27/06/2016 09:44 GMT+7 Email Print Like 0

“ផ្ទះអ្នកស្រុក” នៅភាគខាងជើង​ដើម bonsai ដាំក្នុងផើង

កន្លងហើយថ្មីៗ​នេះ ស្នាដៃ “ស្រុកជីតា” បាន​តាំងបង្ហាញនៅ​ “Festival ជីវសាស្រ្ត​លម្អ​ទីក្រុង​លើទី១​ឆ្នាំ២០១៦​” ធ្វើ​ឲ្យអ្នក​ទស្ស​នា​មាន​​ការ​ភ្ញាក់​​ផ្អើល ដោយ​កម្រិត​វិចិត្រ​ប្រណិត​ដូច​ពិតៗ នៃ​ផ្ទះ​ដែល​​មាន​​លក្ខណៈស្ថាបត្យ​កម្ម របស់ភូមិស្រុក នៅ​ភាគ​​​ខាង​ជើង​ពីសម័យ​​បូរាណ​​កាល បាន​​​បំប្រួញ​​តូច​ដាក់​ នៅ​លើដើម bonsai ដាំក្នុង​ផើង ដែល​មានផ្ទៃ​ប្រហែល៤​ម៉ែត្រ​ការេ​។

ស្ថាបត្យកម្មជាទូទៅ​នៃទេសភាព ដើម bonsai តូចនេះ ប្រៀប​ដូច​ជាផ្ទះ​មួយ​ខ្នង​មាន​លក្ខណៈ​រចនា​បទ​បូរាណ​ដ៏ស្រស់​ត្រកាល របស់ភូមិស្រុក​នៅភាគ​ខាង​ជើង គ្រប់គ្រាន់​ពេញលេញ​រាល់ស្លាក​ស្នាម​លម្អិត ជ្រុង​ជ្រោយ សម្រេច​ឡើងដ៍​អស្ចារ្យ បានបង្ហាញពីភាព​ល្អឥតខ្ចោះ​ លើរាល់ទាំងសែន​ទីម៉ែត្រ។ ដើម្បី​ឲ្យស្នា​ដៃ​មាន​ព្រលឹង​ដល់​ថ្នាក់​នេះ ស្លាកស្នាមលម្អិតទាំងអស់​ក្នុងទេសភាពតូច សុទ្ធតែធ្វើដោយ​សិប្បកម្ម ចាប់​ពីដុំ​ក្បឿង ដុំថ្ម  តុតាំង ឪទិន អាងទឹក ទទឹក និង​ទូកៅអីបានរៀប​ដាក់ក្នុងផ្ទះ។ល។

ម្ចាស់នៃ​ស្នាដៃដ៏វិចិត្រនេះ គឺបង ង្វៀនង៉ុកក្វិ (Nguyen Ngọc Quy) ជាសមាជិក​នៃក្លឹប Bonsai ហ្វាភឿង (Hoa Phuong) (ខេត្ត​ហាយភុង - Hai Phong)។ បងក្វិ(Quy)ឲ្យដឹងថា បងមិន​មែនជាអ្នក​បង្កើតស្នាដៃទាំង​អស់នេះទេ ប៉ុន្តែ​​ដោយ​មានសំណាង​បានវា​មកធ្វើជា​កម្មសិទ្ធិ។ “ខ្ញុំជាអ្នកចូលចិត្ត​ភាពបូរាណ ចូលចិត្ត​ស្នាដៃ​សិល្បៈ​ប្រពៃណី​ និងចូលចិត្តលេងឈើលម្អ ដូច្នេះហើយពេ​លជួបប្រទះស្នាដៃនេះ ខ្ញុំចង់​យក​ធ្វើជា​កម្មសិទ្ធិ​ភ្លាម រីឯ​អ្នកដែលបង្កើត​ស្នាដៃខាង​លើគឺជាគ្រូប​ង្រៀន​ម្នាក់” បងក្វី(Quy)សំណេះសំណាល​ថា​។​



ទិដ្ឋភាពទូទៅនៃស្នាដៃតូច “ស្រុកជីតា” ពោរពេញទៅដោយដើមជ្រៃ អាងទឹក ស្រះត្រី នៅពីមុខផ្ទះ។ល។ ដើម bon sai ដាំក្នុងផើងដែលមានផ្ទៃ៤ម៉ែត្រការ៉េ។

ផ្ទះមួយខ្នង នៅក្នុងទេសភាព bonsai តូច ប៉ុន្តែស្នាមលម្អិតបានរចនាដូចជារបស់ពិត។ល។

ជាមួយផ្ទះធំបីល្វែង មានគ្រឹះធាធ្វើដោយថ្ម សសរ មានលក្ខណៈពិសេសរបស់ផ្ទះប្រពៃណីនៅភាគខាងជើង។ល។

មានទាំងរបងថ្មព័ទ្ធជុំវិញ ជាមួយជួររុក្ខជាតិខៀវស្រស់ត្រជាក់ចិត្ត។ល។

ច្រកផ្លូវចូលនៅពីមុខផ្ទះបានរចនាឡើងដូចពិត។

នៅក្បែរផ្ទះ មានឪទិន អាងដាក់ទឹកភ្លៀង ទត្រងទឹក សុទ្ធតែបានអ្នកបង្កើត នាំដាក់ក្នុងទេសភាពតូចនេះ។

ទីធ្លានៅខាងមុខផ្ទះ ដណ្តប់ដោយម្លប់ឈើកល្បព្រឹក ខាងឆ្វេងមានរោងចិញ្ចឹមបសុសត្វ។

ខាងស្តាំផ្ទះមានល្វែងដាំស្ល និងកន្លែងកិនស្រូវ។

រូបភាពស្ពានឆ្លងស្រះនៅមុខផ្ទះជាទស្សនីយភាពធ្លាប់ឃើញនៃភូមិស្រុកនៅភាគខាងជើង។

គំនរចំបើងនៅជ្រុងនៃទីធ្លា ជាលក្ខណៈមួយមិនអាចណាខ្វះបានរបស់ផ្ទះអ្នកស្រុកមួយខ្នង នៅភាគខាងជើង។

លក្ខណៈពិសេសមួយទៀតនៃផ្ទះទូទៅដែលមានស្ថាបត្យកម្មប្រពៃណីនៅភាគខាងជើង គឺខាងមុខដាំបន្លែ ខាងក្រោយដាំចេក។

តាំងពីខ្លោងទ្វារផ្ទះ របងឥដ្ឋមានស្លែតោង ទីធ្លា ដើមឈើជាជួរ។ល។ បង្កើតបានអារម្មណ៍ស្និទ្ធស្នាល។ 

តាមម្ចាស់នៃស្នាដៃនេះឲ្យដឹងថា រាល់ស្នាមលម្អិតនៅក្នុងទេសភាពតូច សុទ្ធតែបានអនុវត្តដោយសិប្បកម្ម តាំងពីដុំក្បឿង ដុំថ្ម ឪទិន អាងទឹក ទត្រងទឹក។ល។

ស្នាដៃ “ស្រុកជីតា” ទទួលបានការយកចិត្តទុកដាក់ពីអ្នកដែលចូលចិត្តឈើលម្អ រំលឹកឡើងបរិយាកាសភូមិស្រុកនៅភាគខាងជើង ជាមួយភ្ញៀវទេសចរណ៍គយគន់ស្នាដៃនេះ។

ស្នាដៃ “ស្រុកជីតា” របស់បងង្វៀនង៉ុកក្វិ (Nguyen Ngoc Quy) សមាជិកក្លឹបហ្វាភឿង (Hoa Phuong) (ហាយផុង - Hai Phong) ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកចូលចិត្តជីវសាស្រ្តលម្អនៅហាណូយ នៅក្នុង “Festival ជីវសាស្រ្តលម្អទីក្រុងលើទីមួយឆ្នាំ២០១៦”។

តាមបងក្វី (Quy) លោកគ្រូចំណាយ​ពេលជាង​បីឆ្នាំ ដើម្បីធ្វើសម្រេច​ស្នា​ដៃ​នេះ សម្រាប់​រលឹក​ដល់​ស្រុក​កំណើត​ជីតា ជាមួយ​បរិយាកាស​ភូមិស្រុក​នៅភាគខាង​ជើង ពីសម័យបូរាណកាល។ ដោយសារ​ហេតុ​នេះ លោក​គ្រូបាន​ផ្ចិតផ្ចង់ច្នៃ​រាល់ស្នាម​លម្អិត រាល់ដុំ​ក្បឿង ដុំថ្មតូចៗ ដើម្បី​ធ្វើជាផលិត​ផល។ ក្រោយ​ពេល​ស្នា​ដៃ​ក្លាយ​​ជាកម្ម​សិទ្ធិ​របស់បង បងឃ្មាតខ្មីខិតខំបិទ​ដាក់​ស្នាម​លម្អិត​តូចៗ​ដូច​ស្លឹក​ឈើ បង្កើត​បន្ថែម​រោងម​ចិញ្ចឹម​សត្វ ដើម្បីផើងដាំ​ដើម bonsai ស្អាត​ជក់​ចិត្ត​ជាង។

ជីវភាព​ពីមួយថ្ងៃទៅមួយ​ថ្ងៃកាន់តែរីកចម្រើន ល្បឿននគរូបនីយកម្មកាន់​តែរលូន​ទៅ លក្ខណៈ​ផ្ទះសម័យ​បូរាណ ដំបូង​ក្បឿងលាបពណ៌ចំណាស់ ជញ្ជាំង​ចំបើង ស្រះ រោង​ចិញ្ចឹម​សត្វ ចំការ​ឯក​ជន​កាន់តែ​រង្វើល​ទៅ ហើយ​ជំនួ​សមក​វិញ គឺផ្ទះដំបូងបេតុងឬផ្ទះប្រជុំជន អគារខ្ពស់ៗ។ ក្តីចង​ចាំពីភូមិស្រុក​ប្រពៃណី​អាច​បាត់​បង់​ទៅ​ច្រើន ​នៅក្នុងអារម្មណ៍មនុស្សម្នាក់ៗ​សព្វថ្ងៃនេះ។ ទេសភាព “ស្រុកជីតា" តូចនេះ បាន​រួម​ចំណែក​រំលឹក​ឡើង​ការ​ចង​ចាំ របស់មនុស្សម្នាទាំងឡាយ ហើយ​បង្ហាញ​សាឡើង​វិញ​នូ​វ​លក្ខណៈ​សាមញ្ញា​នៃភូមិ​ស្រុក​នៅភាគ​ខាង​ជើង - រូបភាពដែល​សន្សឹមៗ​បាត់បង់​ទៅ៕

 


ទោះបីគ្រាន់​តែមើលស្នាដៃ​ តាមរយៈរូបថតនេះ អ្នក​ទស្សនា​អាច​យល់ច្បាស់​បាន​ភាព​ផ្ចិត​ផ្ចង់​របស់​អ្នកបង្កើត រៀបដាក់រាល់​ដុំក្បឿង ដុំថ្ម ត្រង់ជាជួរ​តម្រួត​ពីលើគ្នា ព្រម​ទាំង​មាន​រោង​ក្របី ល្វែង​កិន​ស្រូវ​សាមញ្ញា​ដ៏ជិតស្និទ្ធ​ទៀត​ផង។​


អត្ថបទនិងរូបថត៖ កុងដាត
បណ្តាអត្ថបទបានផ្សាយ