្នាតតូចនិងមធ្យម បើកទូលាយទីផ្សាររបស់ខ្លួនផង​ដែរ​៕​»​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ