24/02/2016 09:03 GMT+7 Email Print Like 0

ផ្តោតតាមដានអាសន្នរោគដោយវីរុស Zika នៅច្រកទ្វារព្រំដែន


កម្មាភិបាលសុខាភិបាលតាមដានក្បាល់ម៉ាស៊ីនវាស់វែងសីតុហភាពរាងកាយនៅច្រកទ្វារអន្តរជាតិ
Lao Cai ភាគខាងជើងវៀតណាម (រូបថត៖nhandan.com.vn)

នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នាយកដ្ឋានសុខាភិបាលបំរុងបង្ការវៀតណាម បាន​ឲ្យដឹង​ថាលទ្ធភាព​ដែល​អាសន្ន​រោគ Zika ជ្រៀត​ចូលវៀត​ណាម អាចកើតមានឡើង​ជាពិតប្រាកដ។ គិតដល់ថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ២០១៦ មាន​ប្រទេស​​និងតំបន់ដែន​ដី ចំនួន៤៤បញ្ជាក់​នូវករណី​ឆ្លង​វីរុស Zika ហើយ។ ជាពិសេស ប្រទេសជិតខាង ចំនួន​ពីរ​របស់​​វៀត​ណាម គឺថៃនិងចិនក៏បានរកឃើញ​ករណីឆ្លងជំងឺដែរ។ ជារៀង រាល់សប្ដាហ៍ មាន​អ្នកដំណើរ​ជិត៤សែននាក់​ចេញ​ចូល​វៀតណាម ដោយហេតុ នេះវៀតណាមត្រូវ​ឃ្លាំមើល​យ៉ាង​ហ្មត់​ចត់​នូវ​អ្នក​ដំណើរ​មក​ពីប្រទេស​និង​តំបន់​ ដែលកំពុងមានអាសន្ន​រោគដោយវីរុស Zika។ នាយកដ្ឋានសុខាភិបាលបំរុងបង្ការបាន សង្កត់ធ្ងន់ថា នា​ពេល​ខាង​មុខ ផ្នែក​សុខាភិបាលបន្តបង្កើនការងារ​ត្រួតពិនិត្យ ឃ្លាំមើល​នៅច្រក​ទ្វារព្រំដែន ជាពិសេស​យក​ចិត្ត​ទុក​ដាក់​ដល់​សកម្មភាព​ហ្វឹក ហាត់ ធ្វើតេស្តនិង​ព្យាបាល​ជំងឺ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ